ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទអាមេរិកថា អន្តរាគមន៍យោធានានារបស់អាមេរិក ធ្វើឡើង ព្រោះតែ«ប្រេង»
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា អន្តរាគមន៍យោធារបស់ខ្លួនក្នុងពេលកន្លងមកនៅក្នុងប្រទេសនានា រួមទាំងអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា គឺនិយាយអំពី«ប្រេង»។

តាមការដកស្រង់របស់ Al Jazeera English រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានប្រាប់ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីនៅក្នុងបទសម្ភាសន៍មួយថា «សហរដ្ឋអាមេរិកបានបញ្ជាក់ជាផ្លូវការថា គ្មាននរណាម្នាក់អាចបញ្ជាខ្លួនបានឡើយ។ ពួកគេគ្រាន់តែខ្វល់ពីសុខុមាលភាពផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចាស់វស្សារូបនេះ បានបន្ថែមនៅក្នុងបទសម្ភាសន៍ ដែលក៏ត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីផងដែរថា «ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីការពារសុខុមាលភាពនេះដោយមធ្យោបាយណាមួយក៏ដោយ តាមរយៈរដ្ឋប្រហារ ការចាប់ជំរិត ឬឃាតកម្មមេដឹកនាំនៃប្រទេសទាំងនោះដែលមានធនធានធម្មជាតិចាំបាច់សម្រាប់ជនជាតិអាមេរិក»។
ប្រមុខការទូតរុស្ស៊ី លោក Lavrov បានបន្ថែមថា ក្នុងស្ថានភាពនៅប្រទេសវេណេស៊ុយអេឡា និងប្រទេសអ៊ីរ៉ង់ សហការីអាមេរិកមិនលាក់បាំងថា «វាជាប្រេងទេ» ដោយពួកគេមានគោលលទ្ធិនៃការត្រួតត្រានៅក្នុងទីផ្សារថាមពលរបស់ពិភពលោក»។
លោក Lavrov ក៏បាននិយាយផងដែរថា នេះមានន័យថា គ្មានអ្វីនៅសល់នៃច្បាប់អន្តរជាតិទេ ហើយផ្ទុយទៅវិញ ការសម្រេចចិត្តត្រូវបានដឹកនាំដោយគោលគំនិតដែលថា «អំណាចគឺត្រឹមត្រូវ»។
សហគមន៍អន្តរជាតិបានទទួលស្គាល់ជាស្រេចទៅហើយថា ច្បាប់អន្តរជាតិលែងមានតម្លៃទៀតហើយ សណ្តាប់ធ្នាប់ពិភពលោកត្រូវបានបំផ្លាញដោយប្រទេសមហាអំណាច ដោយចាប់ផ្តើមតាំងពីរុស្ស៊ីលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែនតាំងពីដើមឆ្នាំ២០២២ និង ច្រានចោលការអនុវត្តតាមនូវសេចក្តីសម្រេចដាក់ចេញដោយអង្គសន្និបាតរបស់អង្គការសហប្រជាជាតិ។
ចាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាចកាលពីខែមករាឆ្នាំ២០២៥ លោក បានគំរាមកំហែងយកកោះ ហ្គ្រីនលែនរបស់ប្រទេសដាណឺម៉ាក ការភ្ជាប់ប្រទេសកាណាដាជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក និង គំរាមយកព្រែកជីកប៉ាណាម៉ាមកកាន់កាប់វិញ ហើយ ចាប់ពីដើមឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ បានបញ្ជាលើកទ័ពចូលចាប់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និង ការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដោយសម្លាប់មេដឹកនាំអ៊ីរ៉ង់ ដោយលោក ត្រាំ ចោទមេដឹកនាំទាំងនោះថា ផ្តាច់ការ សម្លាប់ប្រជាជនឯងជាដើម។
ប៉ុន្តែរាល់សកម្មភាពយោធារបស់លោក ត្រាំ គឺផ្តោតតែលើប្រទេសដែលមានប្រេងប៉ុណ្ណោះ ដែលធ្វើឲ្យរុស្ស៊ីមើលឃើញថា រដ្ឋបាលអាមេរិក គឺធ្វើសកមក្មភាពយោធា ដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈការគ្រប់គ្រងថាមពល៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


