វីរុសបំប្លែងខ្លួន Omicron Archives - Kampuchea Thmey Daily

WHO ជំរុញ​ឲ្យអ្នក​​ដំណើរ​ពាក់​ម៉ាស ដោយសារអូមីក្រុង ក្លាយពូជប្រភេទថ្មី
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃពុធទី១១ខែមករានេះថា ប្រទេសនានា គួរតែពិចារណាលើការណែនាំឲ្យអ្នកដំណើរផ្លូវឆ្ងាយ ត្រូវពាក់ម៉ាស ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដប្រភេទអូមីក្រុងក្លាយពូជចុងក្រោយបំផុត នៅសហរដ្ឋអាមេរិក។

មន្ត្រី WHO និងអឺរ៉ុបបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅអឺរ៉ុប អូមីក្រុងក្លាយពូជប្រភេទ XBB.1.5 ត្រូវបានរកឃើញក្នុងចំនួនតិចតួច ប៉ុន្តែកំពុងកើនឡើង។

មន្ត្រីជាន់ខ្ពស់ផ្នែកសង្គ្រោះបន្ទាន់របស់ WHO ប្រចាំទ្វីបអឺរ៉ុប លោកស្រី Catherine Smallwood បាននិយាយថា អ្នកដំណើរគួរតែត្រូវបានណែនាំឲ្យពាក់ម៉ាសនៅតាមកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាជើងហោះហើរផ្លូវឆ្ងាយជាដើម។ នេះគួរតែជាការណែនាំ ដល់អ្នកដំណើរដែលមកពីគ្រប់ទីកន្លែង ដែលមានការរីករាលដាលនៃការចម្លងជំងឺកូវីដ១៩។

លោកស្រី Catherine Smallwood

មន្ត្រីសុខាភិបាលនិយាយថា អូមីក្រុងក្លាយពូជ XBB.1.5 ដែល WHO ប្រកាសថាជាប្រភេទវីរុសឆ្លងលឿនជាងគេបំផុតលើពិភពលោកគិតមកទល់ពេលនេះ គឺទទួលខុសត្រូវចំនួន ២៧,៦% នៃករណីកូវីដនៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី០៧ខែមករាឆ្នាំ២០២៣។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ XBB.1.5 នឹងបង្កឲ្យមានរលកនៃការឆ្លងជាសកលដែរឬក៏យ៉ាងណា។ អ្នក​ជំនាញ​និយាយ​ថា វ៉ាក់សាំង​បច្ចុប្បន្ន នៅតែ​ការពារ​ពីការចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ ការចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការ​ស្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ WHO ព្រមានថា XBB.1.5 ជាវីរុសកូវីដបំប្លែងខ្លួនក្លាយពូជ ឆ្លងខ្លាំងបំផុត មិនធ្លាប់ជួបសោះ

The post WHO ជំរុញ​ឲ្យអ្នក​​ដំណើរ​ពាក់​ម៉ាស ដោយសារអូមីក្រុង ក្លាយពូជប្រភេទថ្មី appeared first on Kampuchea Thmey Daily.

អូមីក្រុង​ ក្លាយពូជ XE ឆ្លងខ្លាំងជាងវីរុសមុនៗ ១០ដង ដែល WHO​ បារម្ភខ្លាំង ពេលនេះរកឃើញនៅក្បែរកម្ពុជា ហើយ
ប្រទេសថៃ បានរកឃើញករណីដំបូងនៃវីរុសកូវីដ១៩ អូមីក្រុង​ បំប្លែងខ្លួនប្រភេទថ្មី ឈ្មោះ XE ដែលត្រូវបានក្រុមអ្នកជំនាញអះអាងថា ឆ្លងកាន់តែខ្លាំង។

កាលពីចុងសប្តាហ៍ មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi បានបញ្ជាក់ពីការធ្វើតេស្តករណីដំបូង នៃវីរុសកូវីដបំប្លែងខ្លួនប្រភេទកូនកាត់រវាង BA.1 និង BA.2។

អង្គការសុខភាពពិភពលោក (WHO) ក៏បានចេញការព្រមានថ្មីមួយ ទាក់ទងនឹងវីរុសកូនកាត់ថ្មីនេះដែរ ដោយស្ថាប័នអន្តរជាតិមួយនេះបានលើកឡើងពី ក្តីព្រួយបារម្ភលើកម្រិតនៃការឆ្លងកាន់តែខ្លាំង ហើយអាចបណ្តាលឲ្យមានហានិភ័យខ្ពស់នៃរលក កូវីដថ្មី។

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា វីរុសកូនកាត់ XE គឺអាចឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួនមុនៗដល់ទៅ ១០ ដងឯណោះ។ មេរោគថ្មីនេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២២។

សមត្ថភាពចម្លងដ៏ខ្លាំងរបស់វាមានន័យថា វីរុសកូនកាត់ប្រភេទថ្មីនេះ អាចក្លាយជាវីរុសលេចធ្លោបំផុតនាពេលអនាគត។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថភាពរបស់វាក្នុងការបង្កឲ្យមានជំងឺធ្ងន់ធ្ងរ នៅតែកំពុងត្រូវបានគេពិនិត្យមើល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger, Economic Times

ចុចអាន៖ អូមីក្រុង ស៊េរីថ្មី BA.2.2 មកក្បែរ កម្ពុជា ហើយ

The post អូមីក្រុង​ ក្លាយពូជ XE ឆ្លងខ្លាំងជាងវីរុសមុនៗ ១០ដង ដែល WHO​ បារម្ភខ្លាំង ពេលនេះរកឃើញនៅក្បែរកម្ពុជា ហើយ appeared first on Kampuchea Thmey Daily.

ភ្ញាក់ផ្អើល! រោគសញ្ញាអូមីក្រុង ថ្មីមួយ អ្នកវិទ្យាសាស្រ្តទើបរកឃើញ
ជនជាតិអង់គ្លេស កំពុងត្រូវបានគេព្រមានឲ្យតាមដានរោគសញ្ញាថ្មីនៃ វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង បន្ទាប់ពីករណីឆ្លង កើនឡើងនាពេលថ្មីៗនេះ។

រោគ​សញ្ញា​ថ្មី​ត្រូវ​បានដាក់​បញ្ចូល​ក្នុង​បញ្ជីផ្លូវការ ​បន្ទាប់​ពី​មនុស្ស​មួយ​ចំនួន​ដែលឆ្លង​មេរោគនេះ បានរាយការណ៍អំពី​បញ្ហា​ត្រចៀក​របស់​ពួក​គេ។

អ្នកជំងឺជនជាតិអង់គ្លេសមួយចំនួន បានលើកឡើងពីការហ៊ឹងត្រចៀក ក្រោយឆ្លង អូមីក្រុង។

បន្ទាប់ពីពិនិត្យរបាយការណ៍ទាំងនេះ កម្មវិធីតាមដានរោគសញ្ញាកូវីដអង់គ្លេស ZOE បានបន្ថែមរោគសញ្ញានេះ ចូលទៅក្នុងបញ្ជីរោគសញ្ញាដែលគេរាយការណ៍ញឹកញាប់បំផុតចំនួន ២០។

ការឈឺត្រចៀក ត្រូវបានគេឃើញនៅក្នុងករណី អូមីក្រុង កាលពីអតីតកាល ប៉ុន្តែបច្ចុប្បន្ន រោគសញ្ញានេះ បានកើតឡើងទូទៅជាងការគិតទៅទៀត។

កាលពីឆ្នាំមុន ការសិក្សាដោយក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យ Stanford និងវេជ្ជបណ្ឌិត Konstantina Stankovic បានរកឃើញថា វីរុសបំប្លែងខ្លួន អូមីក្រុង អាចបណ្តាលឲ្យមានបញ្ហាត្រចៀក។

វេជ្ជបណ្ឌិត Konstantina Stankovic

ការស្រាវជ្រាវបានរាយការណ៍ពីរោគសញ្ញានោះ រួមទាំងការឈឺត្រចៀកធ្ងន់ធ្ងរ ស្ពឹកត្រចៀក និងសូម្បីតែស្តាប់លែងឮជាបណ្តោះអាសន្ន ហើយអាចអូនបន្លាយទោះជាសះស្បើយហើយក៏ដោយ។

វេជ្ជបណ្ឌិត Stankovic ក៏បានបង្ហាញដែរថា រោគសញ្ញាទាំងនេះក៏អាចលេចឡើងចំពោះអ្នកដែលចាក់វ៉ាក់សាំងពេញលេញផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ អូមីក្រុង ស៊េរីថ្មី BA.2.2 មកក្បែរ កម្ពុជា ហើយ

The post ភ្ញាក់ផ្អើល! រោគសញ្ញាអូមីក្រុង ថ្មីមួយ អ្នកវិទ្យាសាស្រ្តទើបរកឃើញ appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង! អូមីក្រុង ស៊េរីថ្មី មានអត្រាមរណភាពខ្ពស់ កំពុងផ្ទុះរាលដាល (មានវីដេអូ)
ក្រុមអ្នកជំនាញសុខភាពបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីការរកឃើញវីរុសកូវីដបំប្លែងខ្លួន អូមីក្រុង ស៊េរីថ្មីនៅក្នុងទីក្រុង ហុងកុង។

ទីក្រុងហុងកុង បានរងការវាយប្រហារដោយរលកកូវីដដ៏អាក្រក់បំផុតមិនធ្លាប់ជួប ដោយបានកត់ត្រាអត្រាស្លាប់ដោយសារមេរោគនេះ ខ្ពស់បំផុតបើធៀបនឹងប្រទេសនានាលើពិភពលោក។

វេជ្ជបណ្ឌិតម្នាក់ មកពីគណៈកម្មាធិការព្រឹទ្ធសភាស្តីពីសុខភាពសាធារណៈ បានបង្ហោះលើអ៊ីនធឺណិតថា អូមីក្រុង បានបំបែកពូជទៅជាបីប្រភេទគឺ BA.1, BA.2, និង BA.3។

លោកបានសរសេរថា ចំនួននៃករណីឆ្លង និងស្លាប់នៅក្នុងទីក្រុងហុងកុង បានឈានដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន អូមីក្រុង ស៊េរីថ្មីឈ្មោះ BA.2.2។

បច្ចុប្បន្ន មានការឆ្លងប្រហែល ៥ ០០០ករណីនិងការស្លាប់មនុស្ស ៣០នាក់ក្នុងមួយលាននាក់ នៅទីក្រុងហុងកុង រៀងរាល់សប្តាហ៍។

ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់ភាគច្រើននៅក្នុងទីក្រុងហុងកុង គឺនៅតែស្ថិតក្នុងចំណោមមនុស្សចាស់ និងអ្នកមិនទាន់ចាក់វ៉ាក់សាំង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ការពារខ្លួន! អ្នកវិទ្យាសាស្រ្តអះអាងថា អូមីក្រុង ឆ្លងតាមខ្យល់

The post អ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង! អូមីក្រុង ស៊េរីថ្មី មានអត្រាមរណភាពខ្ពស់ កំពុងផ្ទុះរាលដាល (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ការពារខ្លួន! អ្នកវិទ្យាសាស្រ្តអះអាងថា អូមីក្រុង ឆ្លងតាមខ្យល់
ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបាននិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង អាចឆ្លងកាន់តែខ្លាំង តាមខ្យល់អាកាស។

នៅនាទីចុងក្រោយនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់គ្រាអាសន្នហៅកាត់ (SAGE), ក្រុមប្រឹក្សានេះនិយាយថា មានភ័ស្តុតាងដែលថា វីរុសបំប្លែងខ្លួន អូមីក្រុង អាចចម្លងកាន់តែខ្លាំងតាមរយៈខ្យល់អាកាស។

ដោយឡែក មន្ត្រីសុខាភិបាលជាន់ខ្ពស់កាណាដា លោកស្រីវេជ្ជបណ្ឌិត Bonnie Henry បានលើកឡើងថា ការឆ្លងតាមខ្យល់អាកាសនៃវីរុសបំប្លែងខ្លួន អូមីក្រុង គឺអាចទៅរួច។

លោកស្រីវេជ្ជបណ្ឌិត Bonnie Henry

យោងតាមលោកស្រី Henry, អូមីក្រុង កំពុងចម្លងក្នុងល្បឿនដ៏លឿន ហើយបច្ចុប្បន្នអ្នកដែលចេញរោគសញ្ញា គឺត្រូវបានគេសន្មត់ថា សុទ្ធសឹងតែមានផ្ទុកមេរោគនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Henry មិនបាននិយាយចំៗថា មេរោគនេះ ឆ្លងតាមខ្យល់នោះទេ ប៉ុន្តែបានអះអាងថា “ការចម្លងមេរោគតាមខ្យល់អាកាស កាន់តែមានសារសំខាន់សម្រាប់វីរុសបំប្លែងខ្លួនដែលមានសមត្ថភាពឆ្លងខ្លាំងដូចជា អូមីក្រុង ជាដើម”។

លោកស្រី Henry ពន្យល់ថា “ខ្ញុំគិតថា នៅពេលអ្នកក្រឡេកមើលមេរោគ SARS-CoV-2 ក្នុងទម្រង់ទាំងអស់ វាត្រូវបានចម្លងតាមខ្យល់យ៉ាងពិតប្រាកដ។ យើង​បាន​និយាយ​វា​តាំង​ពី​ដើម​មក ដូច្នេះវាកាន់តែមានសារសំខាន់ក្នុងការ ការពារខ្លួនប្រឆាំងនឹងដំណក់ទឹកតូចៗដែលអណ្តែតក្នុងបរិយាកាស។

ដូច្នេះប្រសិនបើដំណក់ទឹកកាន់តែតូចអណ្តែតក្នុងបរិយាកាស នោះមានមេរោគកាន់តែតិចនៅក្នុងវា ប៉ុន្តែប្រសិនបើមេរោគនោះ ជាប្រភេទមានសមត្ថភាពឆ្លងខ្លាំង អ្នកអាចឆ្លងមេរោគជាមួយដំណក់ទឹកតូចៗទាំងនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Vancouver Is Awesome

ចុចអាន៖ ឆ្លងច្រើនពេក អ្នកជំងឺកូវីដនៅថៃ ដេកតាមចិញ្ចើមផ្លូវ រង់ចាំការព្យាបាល

The post ការពារខ្លួន! អ្នកវិទ្យាសាស្រ្តអះអាងថា អូមីក្រុង ឆ្លងតាមខ្យល់ appeared first on Kampuchea Thmey Daily.

ដុកទ័របកស្រាយលម្អិត Omicron ឆ្លងប៉ុន្មានថ្ងៃ ទើបបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន
ខណៈការកើនឡើងនៃ Omicron កំពុងតែក្លាយជាពូជចម្លងលឿន ដែលធ្វើឲ្យមនុស្សជាច្រើន​ព្រួយបារម្ភ ​ពីសុខភាពផ្ទាល់ខ្លួនជាខ្លាំង។

ទន្ទឹមនោះ ​កាន់តែ​មាន​ភាព​មិន​ស្រួលនោះ​គឺ​​ ជំងឺ​ផ្ដាសាយ ។ ដូច្នេះ​សម្រាប់​អ្នកមិន​ច្បាស់​លាស់​ ​អាចសាក​ល្បង​ពិនិត្យ​មើល​ថា​ តើយើងបាន​ឆ្លង​ Omicron ដែរ​ឬ​ទេ? តើរោគសញ្ញាដែលអាចសង្កេតបាន នៅពេលណា? តើអ្នកឆ្លងភាគច្រើន មានរោគសញ្ញាអ្វីខ្លះ នៅដំណាក់កាលដំបូង ?

ចំពោះ​បញ្ហា​នេះ វេជ្ជបណ្ឌិត Teera Woratanarat មកពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn ដោយយោងទៅលើរបាយការណ៍សិក្សា SARS-CoV-2 ដែលកំពុងស៊ើបអង្កេតនៅប្រទេសអង់គ្លេស HSA បានបង្ហាញតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន​ថា Omicron មាន​រយៈពេលភ្ញាស់ខ្លីជាងពូជមុនៗ។ ជាមធ្យម រោគ​សញ្ញា​ចាប់ផ្តើម​ក្នុង​រយៈ​ពេល ៣-៤ ថ្ងៃ​បន្ទាប់​ពីការឆ្លង ឬ​អាច​មាន​រោគ​សញ្ញា​ក្នុង​រយៈពេល​៩​ថ្ងៃ អាស្រ័យ​លើ​ស្ថានភាព​រាង​កាយ​របស់​មនុស្ស​ម្នាក់ៗ ។

ដូច្នេះ​បើ​មាន​នរណា​ម្នាក់​ បាន​ទាក់ទង​អ្នក​ដែល​ឆ្លង​កូវីដ​ពី​មុន​មក គួរតែ​មើល​ និង​សង្កេត​អាការ​ដោយ​ខ្លួនឯង ​រយៈពេល​១០​ថ្ងៃ​ទៀត ​ទើប​ដឹង​ច្បាស់​។​ ជាពិសេស Omicron មាន​ទំនោរ​ទៅ​តាំង​នៅកោសិកា​ក្នុង​ជញ្ជាំង​នៃ​បំពង់ក នៅពេលនិយាយ ស្រែក ក្អក កណ្ដាស់ អាច​រីករាលដាល​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស។ អ្នក​ឆ្លង​អាច​ចម្លង​មេរោគ​បាន ទោះបី​ជា​ពួកគេ​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ក៏ដោយ។ រយៈ​ពេល​ឆ្លង​ច្រើន​បំផុត​គឺ ១-២ ថ្ងៃ​ មុន​ពេល​រោគ​សញ្ញា​លេច​ឡើង។ ម៉្យាងទៀត​ ប្រសិន​បើ​រោគសញ្ញា​ត្រូវ​បាន​បង្ហាញ​ ការ​ឆ្លង​គឺ​ឆ្លង​ច្រើន​បំផុត​ក្នុង​រយៈពេល ២-៣ ថ្ងៃ បន្ទាប់ពី​ការ​ចាប់ផ្ដើម​នៃ​ជំងឺ។

ដើម្បី​កាន់​តែ​ច្បាស់​បន្ថែមទៀត សូម​សង្កេត​មើល​ពីរោគ​សញ្ញា omicron ទូទៅ​គឺ៖

– ហៀរ​សំបោរ

– កណ្តាស់

– ឈឺក្បាល

– អស់កម្លាំង

– ឈឺសាច់ដុំស្រាល

– ឈឺ​ក

– អាចមានការបែកញើសពេលយប់។

ទោះយ៉ាងណាក៏ដោយ មនុស្សមួយចំនួនអាចមានការឈឺចាប់នៅផ្នែកខាងក្រោមខ្នង ហើយ​កម្រ​នឹង​បាត់បង់រសជាតិ ឬក្លិន ដូចជាប្រភេទវីរុសបំប្លែងខ្លួន​ផ្សេង​ទៀតណាស់។ ប្រសិនបើអ្នកណាម្នាក់ មានប្រវត្តិប្រឈមមុខ​នឹងហានិភ័យខ្ពស់ ឬនៅក្នុងតំបន់ដែល​មានហានិភ័យ  គួរតែមានការពិនិត្យ RT-PCR ជាប្រញាប់ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ

ចុចអាន៖ពិនិត្យមើលអាការឲ្យច្បាស់ ភាពខុសគ្នា រវាង Omicron គ្រុនផ្ដាសាយ និង គ្រុនឈាម

The post ដុកទ័របកស្រាយលម្អិត Omicron ឆ្លងប៉ុន្មានថ្ងៃ ទើបបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន appeared first on Kampuchea Thmey Daily.

ពិនិត្យមើលអាការឲ្យច្បាស់ ភាពខុសគ្នា រវាង Omicron គ្រុនផ្ដាសាយ និង គ្រុនឈាម
ខណៈប្រទេសកម្ពុជា កំពុងផ្ទុះជំងឺកូវីដ និងហាក់មិនបង្ហាញសញ្ញានៃ​ការ​ថមថយ​ទាល់តែសោះ។ ជាពិសេស Omicron កំពុងរីករាលដាលខ្លាំង និង​ធ្វើឲ្យ​ចំនួនអ្នកឆ្លងកើនឡើងរហ័ស សូម្បីតែអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូសក្ដី។

ក្រៅ​ពី​ការ​ប្រុង​ប្រយ័ត្ន​ជំងឺ​កូវីដ គ្រុន​ផ្ដាសាយ និង​គ្រុន​ឈាម​ ដែលមានរោគសញ្ញាស្រដៀងគ្នាខ្លះ ហើយជាពិសេសច្រើនកើតលើកុមារ   យើងក៏ត្រូវមានវិធីសង្កេតមើលអាការជំងឺទាំង៣ក្រុមនេះ តើមានអ្វីខ្លះ និងខុសគ្នាយ៉ាងណាដែរ។

១ រោគសញ្ញា Omicron

-មាន​គ្រុនក្ដៅ
-ក្អក​ ឈឺ​បំពង់ក
-ឈឺ​សាច់ដុំ
-ហៀរសំបោរ
-ឈឺក្បាល
-ពិបាក​ដកដង្ហើម
-ក្លិន​បាន​ថយ​ចុះ។

ភាគច្រើននៃ​ការឆ្លង omicron វាគឺជាការឆ្លងមេរោគនៅក្នុងផ្លូវដង្ហើមខាងលើ មិនមែន​សួត​ទេ ដូច្នេះ​អ្នកជំងឺទាំងនេះអាចត្រូវបានរកឃើញ បានយ៉ាងងាយ សូម្បី​តែ​បាន​ចាក់​ថ្នាំ​បង្ការ​​ ក៏​នៅ​តែ​អាច​ឆ្លង​បាន។ ប៉ុន្តែ​អាច​កាត់បន្ថយភាពធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា​បាន​យ៉ាង​ច្រើន ដូច្នេះ​អ្នក​គួរ​តែ​ការពារ​ខ្លួនឯង ដោយ​ការ​ពាក់ម៉ាស់ លាងដៃ​ជាមួយ​សាប៊ូ ឬប្រើ​ជែល​អាល់កុល​ញឹកញាប់ ដើម្បី​បង្កើន​ការ​ការពារ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព

២ រោគសញ្ញា​គ្រុន​ផ្តាសាយ

គ្រុនផ្តាសាយ ជំងឺផ្លូវដង្ហើម បណ្តាលមកពីការឆ្លងមេរោគ វាគឺជាជំងឺឆ្លង​ដែលត្រូវបានរក​ឃើញជាយូរមកហើយ។ វាក៏​ប៉ះពាល់ដល់ប្រព័ន្ធដង្ហើម នៅក្នុងច្រមុះ បំពង់ក និង​សួត ។ ​

-គ្រុនក្ដៅ​លើស​ពី ៣៨ អង្សារ
-ឈឺ​សាច់​ដុំ​ធ្ងន់ធ្ងរ
-ឈឺក្បាល អស់កម្លាំង គ្រុនញាក់
-មិនសូវ​ឃ្លានអាហារ
-តឹងច្រមុះ បញ្ចេញ​ទឹក​រំអិលច្រើនពីច្រមុះ ក្អក​ស្ងួត
-អ្នកខ្លះ​មាន​ចង្អោរ និង​ក្អួតជាដើម។

គ្រុន​ផ្ដាសាយ អាច​​​​រារាំង​ដោយការ​ចាក់វ៉ាក់សាំង​ការពារជំងឺ​គ្រុនផ្តាសាយ ​ម្តង​ក្នុង​មួយឆ្នាំ។ ចំពោះ​កុមារ​ អាច​ចាក់​បាន​ចាប់ពី​អាយុ​ ៦ ​ខែ ចំណែក​ម្ដាយ​មាន​ផ្ទៃពោះ ​អាច​ចាក់​បាន​ ដើម្បី​ការពារ​ទារក​ទើប​សម្រាល​ ( តែត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន) ។

៣ រោគសញ្ញានៃជំងឺគ្រុនឈាម

-គ្រុនក្តៅ​ខ្លាំង និងបន្តរយៈពេល ២-៧ ថ្ងៃ។
-ឈឺក្បាល
-ឈឺ​ខ្លួន
-មានកន្ទួលរមាស់លើមុខ។
-អាចមានចំណុចក្រហមតូចៗ​នៅលើដងខ្លួន ដៃ និង​ជើង។
-ក្អក មាន​ស្លេះ
-ជារឿយៗ​មាន​ចង្អោរ​និង​ក្អួត
-ឈឺពោះ និង​បាត់បង់​ចំណង់អាហារ។

ជាទូទៅអ្នកជំងឺគ្រុនឈាម នឹងមានគ្រុនក្តៅខ្លាំង និងឈឺក្បាលធ្ងន់ធ្ងរ ។ យ៉ាងណាមិញ យើងអាចប្រើ​ថ្នាំ​បំបាត់ការឈឺចាប់ដូចជា ប៉ារ៉ាសេតាម៉ុល ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​ថ្នាំ​បន្ថយ​គ្រុនក្ដៅ។ គួរ​ចៀសវាង​ថ្នាំ​អាស្ពីរីន ដែល​ប៉ះពាល់ដល់​កោសិកាឈាម អាច​ប៉ះពាល់ដល់​ស្ថានភាព​នៃ​ការ​ហូរ​ឈាម ដែលធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់តែអាក្រក់ ប្រសិនបើរកឃើញថាមានការថយ​ចុះ​កម្ដៅ កុំ​ត្រេកអរ ដោយសារ​តែ​ការឆក់​អាចកើតឡើង រហូតដល់​ស្លាប់ ឬគ្រុនក្តៅខ្លាំងលើសពី ២ ថ្ងៃ សូម្បី​តែ​ជូត​ខ្លួន ឬ​លេប​ថ្នាំ​ផ្សះ ក៏​មិន​ធូរស្បើយដែរ។

ប្រសិនបើ​សង្ស័យ​ថា​ខ្លួន​ឯង​ ​ឬ​កុមារ​តូចៗ​ក្នុងផ្ទះ អាច​នឹង​កើត​ជំងឺ​គ្រុនឈាម​​​ ត្រូវ​ប្រញាប់​យក​ទៅ​មន្ទីរពេទ្យ ស្វែងរក​រោគសញ្ញា និង​ព្យាបាល​ឲ្យ​ទាន់ពេលវេលា៕

ប្រែសម្រួល៖ ​សាង ស្រីល័ក្ខ

ចុចអាន៖វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ (kampucheathmey.com)

ចុចអាន៖វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ

The post ពិនិត្យមើលអាការឲ្យច្បាស់ ភាពខុសគ្នា រវាង Omicron គ្រុនផ្ដាសាយ និង គ្រុនឈាម appeared first on Kampuchea Thmey Daily.

រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជា​​វីរុស អូមីក្រុង ប៉ាម៉ាក់មិនគួរមើលរំលង
សព្វ​ថ្ងៃ​នេះ ករណី​វីរុស​អូមីក្រុង​មិន​ទាន់​​ស្រាក​ស្រាន្ត​ទេ នៅ​តែ​កើន​មាន​ច្រើល​​រាល់​ថ្ងៃ បណ្ដាល​ឲ្យ​ភាព​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​នៅ​តែ​កើត​មាន ពិសេស​ខ្លាច​សមាជិក​គ្រួសារ​ចាស់ៗ និង​កូន​ក្មេង។ ភាគ​ច្រើន វីរុស​អូមីក្រុង​ងាយ​ឆ្លង​ទៅ​កាន់​កូន​ក្មេង​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ ហើយ​ថ្មី​ៗ​នេះ គ្រូពេទ្យ​ជំនាញ​ថា ជំងឺទូទៅ​មួយ​អាច​ជា​រោគសញ្ញា​នៃ​វីរុស​អូមីក្រុង​លើ​កុមារ។

លោក​វេជ្ជបណ្ឌិត Wassim Ballan អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ​បាន​ឲ្យ​ដឹង​ថា លោក និង​សហការី​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​ជំងឺ croup ជា​បណ្ដុំ​នៃ​ការ​ឈឺ​បំពង់​ក​ក្នុង​ចំណោម​ក្មេងៗ​ដែល​ធ្វើ​តេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ជា​ពិសេស​នៅ​ក្នុង​ក្រុម​ក្មេង​អាយុ ៥ឆ្នាំ និង​តិចជាងនេះ ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន។

ជំងឺ Croup ជា​ជំងឺ​ទូទៅ​កើត​លើ​ក្មេង​មួយ ដែល​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​តាម​រដូវ​នាំ​ឲ្យ​មាន​ការ​រលាក ឬ​ហើម​នៅ​ក្នុង​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​របស់​កុមារ ដែល​មាន​ទំហំ​តូច​ជាង​មនុស្ស​ពេញ​វ័យ និងក៏​ជា​រោគ​សញ្ញា​មួយ​របស់​វីរុស​អូមីក្រុង​កើត​ឡើង​លើ​ក្មេង។

លោក Ballan ពន្យល់​បន្ថែម​ថា croup អាច​ចែក​ចេញ​ជា​រឿងពីរ។ ទីមួយ គឺ​ការ​ក្អក​ដែល​ស្ដាប់​ទៅ​ដូច​ព្រុស។ រឿង​មួយ​ទៀត​នោះ​គឺ ការ​ដក​ដង្ហើម​ឮ​សំឡេង​ខ្សឺត ទោះ​បី​ជា​អា​អូន​មិន​ក្អក​ ប៉ុន្តែ​ពេល​ដក​ដង្ហើម​ចូល​មាន​ឮ​សំឡេង។ ការ​ក្អក និង​ការ​ដក​ដង្ហើម​ចេញ​ចូល​ឮ​ៗ គឺ​ដោយសារតែ​ខ្យល់​ដែល​ត្រូវ​បាន​បង្ខំ​ចេញ​តាម​រយៈ​ការ​ហើម​ជុំ​វិញ​ប្រអប់​សំឡេង បំពង់​ខ្យល់ និង​បំពង់​សួត។

បើ​គ្រាន់​តែ​ជា​ជំងឺ Croup តែ​ឯង​នោះ​វា​មិន​មែន​ជា​រឿង​ថ្មីៗ​ទើប​តែ​ជួប​នោះ​ទេ ប៉ុន្តែ​វា​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត ដោយ​សារ​ផ្លូវ​ដង្ហើម​របស់​កូន​អាច​បិទ បណ្ដាល​ឲ្យ​ពិបាក​ដក​ដង្ហើម​បាន។ ភាគ​ច្រើន​ជំងឺ​នេះ​ អាច​ព្យាបាល​នៅ​ផ្ទះ​បាន ប៉ុន្តែ​បើ​អា​អូន​មាន​អាការពិបាក​ដក​ដង្ហើម ក្អក​ខ្លាំង ​បបូរ​មាត់ ស្បែក ឬ​ក្រចក​ដៃ​ឡើង​ពណ៌​ស្វាយ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ ព្រោះ​នេះ​ជា​សញ្ញា​កូន​ទទួល​បាន​អុកស៊ីសែន​មិន​គ្រប់​គ្រាន់៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ

ចុចអាន៖រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង

The post រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជា​​វីរុស អូមីក្រុង ប៉ាម៉ាក់មិនគួរមើលរំលង appeared first on Kampuchea Thmey Daily.