សុខភាព
ការពារខ្លួន! អ្នកវិទ្យាសាស្រ្តអះអាងថា អូមីក្រុង ឆ្លងតាមខ្យល់
ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបាននិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង អាចឆ្លងកាន់តែខ្លាំង តាមខ្យល់អាកាស។

នៅនាទីចុងក្រោយនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់គ្រាអាសន្នហៅកាត់ (SAGE), ក្រុមប្រឹក្សានេះនិយាយថា មានភ័ស្តុតាងដែលថា វីរុសបំប្លែងខ្លួន អូមីក្រុង អាចចម្លងកាន់តែខ្លាំងតាមរយៈខ្យល់អាកាស។
ដោយឡែក មន្ត្រីសុខាភិបាលជាន់ខ្ពស់កាណាដា លោកស្រីវេជ្ជបណ្ឌិត Bonnie Henry បានលើកឡើងថា ការឆ្លងតាមខ្យល់អាកាសនៃវីរុសបំប្លែងខ្លួន អូមីក្រុង គឺអាចទៅរួច។

យោងតាមលោកស្រី Henry, អូមីក្រុង កំពុងចម្លងក្នុងល្បឿនដ៏លឿន ហើយបច្ចុប្បន្នអ្នកដែលចេញរោគសញ្ញា គឺត្រូវបានគេសន្មត់ថា សុទ្ធសឹងតែមានផ្ទុកមេរោគនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Henry មិនបាននិយាយចំៗថា មេរោគនេះ ឆ្លងតាមខ្យល់នោះទេ ប៉ុន្តែបានអះអាងថា “ការចម្លងមេរោគតាមខ្យល់អាកាស កាន់តែមានសារសំខាន់សម្រាប់វីរុសបំប្លែងខ្លួនដែលមានសមត្ថភាពឆ្លងខ្លាំងដូចជា អូមីក្រុង ជាដើម”។

លោកស្រី Henry ពន្យល់ថា “ខ្ញុំគិតថា នៅពេលអ្នកក្រឡេកមើលមេរោគ SARS-CoV-2 ក្នុងទម្រង់ទាំងអស់ វាត្រូវបានចម្លងតាមខ្យល់យ៉ាងពិតប្រាកដ។ យើងបាននិយាយវាតាំងពីដើមមក ដូច្នេះវាកាន់តែមានសារសំខាន់ក្នុងការ ការពារខ្លួនប្រឆាំងនឹងដំណក់ទឹកតូចៗដែលអណ្តែតក្នុងបរិយាកាស។
ដូច្នេះប្រសិនបើដំណក់ទឹកកាន់តែតូចអណ្តែតក្នុងបរិយាកាស នោះមានមេរោគកាន់តែតិចនៅក្នុងវា ប៉ុន្តែប្រសិនបើមេរោគនោះ ជាប្រភេទមានសមត្ថភាពឆ្លងខ្លាំង អ្នកអាចឆ្លងមេរោគជាមួយដំណក់ទឹកតូចៗទាំងនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vancouver Is Awesome
ចុចអាន៖ ឆ្លងច្រើនពេក អ្នកជំងឺកូវីដនៅថៃ ដេកតាមចិញ្ចើមផ្លូវ រង់ចាំការព្យាបាល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


