សុខភាព
WHO ព្រមានថា XBB.1.5 ជាវីរុសកូវីដបំប្លែងខ្លួនក្លាយពូជ ឆ្លងខ្លាំងបំផុត មិនធ្លាប់ជួបសោះ (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា វីរុសកូវីដប្រភេទថ្មី ដែលមានរហស្សនាមថា “The Kraken” គឺជាវីរុសបំប្លែងខ្លួនក្លាយពូជ ឆ្លងខ្លាំងបំផុតលើពិភពលោក ដែលមិនធ្លាប់ត្រូវបានគេជួបប្រទះសោះ។

វីរុសបំប្លែងខ្លួនចុងក្រោយបំផុតនេះ ដែលក្លាយពូជពី អូមីក្រុង ហើយមានឈ្មោះជាផ្លូវការថា XBB.1.5 បានវាយប្រហាររួចទៅហើយក្នុងសហរដ្ឋអាមេរិក។ នៅទីនោះ គេគិតថា XBB.1.5 គឺនៅពីក្រោយការឆ្លងថ្មីប្រហែល៧០ភាគរយ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។
ឥឡូវនេះ វាបានចាប់ផ្តើមវាយលុកក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែ XBB.1.5 ហាក់ដូចជាបណ្តាលឲ្យមានអាការ ស្រាលដូចអូមីក្រុងទម្រង់ដើមដែរ។

វេជ្ជបណ្ឌិត Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសរបស់ WHO ផ្នែកកូវីដ បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី០៥ខែមករានេះថា “យើងមានការព្រួយបារម្ភអំពីការរីករាលដាលរបស់វា ជាពិសេសក្នុងប្រទេសមួយចំនួននៅអឺរ៉ុបនិងសហរដ្ឋអាមេរិក។ ក្តីបារម្ភរបស់យើងគឺថាតើវាឆ្លងបានខ្លាំងដល់កម្រិតណា”។
ស្ថិតិពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបង្ហាញថា មេរោគនេះ គឺនៅពីក្រោយ ៤១ភាគរយនៃករណីឆ្លងនៅអាមេរិក។

ទន្ទឹមនឹងនេះដែរ នៅក្នុងចក្រភពអង់គ្លេស ទិន្នន័យពី GISAID និង CoVariants.org បង្ហាញថា XBB.1.5 ទទួលខុសត្រូវចំពោះករណីតិចជាង ៨ភាគរយប៉ុណ្ណោះ ក្នុងរយៈពេលពីរសប្តាហ៍គិតត្រឹមថ្ងៃទី០២ខែមករា។
XBB.1.5 ក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសមួយចំនួនទៀតផងដែរ រួមមានបារាំង អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ អៀរឡង់ អូស្ត្រាលី សិង្ហបុរី និងឥណ្ឌា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមានអំពី វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី ដែលមានសមត្ថភាពសាហាវ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


