ព័ត៌មានអន្ដរជាតិ
វីដេអូ៖ អង់គ្លេស បំផ្ទុះគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ ដែលគេមិនធ្លាប់ឃើញ
ការបំផ្ទុះគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ បានបណ្តាលឲ្យបែកកញ្ចក់បង្អួចផ្ទះ ហើយអគារមួយចំនួនទទួលរងការខូចខាត។

គ្រាប់បែក “Hermann” ទម្ងន់១តោន ដែលប្រើដោយពួកណាហ្ស៊ី ត្រូវបានគេរកឃើញនៅលើដីឯកជនមួយ នៅខាងលិចសកលវិទ្យាល័យ University of Exeter ក្នុងទីក្រុង Devon នៃប្រទេស អង់គ្លេស កាលពីព្រឹកថ្ងៃសុក្រទី២៦ខែកុម្ភៈ។
ដំបូង ខ្សែព័ទ្ធប្រវែង១០០ម៉ែត្រ ត្រូវបានរៀបចំឡើងប៉ុន្តែ វាត្រូវបានពង្រីកដល់ទៅ៤០០ម៉ែត្រកាលពីថ្ងៃសៅរ៍ទី២៧ខែកុម្ភៈ តាមសំណើរបស់ក្រុមដោះគ្រាប់បែក កងទ័ពជើងទឹក។

ប្រជាពលរដ្ឋក្នុងលំនៅដ្ឋានប្រហែល២,៦០០ខ្នង ដោយក្នុងនោះមាននិស្សិតសកលវិទ្យាល័យចំនួន១,៤០០នាក់ផងដែរ ត្រូវបានជម្លៀសចេញ។
ការបំផ្ទុះគ្រាប់បែកដោយប្រើតេឡេបញ្ជា បានធ្វើឡើងនៅវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃសៅរ៍ (ថ្ងៃអាទិត្យនៅកម្ពុជា) ដោយការផ្ទុះត្រូវបានគេឮ ដល់ចម្ងាយរាប់សិបគីឡូម៉ែត្រ។

អ្នកនាំពាក្យប៉ូលិស Devon និង Cornwall បាននិយាយថា “ជាអកុសល វាបានបង្កឲ្យមានការខូចខាតរចនាសម្ព័ន្ធ ដោយអគារមួយចំនួនជាពិសេសនៅក្នុងរង្វង់ខ្សែព័ទ្ធ១០០ម៉ែត្រ រួមទាំងការបែកកញ្ចក់បង្អួចនិងស្នាមប្រេះឥដ្ឋផងដែរ។
ប៉ូលិសកំពុងធ្វើការជាមួយភ្នាក់ងារនានា រួមទាំងក្រុមប្រឹក្សាតំបន់ Devon, ក្រុមប្រឹក្សាក្រុង Exeter និងក្រុមហ៊ុននានាផងដែរ ក្នុងក្តីសង្ឃឹមថា ប្រជាជននឹងអាចវិលត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យកងកម្លាំងបានបន្ថែមថា ប្រជាជនមិនគួរវិលត្រឡប់ទៅវិញទេរហូតដល់មានការជូនដំណឹងបន្ថែម។
កាលពីថ្ងៃសៅរ៍ ប៉ូលិសបាននិយាយថា ផលប៉ះពាល់នៃការផ្ទុះនេះគឺខ្លាំងណាស់ ដោយកម្ទេចកម្ទីបានខ្ទាតក្នុងចម្ងាយយ៉ាងតិច២៥០ម៉ែត្រ និងដីក្រហូងមានទំហំប៉ុនឡានក្រុង៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ផ្ទុះគ្រាប់បែកទាំងកណ្តាលថ្ងៃត្រង់ បុរសម្នាក់រងរបួសធ្ងន់
ចុចអាន៖ វីដេអូស្តែងៗ ប៉ូលិសមីយ៉ាន់ម៉ា បាញ់ប្រហារលើបាតុករ ស្លាប់១៨នាក់ម្សិលមិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


