ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា ណាតូ នឹងបង្កជម្លោះ ដែលអាក្រក់ជាង សង្គ្រាមលោកលើកទី២ទៅទៀត
លោកខាងលិច កំពុងជំរុញពិភពលោកឲ្យខិតទៅជិតជម្លោះសកល ដែលមិនធ្លាប់ឃើញសោះ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសារការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន និងការអបអរបែបណាស៊ី។ នេះបើតាមការព្រមានពី អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev នៅក្នុងសារ Telegram កាលពីថ្ងៃអង្គារទី២៦ខែកញ្ញា។
លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានប្រតិកម្មបែបនេះចំពោះការដែលអ៊ុយក្រែន ទទួលបានរថក្រោះប្រយុទ្ធ M1 Abrams ដែលផលិតដោយសហរដ្ឋអាមេរិក និងរឿងអាស្រូវដែលសភាកាណាដា រួមជាមួយនាយករដ្ឋមន្ត្រី Justin Trudeau និងប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky អបអរដល់អតីតសមាជិកក្រុម Waffen SS។
ស្របពេលមានរបាយការណ៍ដែលថា ទីក្រុងវ៉ាស៊ីនតោនបានសន្យាផ្តល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ (ATACMS) ដល់ទីក្រុងកៀវ, លោក Medvedev បានអះអាងថា “វាហាក់ដូចជា ពួកគេធ្វើឲ្យលែងសល់ជម្រើសអ្វីទៀតហើយ ក្រៅពីជម្លោះផ្ទាល់ជាមួយណាតូ។ អង្គការនេះ បានប្រែទៅជាប្លុកហ្វាស៊ីសដោយបើកចំហ ស្រដៀងទៅនឹងក្រុមរបស់ហ៊ីត្លែរ។ ទោះយ៉ាងណា រុស្ស៊ីនៅតែត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខនឹងរឿងនេះ ប្រសិនបើចាំបាច់”។
ទន្ទឹមនោះ លោកបានព្រមានថា ជម្លោះបែបនេះ នឹងនាំឲ្យមានផលវិបាកយ៉ាងមហន្តរាយដល់មនុស្សជាតិ។ លទ្ធផលនឹងមានការខាតបង់ខ្លាំងសម្រាប់មនុស្សជាតិ ជាងឆ្នាំ១៩៤៥ទៅទៀត។
អតីតប្រធានាធិបតីរូបនេះ ត្រូវបានគេស្គាល់ច្បាស់ថា ប្រកាន់ជំហរម៉ឺងម៉ាត់ លើទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិច ចំពេលមានជម្លោះកំពុងបន្តរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។
កាលពីខែកញ្ញា លោកបានស្នើឲ្យផ្អាកទំនាក់ទំនងការទូតជាមួយសហភាពអឺរ៉ុប ក្រោយប្លុកនេះបានគាំទ្របម្រាមមិនឲ្យជនជាតិរុស្ស៊ី នាំយករថយន្តផ្ទាល់ខ្លួននិងស្មាតហ្វូន ចូលទឹកដីរបស់ពួកគេ ។
ស្របពេលជាមួយគ្នានេះ លោកក៏ធ្លាប់រិះគន់អ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងកៀវ ថាជាក្រុមចម្រុះ “គាំទ្រណាស៊ី” ផងដែរ និងព្រមានម្តងហើយម្តងទៀត អំពីការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងណាតូ។
ទីក្រុងមូស្គូក៏បានព្រមានច្រើនលើកច្រើនសាផងដែរថា ការបន្តផ្គត់ផ្គង់អាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន នឹងនាំឲ្យសមាជិកណាតូ លូកដៃកាន់តែជ្រៅចូលទៅក្នុងជម្លោះនិងបង្កហានិភ័យដែលឈានទៅដល់សង្រ្គាមពេញទំហឹងរវាងរុស្ស៊ី និងប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ថ្ងៃ ណាតូ ប្រជុំ, រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


