Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូស្តែងៗ ប៉ូលិសមីយ៉ាន់ម៉ា បាញ់ប្រហារលើបាតុករ ស្លាប់១៨នាក់ម្សិលមិញ

បានផុស

នៅ

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ប៉ូលិសបានបើកការបាញ់ប្រហារទៅលើហ្វូងបាតុករនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងតិច១៨នាក់និង ជាង៣០នាក់ផ្សេងទៀតរងរបួស នៅក្នុងថ្ងៃនៃបាតុកម្មប្រឆាំងរដ្ឋប្រហារដ៏សាហាវបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្លាប់ត្រូវបានគេរាយការណ៍នៅតាមទីក្រុងមួយចំនួនរួមមាន ទីក្រុង Yangon, Dawei និង Mandalay ខណៈប៉ូលិសបានប្រើគ្រាប់កាំភ្លើងពិតនិងឧស្ម័នបង្ហូរទឹកភ្នែក។

កងកម្លាំងសន្តិសុខបានចាប់ផ្តើមការបង្ក្រាបដោយហិង្សាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបាតុកម្មអហិង្សារយៈពេលជាច្រើនសប្តាហ៍ ប្រឆាំងនឹងការដណ្តើមកាន់កាប់អំណាចដោយយោធាកាលពីថ្ងៃទី១ខែកុម្ភៈ។

មេដឹកនាំរដ្ឋាភិបាលជាច្រើនរូបរួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ត្រូវបានផ្ដួលរំលំនិងឃុំខ្លួន។

រូបភាពពីបណ្តាញសង្គមកាលពីថ្ងៃអាទិត្យ បានបង្ហាញពីក្រុមអ្នកតវ៉ា រត់គេចខ្លួននៅពេលប៉ូលិសដេញចាប់ពួកគេ, ការបិទផ្លូវបណ្តោះអាសន្ន ហើយមនុស្សជាច្រើនត្រូវបានគេសែងជាមួយនឹងឈាម។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានថ្កោលទោសអំពើហិង្សានេះ ដោយនិយាយថា “ប្រជាជនមីយ៉ាន់ម៉ា មានសិទ្ធិប្រមូលផ្តុំដោយសន្តិភាពនិងទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងក្រុមបាតុករអហិង្សា មិនដែលសមហេតុផលទេក្រោមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប៉ូលិសមីយ៉ាន់ម៉ាបាញ់សម្លាប់បាតុករ២នាក់ទៀត ខណ:បាតុកម្មកាន់តែពុះកញ្ជ្រោល

ចុចអាន៖ កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​ ​​បាញ់​រះ​​លើ​​បាតុករ យ៉ាង​​ហោច​ណាស់​១៨​នាក់ស្លាប់​ថ្ងៃអាទិត្យ​នេះ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម