សង្គ្រាមលោក Archives - Kampuchea Thmey Daily

បទវិភាគ៖ តើយើងគួរជ្រើសរើសការបញ្ចប់សង្គ្រាមដោយសង្គ្រាម ឬដោយការចរចា?
សង្គមមនុស្សបានជជែកវែកញែកជាយូរមកហើយថាតើសង្គ្រាមអាច   និងគួរប្រើដើម្បីបញ្ចប់ជម្លោះឬអត់។ ខណៈពេលដែលជ័យជម្នះផ្នែកយោធាអាចបង្កើតលទ្ធផលច្បាស់លាស់ ជារឿយៗ វាបរាជ័យក្នុងការដោះស្រាយការទាមទារខាងនយោបាយ សង្គម ឬសេដ្ឋកិច្ចដែលនាំឱ្យមានសង្គ្រាមតាំងពីដំបូងនោះ។ ផ្ទុយទៅវិញ ការចរចាផ្តល់នូវយន្តការអហិង្សាសម្រាប់ដោះស្រាយជម្លោះ ប៉ុន្តែអាចតម្រូវឱ្យមានការសម្របសម្រួលដែលភាគី​ប្រយុទ្ធចាត់ទុកថាមិនអាចទទួលយកបាននៅពេលដំបូង។ ក្នុងអត្ថបទនេះវិភាគប្រសិទ្ធភាពទាក់ទងនៃការបញ្ចប់សង្គ្រាមតាមរយៈមធ្យោបាយយោធា ថ្លឹងថ្លែងជាមួយការបញ្ចប់​សង្គ្រាមតាមរយៈការចរចា ដោយពិចារណាលើលទ្ធផលប្រវត្តិសាស្ត្រ   និងទ្រឹស្តីកសាងសន្តិភាព។

តក្កវិជ្ជាស្ដីអំពីការបញ្ចប់សង្គ្រាមដោយសង្គ្រាម

​ការបញ្ចប់សង្គ្រាមតាមរយៈកម្លាំងយោធាពឹងផ្អែកលើជំនឿថាជ័យជម្នះដ៏រឹមាំបង្កើតសណ្តាប់ធ្នាប់យូរអង្វែង។ អ្នកទ្រឹស្តីប្រាកដនិយមអះអាងថាសន្តិសុខកើតឡើងនៅពេលដែលទំនាក់ទំនងអំណាចត្រូវបានបង្កើតឡើងយ៉ាងច្បាស់លាស់ (Morgenthau, 1948)។ ឧទាហរណ៍ដែលត្រូវបានលើកឡើងជាញឹកញាប់រួមមាន៖

សង្គ្រាមលោកលើកទី២ ជាសង្គ្រាមមួយដែលមានការចុះចាញ់ដោយគ្មានលក្ខខណ្ឌ​របស់មហាអំណាចអ័ក្ស(Axis powers)[1]បានបញ្ចប់អរិភាពទ្រង់ទ្រាយធំនៅអឺរ៉ុប   និងអាស៊ី។

សង្គ្រាមស៊ីវិលសហរដ្ឋអាម៉េរិក ដែលជ័យជម្នះរបស់សហភាពបានលុបបំបាត់ទាសភាពជាផ្លូវការ    និងរក្សារដ្ឋអាម៉េរិក(the American state)។

គុណសម្បត្តិនៃការបញ្ចប់សង្គ្រាមតាមរយៈជ័យជម្នះយោធា

១.លទ្ធផលច្បាស់លាស់    និងអាចអនុវត្តបាន ពោលគឺភាគីដែលឈ្នះអាចដាក់លក្ខខណ្ឌនយោបាយនានាដែលខ្លួនចង់បាន។

២.ការបញ្ឈប់អរិភាពភ្លាមៗ ពោលគឺការបរាជ័យជារឿយៗធ្វើឱ្យសមត្ថភាពរបស់សត្រូវក្នុងការប្រយុទ្ធចុះខ្សោយ។

៣. ការទប់ស្កាត់ ពោលគឺជ័យជម្នះដ៏រឹងមាំអាចការពារការឈ្លានពានបានក្នុងពេលមួយយ៉ាងឆាប់។

ដែនកំណត់នៃការបញ្ចប់សង្គ្រាមដោយសង្គ្រាម

ទោះបីជាយ៉ាងណាក៏ដោយ ក៏ការស្រាវជ្រាវបង្ហាញពីគុណវិបត្តិមួយចំនួននៃ​ការបញ្ចប់សង្គ្រាមដោយសង្គ្រាមឬកម្លាំងយោធា៖

•ការកើតឡើងវិញ៖ ប្រហែលពាក់កណ្តាលនៃសង្គ្រាមស៊ីវិលកើតឡើងវិញក្នុងរយៈពេលមួយទសវត្សរ៍ នៅពេលដែលវាត្រូវបានបញ្ចប់ដោយកម្លាំង (Walter, 2002)។

•ការចំណាយមនុស្ស៖ ការកើនឡើងនូវជម្លោះខាងយោធាឬសង្គ្រាមបង្កើនឱ្យមានអ្នកស្លាប់   និងអ្នករបួស    និងការបំផ្លិចបំផ្លាញ។

•បុព្វហេតុនៃការឈឺចាប់ ឬការទាមទារមិនទាន់ដោះស្រាយ៖ ដំណោះស្រាយយោធាកម្រនឹងដោះស្រាយវិសមភាពជាប្រព័ន្ធបានណាស់។

ដូច្នេះ សង្គ្រាមអាចបញ្ឈប់ការប្រយុទ្ធបាន ប៉ុន្តែជារឿយៗបរាជ័យក្នុងការបង្កើតសន្តិភាពយូរអង្វែង។

ការបញ្ចប់សង្គ្រាមតាមរយៈការចរចា

ការចរចាមានគោលបំណងដោះស្រាយមូលហេតុឫសគល់ខាងនយោបាយនៃជម្លោះ។ នៅក្នុងទ្រឹស្តីដោះស្រាយជម្លោះ សន្តិភាពប្រកបដោយចីរភាពតម្រូវឱ្យមានការរៀបចំរចនាសម្ព័ន្ធស្ថាប័ននយោបាយឡើងវិញ ការដោះស្រាយនូវការទាមទារ    និងការបង្កើតការធានាសម្រាប់ក្រុមជនភាគតិចឬក្រុមទន់ខ្សោយ (Galtung, 1969; Doyle & Sambanis, 2006)។

គុណសម្បត្តិនៃការដោះស្រាយជម្លោះដោយការចរចា

១.ការដោះស្រាយមូលហេតុមូលដ្ឋាន ពោលគឺការចរចាអនុញ្ញាតឱ្យមានការដោះស្រាយបណ្តឹងឬការទាមទារដោយបើកចំហ។

២.ភាពស្របច្បាប់ឬធម្មានុរូបភាព ពោលគឺ កិច្ចព្រមព្រៀងនានា​មានស្ថិរភាពជាងនៅពេលដែលភាគីនានាប្តេជ្ញាចិត្តដោយស្ម័គ្រចិត្ត។

៣.ការចំណាយមនុស្ស   និងសេដ្ឋកិច្ចទាប ពោលគឺ ការចរចាជៀសវាងការពង្រីកសង្គ្រាម​បំផ្លិចបំផ្លាញ។

៤.អភិបាលកិច្ចប្រកបដោយបរិយាបន្ន ពោលគឺ កិច្ចព្រមព្រៀងនានា​ដែលបានចរចាជារឿយៗរួមមានការចែករំលែកអំណាច ឬកំណែទម្រង់រដ្ឋធម្មនុញ្ញ។

ឧទាហរណ៍រួមមាន៖

កិច្ចព្រមព្រៀងថ្ងៃសុក្រល្អ/The Good Friday Agreement (ឆ្នាំ១៩៩៨) ដែលបញ្ចប់ជម្លោះរាប់ទសវត្សរ៍នៅអៀរឡង់ខាងជើង។

កិច្ចព្រមព្រៀង Camp David/The Camp David Accords (ឆ្នាំ១៩៧៨) ដែលកាត់បន្ថយលទ្ធភាពនៃសង្គ្រាមរវាងអេហ្ស៊ីប   និងអ៊ីស្រាអែល។

កិច្ចព្រមព្រៀង Dayton/The Dayton Agreement (ឆ្នាំ១៩៩៥) ដែលបញ្ឈប់សង្គ្រាមបូស្នៀ(the Bosnian War​)។

បញ្ហាប្រឈមនៃសន្តិភាពដែលបានតាមរយៈការចរចា

អ្នកបំផ្លាញដំណើរការសន្តិភាព៖ ក្រុមប្រដាប់អាវុធអាចបដិសេធការសម្របសម្រួល (Stedman, 1997)។

អសមាមាត្រនៃអំណាច៖ ភាគីខ្លាំងជាងអាចកេងប្រវ័ញ្ចគូប្រជែងដែលខ្សោយជាង។

ការអនុវត្តផុយស្រួយ៖ កិច្ចព្រមព្រៀងនានា​តម្រូវឱ្យមានការត្រួតពិនិត្យ   និងការគាំទ្រពីអន្តរជាតិ។

ការវិភាគប្រៀបធៀប៖ តើអ្វីផលិតសន្តិភាពប្រកបដោយចីរភាព?

ការស្រាវជ្រាវក្នុងវិទ្យាសាស្ត្រនយោបាយបង្ហាញយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងតាមរយៈការចរចាបង្កើតសន្តិភាពប្រកបដោយចីរភាពរយៈពេលយូរជាងជ័យជម្នះដោយយោធា ជាពិសេសនៅក្នុងសង្គ្រាមស៊ីវិល។ ការសិក្សាមួយដោយ Fortna (2004) បង្ហាញថា កិច្ចព្រមព្រៀងសន្តិភាពដែលគាំទ្រដោយស្ថាប័នរឹងមាំ កាត់បន្ថយឱកាសនៃការកើតឡើងវិញនៃជម្លោះរហូតដល់៨០%។ ផ្ទុយទៅវិញ ជ័យជម្នះដោយយោធាសុទ្ធសាធបង្ក្រាបអំពើហិង្សាបានជាបណ្ដោះអាសន្ន ប៉ុន្តែជារឿយៗបានបន្សល់ទុកឱ្យការអាក់អន់ចិត្តមិនទាន់ដោះស្រាយ។

នៅក្នុងសង្គ្រាមអន្តររដ្ឋ ជ័យជម្នះតាមរយៈយោធាដ៏រឹងមាំ​អាចមានប្រសិទ្ធភាពជាងសង្គ្រាមស៊ីវិល ប៉ុន្តែសូម្បីតែក្នុងករណីនេះក៏ដោយ ក៏សន្តិភាពរយៈពេលវែងអាស្រ័យ​លើការទូតក្រោយសង្គ្រាម ការកសាងឡើងវិញ    និងការកសាងស្ថាប័ន (Ikenberry, 2001)។ ការកសាងឡើងវិញនូវប្រទេសអាល្លឺម៉ង់    និងជប៉ុនបន្ទាប់ពីសង្គ្រាមលោកលើកទី២ បង្ហាញថា ជ័យជម្នះខ្លួនវាមិនបានបង្កើតសន្តិភាពបានទេ។ ការកសាងឡើងវិញខាងនយោបាយ   និងសេដ្ឋកិច្ចជាបន្តបន្ទាប់នោះទេទើបអាចបង្កើតសន្តិភាពពិតប្រាកដបាន​។ សរុបមក យើងអាចនិយាយបានថា សង្គ្រាមអាចបញ្ចប់សង្គ្រាម, ការចរចាអាចបញ្ចប់មូលហេតុនៃសង្គ្រាម។

ការពិចារណាខាងសីលវិជ្ជា

​ទស្សនវិទូសីលធម៌អះអាងថា សង្គ្រាមដែលជាវិធីសាស្ត្រមួយដើម្បីបញ្ចប់ជម្លោះ បាន ដោយលើកឡើងនូវបញ្ហាខាងសីលធម៌នានាដូចខាងក្រោម៖

•ទ្រឹស្តីសង្គ្រាមយុត្តិធម៌ (Aquinas, Walzer) តម្រូវឱ្យប្រើប្រាស់សង្គ្រាមជាជម្រើសចុងក្រោយបំផុត។

•ក្តីបារម្ភផ្នែកមនុស្សធម៌ សង្កត់ធ្ងន់លើមអប្បបរមានីយកម្មនៃទុក្ខវេទនា ដែលពេញចិត្តការចរចាជាងការប្រើកម្លាំង។

•ទស្សនវិស័យផ្អែកលើសិទ្ធិ អះអាងថា ការបង្ខិតបង្ខំដោយកម្លាំងមិនបង្កើតលទ្ធផលស្របច្បាប់ឬយុត្តិធម៌ទេ។ ការចរចាគោរពជីវិតមនុស្ស   និងស្វ័យភាពតាមរបៀបនានា​ដែលសង្គ្រាមមិនអាចធ្វើបាន។

សេចក្តីសន្និដ្ឋាន

ពេលខ្លះសង្គ្រាមអាចមានភាពចាំបាច់ក្នុងការប្រើប្រាស់ដើម្បីបញ្ឈប់ការឈ្លានពានឬដើម្បីការពារប្រជាជន ប៉ុន្តែវាកម្រនឹងបង្កើតសន្តិភាពដែលមានស្ថិរភាពដោយខ្លួនឯងណាស់។ ការចរចាផ្តល់នូវវិធីសាស្រ្តសម្រាប់ការដោះស្រាយជម្លោះបានរយៈពេលយូរ    និងការការពារប្រកបដោយសីលធម៌ ពីព្រោះវាដោះស្រាយបញ្ហានយោបាយ សង្គម    និងវប្បធម៌ជាមូលដ្ឋានបាន។

ដូច្នេះ ខណៈពេលដែលសង្គ្រាមអាចបញ្ចប់អំពើហិង្សាបាន ការចរចាគឺជាវិធីសាស្ត្រដ៏ល្អប្រសើរសម្រាប់បញ្ចប់ជម្លោះតាមរបៀបប្រកបដោយចីរភាព យុត្តិធម៌    និងសន្តិភាព។ ដំណើរការសន្តិភាពដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រមិនត្រឹមតែពឹងផ្អែកលើសមរភូមិតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែពឹងផ្អែកលើការទូត ការផ្សះផ្សា    និងការកសាងស្ថាប័នបន្ទាប់ពីបានឈប់ការប្រយុទ្ធគ្នា។

យោងតាមខ្លឹមសារ   និងការបកស្រាយខាងលើនេះ ខ្ញុំគិតថា ជម្លោះប្រដាប់អាវុធអំពីបញ្ហាព្រំដែន​រវាងកម្ពុជា   និងថៃក៏ត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា   និងយន្តការអន្តរជាតិនានាដែរ។ បើមិនដូច្នោះទេ ជាតិសាសន៍ទាំងពីរនេះនឹងនៅតែ​ចាត់ទុកគ្នាជាសត្រូវសួពូជ   និងធ្វើសង្គ្រាមប្រឆាំងគ្នាតជំនាន់ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ អ្នករងរបួស    និងការខូចខាតទ្រព្យសម្បត្តិនៃ​ប្រជាជន   និងរដ្ឋនៃប្រទេសទាំងពីរដោយចៀសមិនរួច    និងមិនអាចរកច្រកចេញបានដោយរលូនបានឡើយ៕

ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា

[1] Axis powers (មហាអំណាចអ័ក្សឬស្នូល) សំដៅដល់ប្រទេសមហាអំណាចចំនួនបី គឺអាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ដែលមានគោលដៅរួមគ្នាដូចជា៖ ការពង្រីកទឹកដីរបស់ពួកគេ,ការបង្កើតការគ្រប់គ្រងផ្តាច់ការឬហ្វាស៊ីសនិយម, ការប្រឈមនឹងតុល្យភាពអំណាចសកលដែលគ្របដណ្ដប់ដោយលទ្ធិប្រជាធិបតេយ្យលោកខាងលិចនិងសហភាពសូវៀត។ ប្រទេសនីមួយៗមានមហិច្ឆតារៀងៗខ្លួន៖ អាល្លឺម៉ង់ ចង់បានការត្រួតត្រានៅអឺរ៉ុប។ អ៊ីតាលី ចង់ស្វែងរករចនាបថរ៉ូម៉ាំងថ្មី។ ជប៉ុន មានបំណងគ្រប់គ្រងអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។

The post បទវិភាគ៖ តើយើងគួរជ្រើសរើសការបញ្ចប់សង្គ្រាមដោយសង្គ្រាម ឬដោយការចរចា? appeared first on Kampuchea Thmey Daily.

រុស្ស៊ី ប្រកាសបញ្ឆេះសង្គ្រាមលោក បើអាមេរិក វាយប្រហារគោលដៅរបស់ខ្លួន
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី២៦ខែឧសភា អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានប្រកាសក្តែងៗថា បើសហរដ្ឋអាមេរិក ហ៊ានតែវាយប្រហារចំគោលដៅរុស្ស៊ីណាមួយនៅក្នុងប្រទេសអ៊ុយក្រែននោះ ច្បាស់ណាស់ សង្គ្រាមលោកនឹងផ្ទុះឡើងជាក់ជាមិនខានឡើយ។

លោក Dmitry Medvedev (រូបថត៖ Atlantic Council)

លោកបានព្រមានបែបនេះ ដើម្បីឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ដែលអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងវាយប្រហារគោលដៅទាំងនោះ ប្រសិនបើរុស្ស៊ី ប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនមែន។

ក្នុងការបង្ហោះនៅលើបណ្តាញសង្គម X, លោក Medvedev សរសេរថា លោក Sikorski កំពុងបំភ័យចៅហ្វាយនាយរបស់គាត់ហើយ។ ទីក្រុងវ៉ាស៊ីនតោន មិនដូច វ៉ាសូវីទេ! មកទល់ពេលនេះ អាមេរិកមិនដែលគំរាមកំហែងជាសាធារណៈអ៊ីចឹងឡើយ ពីព្រោះពួកគេប្រុងប្រយ័ត្នជាងប៉ូឡូញ។ យ៉ាងណា បើ​អាមេរិក​ ហ៊ាន​វាយ​គោលដៅ​របស់​យើងមែន នោះ​មាន​ន័យ​ថា​ ជាការចាប់ផ្តើម​សង្គ្រាម​លោក​ហើយ! ​រដ្ឋមន្ត្រី​ការ​បរទេស ឬ​សូម្បីប្រទេស​ដូច​ប៉ូឡូញ ​ក៏​គួរ​យល់​រឿងនេះដែរ។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski (រូបថត៖ AFP)

នេះមិនមែនជារឿងថ្មីឡើយដែលលោក Medvedev គំរាមបញ្ឆេះសង្គ្រាមលោក ពោលគឺម្តងជាពីរដង គាត់តែងតែគំរាមបែបនេះឯង ជាក់ស្តែងកាលពីឆ្នាំមុន អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះក៏គំរាមដែរថា លោកខាងលិច កំពុងរុញពិភពលោកឲ្យខិតទៅជិតជម្លោះសកល ដែលមិនធ្លាប់ឃើញសោះ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសារការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន។

កាលនោះ គាត់បានប្រតិកម្មចំពោះការដែលអ៊ុយក្រែន ទទួលបានរថក្រោះប្រយុទ្ធ M1 Abrams ផលិតដោយសហរដ្ឋអាមេរិក និងរឿងអាស្រូវដែលសភាកាណាដា រួមជាមួយនាយករដ្ឋមន្ត្រី Justin Trudeau និងប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky អបអរដល់អតីតសមាជិកក្រុម Waffen SS។

រថក្រោះ M1 Abrams (រូបថត៖ WIKI)

លោក​ Medvedev អះអាង​ថា “​វា​ហាក់​ដូចជា ​ពួកគេធ្វើឲ្យលែងសល់ជម្រើសអ្វីទៀតហើយ ​ក្រៅពី​ជម្លោះ​ផ្ទាល់​ជាមួយ​ណា​តូ​។ អង្គការនេះ បានប្រែទៅជាប្លុកហ្វាស៊ីសដោយបើកចំហ​ ស្រដៀងទៅនឹងក្រុមរបស់ហ៊ីត្លែរ។ ទោះយ៉ាងណា រុស្ស៊ីនៅតែត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខនឹងរឿងនេះ ប្រសិនបើចាំបាច់”។

ទន្ទឹមនោះ លោក​បាន​ព្រមាន​ថា សង្គ្រាមលោក ​នឹង​នាំ​ឲ្យ​មាន​ផល​វិបាក​យ៉ាង​មហន្តរាយ​ដល់​មនុស្សជាតិ។ ​លទ្ធផល​នឹង​មាន​ការ​ខាតបង់​ខ្លាំង​សម្រាប់​មនុស្សជាតិ ​ជាង​ឆ្នាំ​១៩៤៥​ទៅទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ព្រមានថា ណាតូ នឹងបង្កជម្លោះ ដែលអាក្រក់ជាង សង្គ្រាមលោកលើកទី២ទៅទៀត

The post រុស្ស៊ី ប្រកាសបញ្ឆេះសង្គ្រាមលោក បើអាមេរិក វាយប្រហារគោលដៅរបស់ខ្លួន appeared first on Kampuchea Thmey Daily.

អ៊ុយក្រែនព្រមានថា ការឈ្លានពានរបស់រុស្ស៊ី អាចបង្កជា សង្គ្រាមលោកលើកទី៣
រដ្ឋមន្ត្រីនៃ​រដ្ឋាភិបាល​អ៊ុយក្រែន ​បាន​ព្រមាន​ថា ការ​ឈ្លាន​ពានពេញទំហឹង​របស់​រុស្ស៊ី ​លើ​អ៊ុយក្រែន​ នឹង​រាលដាលទៅជា​ជម្លោះ​​សាកល ហើយ​អាច​បង្កជា​សង្រ្គាម​លោក​លើក​ទី​៣។

លោកស្រី Yuliia Laputina រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជនបាននិយាយថា ប្រទេសរបស់លោកស្រី បានត្រៀមរួចជាស្រេចដើម្បីការពារខ្លួន ប្រសិនបើទីក្រុងមូស្គូ បើកការវាយប្រហារមួយទៀតលើអ៊ុយក្រែន។

ប៉ុន្តែ​លោកស្រី​​ព្រមាន​ថា ផលវិបាក​នៃ​ការ​លុកលុយ​ដែល​បញ្ជា​ដោយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​មាន​ទំហំ​ធំ ហើយ​នឹង​មិន​អាចទប់ជាប់​ឡើយ​។

លោកស្រី​បាន​ប្រាប់ Sky News ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា “ប្រសិនបើរុស្ស៊ីឈ្លានពាន អ្នកដឹងហើយ អ្នកក៏គួរតែយកចិត្តទុកដាក់ចំពោះតំបន់បាល់កង់ផងដែរ។ អ្វី​ដែល​រុស្ស៊ី​កំពុង​ធ្វើ​នៅ​ពេល​នេះ​ក្នុង​ប្រទេស​ស៊ែប៊ី ពួកគេ​ព្យាយាម​បង្ក​ស្ថានការណ៍​នៅ​តំបន់​បាល់កង់។ ប៉ុន្តែ យើង​ក៏​គិត​ដល់​ការ​ចាប់​ផ្ដើម​នៃ​ សង្គ្រាម​លោក​លើក​ទី​បីផងដែរ”។

លោកស្រី Yuliia Laputina រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន អ៊ុយក្រែន

ការអត្ថាធិប្បាយរបស់លោកស្រីបានកើតឡើង ចំពេលដែលមេដឹកនាំសហភាពអឺរ៉ុប ព្រមានរុស្ស៊ីថា សកម្មភាពអរិភាពប្រឆាំងនឹងអ៊ុយក្រែន នឹងជួបប្រទះផលវិភាគ។

ទន្ទឹមនោះ រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ជូនអ្នកចរចារបស់រដ្ឋាភិបាល ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីពីការធានាសន្តិសុខដែលខ្លួនកំពុងស្វែងរក ដើម្បីដោះស្រាយវិបត្តិជុំវិញអ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្សីបានចល័តទ័ពប្រហែល៧០,០០០នាក់​ ទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ខណៈមន្ត្រីខ្លះលើកឡើងថា វាមានរហូតដល់ទៅ១០០,០០០នាក់ឯណោះ ប៉ុន្តែទីក្រុងមូស្គូបានបដិសេធថា ខ្លួនមិនមានផែនការវាយប្រហារអ៊ុយក្រែនដូចកាលពីឆ្នាំ២០១៤ នៅពេលខ្លួនកាត់យកឧបទ្វីប Crimea ទេ។

រុស្ស៊ីនិយាយថា ខ្លួនមានអារម្មណ៍រងការគំរាមកំហែង ដោយសារតែការបង្កើនទំនាក់ទំនងរវាងអង្គការណាតូ និងអ៊ុយក្រែន ដែលចង់ចូលរួមសម្ព័ន្ធភាពជាមួយគ្នា និងលទ្ធភាពនៃកាំជ្រួចមីស៊ីលរបស់ណាតូ ដែលត្រូវបានដាក់ពង្រាយប្រឆាំងនឹងខ្លួននៅលើដីអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អង់គ្លេស ព្រមាន រុស្ស៊ី ប្រឈមផលវិបាក បើឈ្លានពានអ៊ុយក្រែន

The post អ៊ុយក្រែនព្រមានថា ការឈ្លានពានរបស់រុស្ស៊ី អាចបង្កជា សង្គ្រាមលោកលើកទី៣ appeared first on Kampuchea Thmey Daily.

ចិនព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ តៃវ៉ាន់ប្តេជ្ញាមិនឱនក្បាល
ប្រទេសចិនបានព្រមានថា សង្គ្រាមលោកលើកទី ៣ អាចផ្ទុះឡើងគ្រប់ពេល បន្ទាប់ពីខ្លួនបានបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿង ចូលទៅក្នុងដែនអាកាសរបស់កោះតៃវ៉ាន់។

អត្ថបទមួយនៅក្នុងកាសែត Global Times ដែលគាំទ្រដោយរដ្ឋកាលពីថ្ងៃអង្គារសប្តាហ៍មុន បាននិយាយថា “ការឃុបឃិតគ្នា” រវាងអាមេរិកនិងតៃវ៉ាន់ គឺមានជារឿងព្រហើន ដែលធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។

កាសែតនេះអះអាងថា ប្រជាជនចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្រ្គាមជាមួយអាមេរិក ហើយព្រមានកោះតៃវ៉ាន់កុំឲ្យលេងជាមួយភ្លើង។

យន្តហោះចម្បាំងចិនជិត ១៥០ គ្រឿង បានរំលោភដែនអាកាសតៃវ៉ាន់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក រួមទាំងយន្តហោះ ៥៦ គ្រឿងកាលពីថ្ងៃចន្ទផងដែរ ដែលជាការឈ្លានពានកាន់តែខ្លាំងឡើងរបស់ចិន ប្រឆាំងនឹងកោះលទ្ធិប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថា លោកបាននិយាយជាមួយប្រធានាធិបតីចិនលោក Xi Jinping អំពីបញ្ហាកោះតៃវ៉ាន់ ហើយមេដឹកនាំទាំងពីរ បានយល់ព្រមគោរពតាមកិច្ចព្រមព្រៀងកោះតៃវ៉ាន់ ខណៈភាពតានតឹងនៅតែបន្តកើនឡើង​ រវាងទីក្រុងតៃប៉ិនិងប៉េកាំង។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅក្នុងសុន្ទរកថាដ៏ផ្គើនមួយ ចំពេលស្ថានការណ៍កាន់តែតានតឹងថា តៃវ៉ាន់ នឹងមិនឱនក្បាលចំពោះសម្ពាធពី ចិន ឡើយហើយនឹងការពារជីវិតរស់នៅតាមបែបប្រជាធិបតេយ្យរបស់ខ្លួន។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen

ប្រទេសចិន បានថ្កោលទោសសុន្ទរកថារបស់លោកស្រី Tsai ដោយនិយាយថា វាញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នា។

គួរបញ្ជាក់ថា តៃវ៉ាន់ បានចាត់ទុកខ្លួនថាជារដ្ឋអធិបតេយ្យ ខណៈចិនចាត់ទុកកោះនេះថាជាខេត្តបំបែកខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិក ព្រមាន ចិន ឲ្យឈប់រករឿង តៃវ៉ាន់

The post ចិនព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ តៃវ៉ាន់ប្តេជ្ញាមិនឱនក្បាល appeared first on Kampuchea Thmey Daily.

ពូទីន៖ ទោះបាញ់ពន្លិចនាវាចម្បាំងអង់គ្លេស ក៏សង្គ្រាមលោកលើកទី៣ មិនផ្ទុះឡើងដែរ ព្រោះលោកខាងលិចដឹងថា ខ្លួនមិនឈ្នះរុស្ស៊ី
លោក វ្លាឌីមៀរ ពូទីន បានអួតអាងថា ទោះប្រទេសរុស្ស៊ី បាញ់ពន្លិចនាវាចម្បាំង HMS Defender ក៏ដោយ ក៏មិនបណ្តាលឲ្យមានសង្គ្រាមលោកលើកទី៣ដែរ។

ប្រធានាធិបតីរុស្ស៊ី បាននិយាយថា កងទ័ពជើងទឹករបស់លោក អាចវាយប្រហារនាវានៅសមុទ្រខ្មៅ ពីព្រោះប្រទេសលោកខាងលិចដឹងច្បាស់ថា ពួកគេមិនអាចឈ្នះនៅក្នុងសង្គ្រាមនោះបានទេ។

នេះជាការព្រមានខ្លាំងបំផុតរបស់លោក ពូទីន ចំពោះចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក បន្ទាប់ពីការប្រឈមមុខដាក់គ្នាកាលពីសប្តាហ៍មុន នៅក្នុងសមុទ្រខ្មៅ។

ទីក្រុងមូស្គូនិយាយថា នាវាចម្បាំងរបស់ខ្លួនបានបាញ់ព្រមាន ហើយយន្តហោះចម្បាំង បានទម្លាក់គ្រាប់បែក លើផ្លូវរបស់នាវាពិឃាតអង់គ្លេស HMS Defender កាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីបង្ខំឲ្យនាវាចាកចេញពីតំបន់ ក្បែរឧបទ្វីបគ្រីមៀដែលរុស្ស៊ីកាត់យកក្នុងឆ្នាំ ២០១៤ ។

បុរសខ្លាំងរបស់វិមានក្រឹមឡាំងរូបនេះ បាននិយាយក្នុងកម្មវិធីសំណួរ-ចម្លើយតាមទូរទស្សន៍ថា “នេះគឺជាការបង្កហេតុ។ ទោះបីយើង ពន្លិចនាវាពិឃាតអង់គ្លេសជិតតំបន់គ្រីមៀក៏ដោយ វាមិនទំនងទេថា ពិភពលោកនឹងជិតដល់សង្គ្រាមលោកលើកទី ៣”។

លោកបានបន្ថែមថា “អ្នកដែលកំពុងធ្វើនេះ ដឹងថា ពួកគេមិនអាចក្លាយជាអ្នកឈ្នះនៅក្នុងសង្គ្រាមបានឡើយ។ យើងស្ថិតនៅលើទឹកដីរបស់យើង។ យើងកំពុងប្រយុទ្ធដើម្បីខ្លួនយើងនិងអនាគតរបស់យើង”។

ស្របពេលជាមួយគ្នានោះ លោកពូទីនក៏បាននិយាយផងដែរថា យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានធ្វើប្រតិបត្តិការស្របគ្នាជាមួយនាវាពិឃាតអង់គ្លេស អំឡុងការប្រឈមមុខដាក់គ្នាកាលពីសប្តាហ៍មុននៅសមុទ្រខ្មៅ។

ថ្លែងក្នុងកម្មវិធីនោះ លោកពូទីននិយាយថា យន្តហោះនោះ កំពុងត្រួតពិនិត្យការឆ្លើយតបរបស់យោធារុស្ស៊ី។

លោកបានបន្ថែមថា ទីក្រុងមូស្គូដឹងយ៉ាងច្បាស់អំពីចេតនារបស់សហរដ្ឋអាមេរិក ហើយបានឆ្លើយតបយ៉ាងត្រឹមត្រូវដើម្បីចៀសវាងការបង្ហាញទិន្នន័យរសើប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ រុស្ស៊ី គំរាមទម្លាក់គ្រាប់បែកលើនាវាចម្បាំង អង់គ្លេស

The post ពូទីន៖ ទោះបាញ់ពន្លិចនាវាចម្បាំងអង់គ្លេស ក៏សង្គ្រាមលោកលើកទី៣ មិនផ្ទុះឡើងដែរ ព្រោះលោកខាងលិចដឹងថា ខ្លួនមិនឈ្នះរុស្ស៊ី appeared first on Kampuchea Thmey Daily.

វីដេអូ៖ អង់គ្លេស បំផ្ទុះគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ ដែលគេមិនធ្លាប់ឃើញ
ការបំផ្ទុះគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ បានបណ្តាលឲ្យបែកកញ្ចក់បង្អួចផ្ទះ ហើយអគារមួយចំនួនទទួលរងការខូចខាត។

គ្រាប់បែក “Hermann” ទម្ងន់១តោន ដែលប្រើដោយពួកណាហ្ស៊ី ត្រូវបានគេរកឃើញនៅលើដីឯកជនមួយ នៅខាងលិចសកលវិទ្យាល័យ University of Exeter ក្នុងទីក្រុង Devon នៃប្រទេស អង់គ្លេស កាលពីព្រឹកថ្ងៃសុក្រទី២៦ខែកុម្ភៈ។

ដំបូង ខ្សែព័ទ្ធប្រវែង១០០ម៉ែត្រ ត្រូវបានរៀបចំឡើងប៉ុន្តែ វាត្រូវបានពង្រីកដល់ទៅ៤០០ម៉ែត្រកាលពីថ្ងៃសៅរ៍ទី២៧ខែកុម្ភៈ តាមសំណើរបស់ក្រុមដោះគ្រាប់បែក កងទ័ពជើងទឹក។

ប្រជាពលរដ្ឋក្នុងលំនៅដ្ឋានប្រហែល២,៦០០ខ្នង ដោយក្នុងនោះមាននិស្សិតសកលវិទ្យាល័យចំនួន១,៤០០នាក់ផងដែរ ត្រូវបានជម្លៀសចេញ។

ការបំផ្ទុះគ្រាប់បែកដោយប្រើតេឡេបញ្ជា បានធ្វើឡើងនៅវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃសៅរ៍ (ថ្ងៃអាទិត្យនៅកម្ពុជា) ដោយការផ្ទុះត្រូវបានគេឮ ដល់ចម្ងាយរាប់សិបគីឡូម៉ែត្រ។

អ្នកនាំពាក្យប៉ូលិស Devon និង Cornwall បាននិយាយថា “ជាអកុសល វាបានបង្កឲ្យមានការខូចខាតរចនាសម្ព័ន្ធ ដោយអគារមួយចំនួនជាពិសេសនៅក្នុងរង្វង់ខ្សែព័ទ្ធ១០០ម៉ែត្រ រួមទាំងការបែកកញ្ចក់បង្អួចនិងស្នាមប្រេះឥដ្ឋផងដែរ។

ប៉ូលិសកំពុងធ្វើការជាមួយភ្នាក់ងារនានា រួមទាំងក្រុមប្រឹក្សាតំបន់ Devon, ក្រុមប្រឹក្សាក្រុង Exeter និងក្រុមហ៊ុននានាផងដែរ ក្នុងក្តីសង្ឃឹមថា ប្រជាជននឹងអាចវិលត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យកងកម្លាំងបានបន្ថែមថា ប្រជាជនមិនគួរវិលត្រឡប់ទៅវិញទេរហូតដល់មានការជូនដំណឹងបន្ថែម។

កាលពីថ្ងៃសៅរ៍ ប៉ូលិសបាននិយាយថា ផលប៉ះពាល់នៃការផ្ទុះនេះគឺខ្លាំងណាស់ ដោយកម្ទេចកម្ទីបានខ្ទាតក្នុងចម្ងាយយ៉ាងតិច២៥០ម៉ែត្រ និងដីក្រហូងមានទំហំប៉ុនឡានក្រុង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ផ្ទុះគ្រាប់បែកទាំងកណ្តាលថ្ងៃត្រង់ បុរសម្នាក់រងរបួសធ្ងន់

ចុចអាន៖ វីដេអូស្តែងៗ ប៉ូលិសមីយ៉ាន់ម៉ា បាញ់ប្រហារលើបាតុករ ស្លាប់១៨នាក់ម្សិលមិញ

The post វីដេអូ៖ អង់គ្លេស បំផ្ទុះគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ ដែលគេមិនធ្លាប់ឃើញ appeared first on Kampuchea Thmey Daily.

ជម្លោះធំៗក្នុងឆ្នាំ២០២០ដែលសឹងតែផ្ទុះសង្គ្រាមលោកលើកទី៣ទៅហើយ
២០២០នេះគឺជាឆ្នាំដែលគ្រប់ដណ្តប់ដោយបញ្ហាជំងឺកូវីដ១៩។ ពិភពលោកទាំងមូលត្រូវជាប់គាំងក្នុងការរឹតត្បិត មនុស្សរាប់លាននាក់ត្រូវរងទុក្ខនិងជាង១លាននាក់ត្រូវស្លាប់ដោយសារជំងឺនេះ។

ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាថ្មី សូមលើកយកបញ្ហាជម្លោះធំៗទាំង៤ក្នុងឆ្នាំ២០២០នេះដែលសឹងតែនឹងបង្កទៅជាសង្គ្រាមលោកលើកទី៣ទៅហើយ។

សហរដ្ឋអាមេរិក-អ៊ីរ៉ង់

នៅថ្ងៃសុក្រទី៣ខែមករា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ទៅលើមូលដ្ឋានទ័ពចម្រុះនៅប្រទេសអ៊ីរ៉ាក់និងការវាយប្រហារទៅលើស្ថានទូតអាមេរិកក្នុងទីក្រុង បាកដាដ ដែលសកម្មភាពទាំងអស់នេះត្រូវធ្វើឡើងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ Soleimani។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានយល់ព្រមឲ្យបើកការវាយប្រហារលើលោកឧត្តមសេនីយ៍ Soleimani ដោយអះអាងថា សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីធ្វើឲ្យ “ពិភពលោកក្លាយជាកន្លែងកាន់តែមានសុវត្ថិភាព”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ទីរបញ្ចកោណបាននិយាយថា “តាមការចង្អុលបង្ហាញរបស់លោកប្រធានាធិបតី យោធាអាមេរិកបានចាត់វិធានការការពារដើម្បីការពារបុគ្គលិកអាមេរិកនៅក្រៅប្រទេសដោយការសម្លាប់លោក Qassem Soleimani”។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា “ការវាយប្រហារនេះមានគោលបំណងរារាំងដល់ផែនការវាយប្រហាររបស់អ៊ីរ៉ង់នាពេលអនាគត។ សហរដ្ឋអាមេរិកនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារប្រជាជននិងផលប្រយោជន៍របស់យើងនៅគ្រប់ទីកន្លែងដែលពួកគេនៅជុំវិញពិភពលោក”។

ប្រទេសអ៊ីរ៉ង់បានប្តេជ្ញាសងសឹកហើយសន្យាថា “នឹងប្រែក្លាយពេលថ្ងៃទៅជាពេលយប់”។

ការធ្វើឃាតនេះត្រូវបានមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចាត់ទុកថាជា “ការប្រកាសសង្គ្រាម”។

ចាប់តាំងពីពេលនោះមក ប្រទេសអ៊ីរ៉ង់បានបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនដោយមនុស្ស១៧៦នាក់ត្រូវស្លាប់។

រដ្ឋអាជ្ញាអ៊ីរ៉ង់បានចេញដីកាចាប់ខ្លួនលោក Trump ហើយបានស្នើសុំការគាំទ្រពីប៉ូលិសអន្តរជាតិតែត្រូវបដិសេធ។

តំបន់កាស្មៀរ

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថានកាន់តែអាក្រក់ទៅៗដែលនាំប្រទេសទាំងពីរធ្លាក់ចូលក្នុងគែមនៃសង្គ្រាម។

ចាប់តាំងពីការពុះចែកក្នុងឆ្នាំ១៩៤៧និងការបង្កើតឥណ្ឌា-ប៉ាគីស្ថានជាបន្តបន្ទាប់ ប្រទេសទាំងពីរបានជាប់នៅក្នុងសង្គ្រាម ជម្លោះនិងការប្រឈមមុខដាក់គ្នាផ្នែកយោធាជាច្រើនលើក។

ក្នុងឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានព្យាយាមកាត់បន្ថយស្វ័យភាពរបស់តំបន់កាស្មៀរនិងផ្លាស់ប្តូរគោលនយោបាយសញ្ជាតិនៅក្នុងប្រទេសឥណ្ឌា។

វិធានការទាំងនេះបានបង្កភាពចលាចលនៅក្នុងប្រទេសឥណ្ឌានិងគូសបញ្ជាក់ពីភាពតានតឹងដែលមានជាយូរមកហើយរវាងទីក្រុងដេលីនិងឥស្លាម៉ាបាដ។

បញ្ហានៅក្នុងប្រទេសឥណ្ឌានិងប៉ាគីស្ថានអាចបណ្តាលឲ្យមានសង្គ្រាមលោកលើកទី៣។

វាក៏អាចនាំឲ្យមានការវាយប្រហារភេរវកម្មអន្តរជាតិឬនៅតំបន់កាស្មៀរផងដែរ។

សហរដ្ឋអាមេរិក – កូរ៉េខាងជើង

ភាពតានតឹងមិនចេះចប់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងអាចបណ្តាលឲ្យមានសកម្មភាពប្រយុទ្ធគ្នា។

ភាពតានតឹងរវាងប្រទេសទាំងពីរពេលនេះបានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៧មក។

រដ្ឋបាលរបស់លោកប្រធានាធិបតី Trump ហាក់ដូចជាបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងមួយជាមួយកូរ៉េខាងជើងអាចនឹងកើតឡើងប៉ុន្តែកូរ៉េខាងជើងមិនមានចំណាប់អារម្មណ៍អ្វីបន្តិចសោះចំពោះការផ្តល់ជូនរបស់លោក Trump។

ថ្មីៗនេះប្រទេសកូរ៉េខាងជើងបានសន្យាថានឹងជូនកាដូគ្រីស្មាស់ដែលធ្វើឲ្យមនុស្សជាច្រើននៅសហរដ្ឋអាមេរិកព្រួយបារម្ភថា វានឹងជាការសាកល្បងមីស៊ីលនុយក្លេអ៊ែរឬមីស៊ីលផ្លោង។

ប្រសិនបើកូរ៉េខាងជើងធ្វើតេស្តនុយក្លេអ៊ែរមែននោះ សហរដ្ឋអាមេរិកអាចនឹងបង្ខំចិត្តធ្វើអន្តរាគមន៍។

កាលពីសប្តាហ៍ថ្មីៗនេះ នាវា Hai Yang Di Zhi 8 បានចាកចេញពីកំពង់ផែ Sanya លើកោះ ហៃណាន របស់ប្រទេសចិនហើយមានការចូលរួមដោយនាវា CCG។

នាវាទាំងនេះស្ថិតនៅចម្ងាយ៩២ម៉ាយល៍ពីឆ្នេរសមុទ្រនៃខេត្ត Binh Dinh របស់ប្រទេសវៀតណាមពោលគឺចូលជ្រៅទៅក្នុងតំបន់ EEZ ហើយត្រូវបានអមដោយកងនាវាចម្បាំងចិនចំនួន២គឺនាវា Dongtongxiao 00235 និងនាវា Min Xia Yu 00013។

លោក Gregory Poling នាយកអង្គការគំនិតផ្តួចផ្តើមតម្លាភាពសមុទ្រអាស៊ីនៅទីក្រុងវ៉ាស៊ីនតោនបានប្រាប់សមាគមន៍អ្នករាយការណ៍ព័ត៌មានបរទេសហ្វីលីពីននៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធើណិតថា “អ្វីដែលច្បាស់គឺថា ចិននឹងមិនបញ្ឈប់ឡើយ”។

សហរដ្ឋអាមេរិក – ចិន

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនមានភាពតានតឹងជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរហាក់ដូចជាអាចកាត់បន្ថយភាពតានតឹងបានខ្លះប៉ុន្តែការអនុវត្តនៅមិនទាន់មាននៅឡើយ។

បច្ចុប្បន្ន ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោកកំពុងជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់។

ជម្លោះដែលមានរយៈពេលជិត១៨ខែត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិកនិងចិនបានដាក់ពន្ធលើទំនិញគ្នាទៅវិញទៅមកក្នុងទំហំទឹកប្រាក់រាប់រយរាប់ពាន់លានដុល្លារ។

ប្រធានាធិបតី Trump បានចោទប្រកាន់ប្រទេសចិនជាយូរមកហើយពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌និងការលួចកម្មសិទ្ធិបញ្ញាខណៈនៅប្រទេសចិនមានការយល់ឃើញថាសហរដ្ឋអាមេរិកកំពុងព្យាយាមទប់ស្កាត់ការកើនឡើងរបស់ខ្លួនជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។

ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនបានធ្វើការយ៉ាងម៉ឺងម៉ាត់ដើម្បីធានាឲ្យបាននូវទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីស្របពេលដែលសហរដ្ឋអាមេរិកបានបង្កឲ្យមានភាពចម្រូងចម្រាសជាមួយទាំងកូរ៉េខាងត្បូងនិងជប៉ុនដែលជាសម្ព័ន្ធមិត្តជិតបំផុតរបស់ខ្លួននៅក្នុងតំបន់។

លោក Trump និងលោកប្រធានាធិបតី Xi បានដាក់ឥទ្ធិពលនយោបាយរបស់ពួកគេយ៉ាងច្រើនទៅលើស្ថានភាពពាណិជ្ជកម្មនៅក្នុងប្រទេសនីមួយៗហើយដូច្នេះ ប្រទេសទាំងពីរបានខិតខំប្រកួតប្រជែងគ្នាផ្នែកការទូតនិងសេដ្ឋកិច្ច។

ប្រសិនបើស្ថានការណ៍កាន់អាក្រក់ វាអាចនាំឲ្យមានការប្រឈមមុខផ្នែកយោធានៅក្នុងតំបន់ដូចជាសមុទ្រចិនខាងត្បូងឬខាងកើតផងដែរ។

ភាពតានតឹងបានកើនឡើងចំពេលមានជំងឺរាតត្បាតកូវីដ១៩ ដោយលោក Trump បានចោទប្រកាន់ប្រទេសចិនថាជាអ្នកបង្កើតជំងឺនេះឡើង។

គាត់បានអះអាងថា បានឃើញភស្តុតាងបញ្ជាក់ពីការវិវត្តនៃមេរោគឆ្លងពីមន្ទីរពិសោធន៍ចិន។

លោក Trump ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកកំពុងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់សន្តិសុខជាតិដែលស្នើឡើងដោយចិនលើទីក្រុងហុងកុង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Express

ចុចអាន៖ អ៊ីរ៉ង់ព្រមានអាមេរិក បើហ៊ានវាយប្រហារ ជម្លោះនឹងខ្លាំងជាងសង្គ្រាមអ៊ីរ៉ាក់ទៀត

ចុចអាន៖ កងទ័ពចិនដាក់ពង្រាយរថក្រោះប្រយុទ្ធតាមដងផ្លូវ ត្រៀមធ្វើសង្គ្រាមជាមួយតៃវ៉ាន់

The post ជម្លោះធំៗក្នុងឆ្នាំ២០២០ដែលសឹងតែផ្ទុះសង្គ្រាមលោកលើកទី៣ទៅហើយ appeared first on Kampuchea Thmey Daily.

រុស្ស៊ីជិតបញ្ចប់ការសាងសង់មូលដ្ឋានបញ្ជាការនុយក្លេអ៊ែរដែល​ Putin អាចបាញ់អាវុធប្រល័យលោកក្នុងករណីផ្ទុះសង្គ្រាមលោកលើកទី៣
ប្រទេសរុស្ស៊ីកំពុងសាងសង់ប៉ុស្តិ៍បញ្ជាការនុយក្លេអ៊ែរមួយកន្លែងដែលនៅទីនោះលោកVladimir Putin អាចបាញ់អាវុធប្រល័យលោករបស់ប្រទេសក្នុងករណីមានសង្គ្រាមលោកលើកទី៣។

លោក Putin បាននិយាយថា “ទីតាំងដែលមានសុវត្ថិភាពបំផុតនេះ” គឺជិតបញ្ចប់ការសាងសង់ហើយ ហើយនឹងអនុញ្ញាតឲ្យវិមានក្រឹមឡាំងគ្រប់គ្រងអាវុធបរមាណូរបស់ខ្លួនសូម្បីតែក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរមកលើទីតាំងនេះក៏ដោយពោលគឺមូលដ្ឋាននេះមានភាពធន់ទៅនឹងគ្រាប់នុយក្លេអ៊ែរ។

ប្រធានាធិបតីរុស្ស៊ីបានប្រាប់ប្រមុខការពារជាតិរបស់គាត់ឲ្យបន្តធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងរបស់ពួកគេមិនថាពួកគេមានភាពទំនើបនិងជឿនលឿនយ៉ាងណារួចទៅហើយក៏ដោយ។

ទីក្រុងមូស្គូមានឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៦,៣៧៥គ្រាប់បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកដែលមាន៥,៨០០គ្រាប់ហើយលោក Putin បានអំពាវនាវឲ្យមាន “សមីការសន្តិសុខថ្មី” ចំពេលមានភាពភ័យខ្លាចចំពោះការប្រកួតប្រជែងអាវុធថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Putin បានប្រាប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិថា “នុយក្លេអ៊ែរបីប្រភេទដូចជាការបាញ់ចេញពីដីគោក ពីនាវាមុជទឹកនិងពីយន្តហោះនៅតែជាការធានាសំខាន់បំផុតនៃសន្តិសុខយោធារបស់ប្រទេសរុស្ស៊ី”។

ស្របពេលមានទំនាក់ទំនងតានតឹងរវាងប្រទេសរុស្ស៊ីនិងលោកខាងលិច របាយការណ៍មួយកាលពីដើមឆ្នាំនេះរបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្របានព្រមានថា រុស្ស៊ីកំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួនក្នុងកម្រិតខ្លាំងបំផុតចាប់តាំងពីការដួលរលំនៃសហភាពសូវៀតមក។

សហភាពសូវៀតមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនបំផុតប្រហែល៤០,០០០គ្រាប់ប៉ុន្តែការភ័យខ្លាចអំពីការប្រកួតប្រជែងអាវុធថ្មីបានកើនឡើងខ្លាំងបន្ទាប់ពីសហរដ្ឋអាមេរិកចាកចេញពីសន្ធិសញ្ញាសង្រ្គាមត្រជាក់កាលពីឆ្នាំមុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

The post រុស្ស៊ីជិតបញ្ចប់ការសាងសង់មូលដ្ឋានបញ្ជាការនុយក្លេអ៊ែរដែល​ Putin អាចបាញ់អាវុធប្រល័យលោកក្នុងករណីផ្ទុះសង្គ្រាមលោកលើកទី៣ appeared first on Kampuchea Thmey Daily.