ព័ត៌មានអន្ដរជាតិ
New York Post៖ រកឃើញមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ហើយ!
ក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់បានសម្រេចលើកបន្តុបលោក Mojtaba Khamenei វ័យ៥៦ឆ្នាំ ឲ្យឡើងកាន់អំណាចបន្តពីឪពុកក្នុងនាមជាមេដឹកនាំកំពូល។ នេះបើយោងតាមការចុះផ្សាយរបស់ New York Post កាលពីថ្ងៃទី៣ខែមីនាឆ្នាំ២០២៦។

ទោះបីជាមានការចុះផ្សាយយ៉ាងព្រោងព្រាតពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងក្រុមប្រឆាំងអ៊ីរ៉ង់ក៏ដោយ ក៏ស្ថាប័នរដ្ឋក្រុងតេហេរ៉ង់នៅតែរក្សាភាពស្ងៀមស្ងាត់មិនទាន់ចេញមុខបញ្ជាក់ជាផ្លូវការនៅឡើយទេ។ លោក Mojtaba ដែលជាកូនប្រុសច្បងទីពីររបស់លោក Ayatollah Ali Khamenei ធ្លាប់ត្រូវបានគេជឿថាបានស្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍ជាមួយឪពុករបស់លោក។
លោក Mojtaba ជាអ្នកប្រកាន់ខ្ជាប់នូវគោលនយោបាយអភិរក្សនិយមតឹងរ៉ឹង និងមានទំនាក់ទំនងជិតស្និទ្ធជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម ដ្បិតលោកមិនមានតួនាទីផ្លូវការនៅក្នុងជួររដ្ឋាភិបាល ហើយថែមទាំងត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៩ក៏ដោយ។ ការតែងតាំងនេះត្រូវបានចាត់ទុកថាជារឿងមិននឹកស្មានដល់ ដោយសាររបបបច្ចុប្បន្នរបស់អ៊ីរ៉ង់តែងតែប្រឆាំងនឹងការផ្ទេរអំណាច «តពូជ» ដូចសម័យស្តេច Shah ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩មក។ ម្យ៉ាងវិញទៀត លោកក៏ខ្វះលក្ខណៈសម្បត្តិផ្នែកសាសនាដែលតម្រូវដោយក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។
អ្នកជំនាញបានលើកឡើងថា មេដឹកនាំបន្តវេនទំនងជាមិនអាចក្តោបក្តាប់អំណាចផ្តាច់មុខដូចលោក Ali Khamenei ដែលបានដឹកនាំអស់រយៈពេល៣៧ឆ្នាំនោះទេ។ លោក Mehdi Khalaji ដែលជាអ្នកសរសេរជីវប្រវត្តិរបស់លោក Ali Khamenei បានប្រាប់សារព័ត៌មាន Wall Street Journal ថា មេដឹកនាំកំពូលបន្ទាប់នឹងគ្រាន់តែជា «និមិត្តរូប» ប៉ុណ្ណោះ ហើយអំណាចនឹងមិនស្ថិតនៅលើបុគ្គលតែម្នាក់ទៀតឡើយ។ បច្ចុប្បន្ន ប្រទេសអ៊ីរ៉ង់កំពុងស្ថិតក្នុងភាពច្របូកច្របល់ និងស្ថិតក្រោមការគ្រប់គ្រងបណ្តោះអាសន្នដោយក្រុមប្រឹក្សាដែលមានសមាជិក៣រូប។
សូមជម្រាបថា សង្គ្រាមបានផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦ តាមរយៈការបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា និងព្រមៗគ្នារបស់កងទ័ពសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើគោលដៅយុទ្ធសាស្ត្រសំខាន់ៗនៅក្នុងប្រទេសអ៊ីរ៉ង់។ ការវាយប្រហារដ៏សាហាវនេះបានបណ្តាលឲ្យមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក Ali Khamenei រួមជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងយោធាជាង ៤០រូបទៀតត្រូវបាត់បង់ជីវិតភ្លាមៗនៅក្នុងទីក្រុងតេហេរ៉ង់។ បន្ថែមពីលើការបាត់បង់ជីវិតថ្នាក់ដឹកនាំកំពូល ជម្លោះនេះក៏បានរីករាលដាលដល់ប្រទេសជិតខាងដូចជា លីបង់ គុយវ៉ែត និងអារ៉ាប់រួម ដោយសារការវាយបកសងសឹកគ្នាទៅវិញទៅមក ដែលធ្វើឲ្យស្ថិរភាពសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ក្នុងស្ថានភាពអាសន្នបំផុត៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


