ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ព្រមានអាមេរិក បើហ៊ានវាយប្រហារ ជម្លោះនឹងខ្លាំងជាងសង្គ្រាមអ៊ីរ៉ាក់ទៀត
ប្រទេសអ៊ីរ៉ង់កំពុងបង្កើនការការពារដែនអាកាសរបស់ខ្លួននៅជុំវិញទីតាំងនុយក្លេអ៊ែរដោយខ្លាចការវាយប្រហារណាមួយដែលបញ្ជាដោយប្រធានាធិបតីអាមេរិកលោក Donald Trump។
រឿងនេះបានកើតឡើងចំពេលរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារមួយអាចបង្កឲ្យមានជម្លោះនៅក្នុងតំបន់អាក្រក់ជាងសង្គ្រាមអ៊ីរ៉ាក់ទៅទៀត។
កាសែតគុយវ៉ែត Al-Qabas បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កំពុងដំឡើងប្រព័ន្ធការពាររបស់ខ្លួននៅជុំវិញទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងតំបន់ Fordo និង Natanz ដែលត្រូវបានគេចាត់ទុកថាជាទីតាំងនុយក្លេអ៊ែរសំខាន់ទាំងពីររបស់ប្រទេសនេះ។
ប្រភពបានប្រាប់កាសែត Al-Qabas ថា ឆ្មាំបដិវត្តអ៊ីរ៉ង់បានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Power 737 ក៏ដូចជាកាំជ្រួចការពារដែនអាកាស SAM របស់រុស្ស៊ីនៅក្បែរតំបន់ទាំងពីរផងដែរ។
ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់បានកើតឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃតំណែងជាប្រធានាធិបតីរបស់លោក Trump ចំពេលមានការភ័យខ្លាចថា សកម្មភាពពុះកញ្ជ្រោលមួយទៀតអាចធ្វើឲ្យលោក Joe Biden ឈឺក្បាលក្នុងគោលនយោបាយមជ្ឈិមបូព៌ា។
នៅក្នុងសារ Twitter ព្រឹកនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាននិយាយថា “លោក Trump នឹងទទួលខុសត្រូវទាំងស្រុងចំពោះការផ្សងព្រេងណាមួយនៅតាមផ្លូវរបស់គាត់”។ លោកបន្ថែមថា “កាលពីពេលមុន សហរដ្ឋអាមេរិកបានបំផ្លាញតំបន់របស់យើងដោយសារការប្រឌិតរឿងអាវុធប្រល័យលោក ដោយខ្ជះខ្ជាយទឹកប្រាក់អស់ចំនួន៧ទ្រីលានដុល្លារនិងបណ្តាលឲ្យជនជាតិអាមេរិកស្លាប់ចំនួន៥៨,៩៧៦នាក់”។
ការបង្ហោះ Twitter របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump គំរាមអ៊ីរ៉ង់ក្រោយមានការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើស្ថានទូតអាមេរិកនៅទីក្រុងបាកដាដកាលពីដើមសប្តាហ៍នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់រង់ចាំស្វាគមន៍ B-52 របស់អាមេរិក
ចុចអាន៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


