ព័ត៌មានអន្ដរជាតិ
Lavrov សរសើរអាមេរិក ប៉ុន្តែ ព្រលះក្រុមប្រទេសនៅអឺរ៉ុបក្នុងការចរចាថ្មីថ្មោង
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសរសើរប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែលោកបានព្រលះបណ្តាលប្រទេសនៅតំបន់អឺរ៉ុបដែលគាំទ្រអ៊ុយក្រែន។

ក្នុងសារបង្ហោះនៅបណ្តាញសង្គមក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បានលើកឡើងថា៖«រុស្ស៊ីសូមថ្លែងអំណរគុណកិច្ចខិតខំដោយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងក្រុមរបស់គាត់ដើម្បីសម្រេចនូវដំណោះស្រាយសន្តិភាព។ យើងប្តេជ្ញាបន្តធ្វើការជាមួយអ្នកចរចាអាមេរិកដើម្បីធ្វើឲ្យមានកិច្ចព្រមព្រៀងយូរអង្វែងសម្រាប់ដោះស្រាយបុព្វហេតុឫសគល់នៃជម្លោះ»។
នៅក្នុងខ្លឹមសារផ្តល់កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក Sergey Lavrov បានចោទប្រកាន់រដ្ឋាភិបាលរបស់ប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង ក្រុមប្រទេសនៅអឺរ៉ុបថា មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចរចាប្រកបដោយស្ថាបនា។
លោក ក៏បានចោទប្រកាន់ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ចេញអាវុធ ឲ្យរដ្ឋាភិបាលអ៊ុយក្រែន។
សង្គ្រាមនៅប្រទេសអ៊ុយក្រែនដែលគេដឹងថា បានចាប់ផ្តើមឡើងកាលពីជិត៤ឆ្នាំមុន ដោយសារតែរុស្ស៊ីលើកទ័ពចូលលុកលុយ ដោយហៅវិធានការយោធារបស់ខ្លួនថា ជាប្រតិបត្តិការយោធាដើម្បីបំពាក់សមត្ថភាពយោធារបស់អ៊ុយក្រែន ដោយចោទថា អ៊ុយក្រែនមានបំណងចូលអង្គការណាតូ ដែលជាការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី។
ជាការឆ្លើយតបចំពោះតម្រូវការរបស់រដ្ឋាភិបាលលោក ហ្សេលេនស្គី ប្រទេសលោកខាងលិច បានជួយទំនុកបម្រុងសព្វាវុធមួយចំនួន ដើម្បីតតាំងជាមួយរុស្ស៊ី ហើយសង្គ្រាមក៏បានអូសបន្លាយជិត៤ឆ្នាំដល់ពេលនេះ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


