ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមាន ចិន ឲ្យឈប់រករឿង តៃវ៉ាន់
សហរដ្ឋអាមេរិក បានជំរុញឲ្យប្រទេសចិន បញ្ឈប់ការហោះហើរយន្តហោះយោធាចូលទៅជិតកោះតៃវ៉ាន់ បន្ទាប់ពីចិន បានបញ្ជូនយន្តហោះយោធាជាច្រើនគ្រឿង ចូលទៅក្នុងតំបន់ការពារអាកាសរបស់កោះនេះកាលពីចុងសប្តាហ៍។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កងទ័ពអាកាសចិនបានបញ្ជូនយន្តហោះចំនួន ៣៩ គ្រឿងទៅកាន់តំបន់នោះកាលពីថ្ងៃសៅរ៍ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។
យោងតាមកោះតៃវ៉ាន់ យន្តហោះទាំងនោះក៏រួមមានទាំងយន្តហោះចម្បាំង J-16 និង Su-30 ព្រមទាំងយន្តហោះប្រឆាំងនាវាមុជទឹក និងយន្តហោះព្រមានជាមុនផងដែរ។ ចំណែកការហោះហើរកាលពីថ្ងៃសុក្រ រួមមានយន្តហោះទម្លាក់គ្រាប់បែកធុន H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរ បើទោះបីជាវាមិនច្បាស់ថាតើពួកគេបំពាក់ដោយក្បាលគ្រាប់ឬអត់ក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពយោធាបង្កហេតុរបស់សាធារណរដ្ឋប្រជាមានិតចិន នៅក្បែរកោះតៃវ៉ាន់ ដែលកំពុងធ្វើឲ្យអស្ថិរភាព ហានិភ័យនៃការគណនាខុសនិងធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់”។
លោក Price បាននិយាយកាលពីថ្ងៃអាទិត្យថា “យើងសូមជំរុញឲ្យទីក្រុងប៉េកាំង បញ្ឈប់ការដាក់សម្ពាធយោធា ការទូតនិងសេដ្ឋកិច្ចនិងការបង្ខិតបង្ខំប្រឆាំងនឹងកោះតៃវ៉ាន់”។

លោក Price បន្ថែមថា “សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ចំពោះសន្តិភាពនិងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយនឹងបន្តជួយតៃវ៉ាន់ក្នុងការរក្សាសមត្ថភាពការពារខ្លួនគ្រប់គ្រាន់។ ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតៃវ៉ាន់គឺរឹងមាំ ហើយរួមចំណែកដល់ការថែរក្សាសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់និងក្នុងតំបន់។
គួរបញ្ជាក់ថា តៃវ៉ាន់គឺជាកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ស្ថិតនៅចម្ងាយប្រហែល ១០០ ម៉ាយល៍ពីឆ្នេរសមុទ្រ របស់ចិនដីគោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តាលីបង់ ព្រមានលោក បៃដិន ថា នឹងជួបផលវិបាក បើយន្តហោះគ្មានមនុស្សបើកអាមេរិក ចូលដែនអាកាស អាហ្វហ្គានីស្ថាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


