ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីជួបសមភាគីអ៊ីរ៉ង់ ខណៈមានក្តីរំពឹងថា អ៊ីរ៉ង់ត្រៀមចរចាជាមួយអាមេរិក
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ីរ៉ង់ លោក Abbas Araqchi បានពិភាក្សាគ្នាតាមទ័ពស័ព្ទនៅថ្ងៃសុក្រអំពីលទ្ធភាពនៃការដោះស្រាយការទូតក្នុងសង្គ្រាមអ៊ីរ៉ង់ ខណៈមានក្តីរំពឹងជាច្រើនថា មន្ត្រីអ៊ីរ៉ង់និងអាមេរិកទំនងចូលតុចរចាក្នុងពេលឆាប់ៗ ស្របពេលលោកត្រាំលើកពេលឱសានវាទម្តងហើយម្តងទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលដកស្រង់ប្រភពពីក្រសួងការបរទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី បានរៀបរាប់ថា៖«រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលម្អិតអំពីវិបត្តិយោធា-នយោបាយដ៏លំបាកស្មុគស្មាញបំផុតនៅមជ្ឈិមបូព៌ា» ដែលភាគីរុស្ស៊ី បានហៅសង្គ្រាមផ្ទុះឡើងនោះជាលទ្ធផលនៃការឈ្លានពានរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍នោះបន្តថា៖«មានការផ្លាស់ប្តូរទស្សនៈលើទស្សនវិស័យនៃការផ្លាស់ប្តូរជម្លោះទៅជាបណ្តាញសម្រាប់ការដោះស្រាយនយោបាយ-ការទូតដោយផ្អែកលើច្បាប់អន្តរជាតិ និងគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់នៅក្នុងតំបន់»។
សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថា លោក Lavrov បានគូសបញ្ជាក់ពីព័ត៌មានលម្អិតនៃការដឹកជញ្ជូនជំនួយមនុស្សធម៌ថ្មីៗបំផុតរបស់រុស្ស៊ីទៅកាន់អ៊ីរ៉ង់។
រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច យោធា និងថាមពល ប៉ុន្តែវាមិនរាប់បញ្ចូលកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមកទេ។
រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលរចនាដោយអ៊ីរ៉ង់នៅក្នុងជម្លោះរយៈពេលបួនឆ្នាំជាមួយអ៊ុយក្រែន។
កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានប្រើប្រាស់កិច្ចប្រជុំ G7 ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដើម្បីលើកឡើងពីករណីដែលរុស្ស៊ីកំពុងជួយអ៊ីរ៉ង់កំណត់គោលដៅកងកម្លាំងអាមេរិកនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។
ប្រភពសន្តិសុខលោកខាងលិចពីររូប និងមន្ត្រីតំបន់ម្នាក់ដែលនៅជិតទីក្រុងតេអេរ៉ង់ បានប្រាប់រ៉យទ័រថា ទីក្រុងមូស្គូបានផ្តល់រូបភាពផ្កាយរណបដល់ទីក្រុងតេហេរ៉ង់ ហើយក៏ជួយអ៊ីរ៉ង់ធ្វើឱ្យប្រសើរឡើងនូវយន្តហោះគ្មានមនុស្សបើករបស់ខ្លួន ដើម្បីធ្វើត្រាប់តាមកំណែសមមូលដែលរុស្ស៊ីប្រើប្រឆាំងនឹងអ៊ុយក្រែន៕
ប្រែសម្រួល៖ រ៉ាន់ រើយ

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


