សុខភាព
ពិនិត្យមើលអាការឲ្យច្បាស់ ភាពខុសគ្នា រវាង Omicron គ្រុនផ្ដាសាយ និង គ្រុនឈាម
ខណៈប្រទេសកម្ពុជា កំពុងផ្ទុះជំងឺកូវីដ និងហាក់មិនបង្ហាញសញ្ញានៃការថមថយទាល់តែសោះ។ ជាពិសេស Omicron កំពុងរីករាលដាលខ្លាំង និងធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងរហ័ស សូម្បីតែអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូសក្ដី។
ក្រៅពីការប្រុងប្រយ័ត្នជំងឺកូវីដ គ្រុនផ្ដាសាយ និងគ្រុនឈាម ដែលមានរោគសញ្ញាស្រដៀងគ្នាខ្លះ ហើយជាពិសេសច្រើនកើតលើកុមារ យើងក៏ត្រូវមានវិធីសង្កេតមើលអាការជំងឺទាំង៣ក្រុមនេះ តើមានអ្វីខ្លះ និងខុសគ្នាយ៉ាងណាដែរ។
១ រោគសញ្ញា Omicron
-មានគ្រុនក្ដៅ
-ក្អក ឈឺបំពង់ក
-ឈឺសាច់ដុំ
-ហៀរសំបោរ
-ឈឺក្បាល
-ពិបាកដកដង្ហើម
-ក្លិនបានថយចុះ។

ភាគច្រើននៃការឆ្លង omicron វាគឺជាការឆ្លងមេរោគនៅក្នុងផ្លូវដង្ហើមខាងលើ មិនមែនសួតទេ ដូច្នេះអ្នកជំងឺទាំងនេះអាចត្រូវបានរកឃើញ បានយ៉ាងងាយ សូម្បីតែបានចាក់ថ្នាំបង្ការ ក៏នៅតែអាចឆ្លងបាន។ ប៉ុន្តែអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញាបានយ៉ាងច្រើន ដូច្នេះអ្នកគួរតែការពារខ្លួនឯង ដោយការពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬប្រើជែលអាល់កុលញឹកញាប់ ដើម្បីបង្កើនការការពារ ឲ្យកាន់តែមានប្រសិទ្ធភាព
២ រោគសញ្ញាគ្រុនផ្តាសាយ

គ្រុនផ្តាសាយ ជំងឺផ្លូវដង្ហើម បណ្តាលមកពីការឆ្លងមេរោគ វាគឺជាជំងឺឆ្លងដែលត្រូវបានរកឃើញជាយូរមកហើយ។ វាក៏ប៉ះពាល់ដល់ប្រព័ន្ធដង្ហើម នៅក្នុងច្រមុះ បំពង់ក និងសួត ។
-គ្រុនក្ដៅលើសពី ៣៨ អង្សារ
-ឈឺសាច់ដុំធ្ងន់ធ្ងរ
-ឈឺក្បាល អស់កម្លាំង គ្រុនញាក់
-មិនសូវឃ្លានអាហារ
-តឹងច្រមុះ បញ្ចេញទឹករំអិលច្រើនពីច្រមុះ ក្អកស្ងួត
-អ្នកខ្លះមានចង្អោរ និងក្អួតជាដើម។
គ្រុនផ្ដាសាយ អាចរារាំងដោយការចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ ម្តងក្នុងមួយឆ្នាំ។ ចំពោះកុមារ អាចចាក់បានចាប់ពីអាយុ ៦ ខែ ចំណែកម្ដាយមានផ្ទៃពោះ អាចចាក់បាន ដើម្បីការពារទារកទើបសម្រាល ( តែត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន) ។
៣ រោគសញ្ញានៃជំងឺគ្រុនឈាម
-គ្រុនក្តៅខ្លាំង និងបន្តរយៈពេល ២-៧ ថ្ងៃ។
-ឈឺក្បាល
-ឈឺខ្លួន
-មានកន្ទួលរមាស់លើមុខ។
-អាចមានចំណុចក្រហមតូចៗនៅលើដងខ្លួន ដៃ និងជើង។
-ក្អក មានស្លេះ
-ជារឿយៗមានចង្អោរនិងក្អួត
-ឈឺពោះ និងបាត់បង់ចំណង់អាហារ។

ជាទូទៅអ្នកជំងឺគ្រុនឈាម នឹងមានគ្រុនក្តៅខ្លាំង និងឈឺក្បាលធ្ងន់ធ្ងរ ។ យ៉ាងណាមិញ យើងអាចប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា ប៉ារ៉ាសេតាម៉ុល ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបន្ថយគ្រុនក្ដៅ។ គួរចៀសវាងថ្នាំអាស្ពីរីន ដែលប៉ះពាល់ដល់កោសិកាឈាម អាចប៉ះពាល់ដល់ស្ថានភាពនៃការហូរឈាម ដែលធ្វើឲ្យរោគសញ្ញាកាន់តែអាក្រក់ ប្រសិនបើរកឃើញថាមានការថយចុះកម្ដៅ កុំត្រេកអរ ដោយសារតែការឆក់អាចកើតឡើង រហូតដល់ស្លាប់ ឬគ្រុនក្តៅខ្លាំងលើសពី ២ ថ្ងៃ សូម្បីតែជូតខ្លួន ឬលេបថ្នាំផ្សះ ក៏មិនធូរស្បើយដែរ។
ប្រសិនបើសង្ស័យថាខ្លួនឯង ឬកុមារតូចៗក្នុងផ្ទះ អាចនឹងកើតជំងឺគ្រុនឈាម ត្រូវប្រញាប់យកទៅមន្ទីរពេទ្យ ស្វែងរករោគសញ្ញា និងព្យាបាលឲ្យទាន់ពេលវេលា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វេជ្ជបណ្ឌិតប្រាប់មូលហេតុ អ្នកខ្លះប៉ះពាល់អ្នកជំងឺកូវីដ តែមិនឆ្លង ឬមិនចេញរោគសញ្ញាទាល់តែសោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


