ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមទម្លាក់គ្រាប់បែកលើនាវាចម្បាំង អង់គ្លេស
ប្រទេសរុស្ស៊ី បានព្រមានចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងទម្លាក់គ្រាប់បែកលើនាវាកងទ័ពជើងទឹកអង់គ្លេស នៅក្នុងសមុទ្រខ្មៅ ប្រសិនបើកងទ័ពជើងទឹកអង់គ្លេសបង្កធ្វើសកម្មភាពបង្កហេតុណាមួយបន្ថែមទៀត នៅឯឆ្នេរតំបន់គ្រីមៀ ដែលកាត់យកដោយរុស្ស៊ី។

ប្រទេសរុស្ស៊ី បានកោះហៅឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅទីក្រុងមូស្គូ ដើម្បីតវ៉ាផ្នែកការទូតជាផ្លូវការ បន្ទាប់ពីនាវាចម្បាំង បានរំលោភបំពានលើអ្វីដែលវិមានក្រឹមឡាំងនិយាយថា ជាដែនទឹករបស់ខ្លួន ប៉ុន្តែ អង់គ្លេសនិងពិភពលោកភាគច្រើននិយាយថា ជារបស់អ៊ុយក្រែន។
អង់គ្លេសបាននិយាយថា ប្រទេសរុស្ស៊ីកំពុងផ្សព្វផ្សាយព័ត៌មានមិនពិត អំពីឧប្បត្តិហេតុនេះ។ សេចក្តីរាយការណ៍និយាយថា មិនមានការបាញ់ព្រមានណាមួយទេ ហើយក៏គ្មានគ្រាប់បែកណាមួយត្រូវបានទម្លាក់នៅក្នុងផ្លូវ របស់នាវាចម្បាំងកងទ័ពជើងទឹក Defender ដែរ។

នៅទីក្រុងមូស្គូ រុស្ស៊ីបានកោះហៅឯកអគ្គរាជទូត Deborah Bronnert ដើម្បីស្តីបន្ទោសចំពោះអ្វីដែលខ្លួននិយាយថា ជាសកម្មភាពដ៏គ្រោះថ្នាក់របស់អង់គ្លេសនៅក្នុងសមុទ្រខ្មៅ ខណៈអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចោទប្រកាន់ទីក្រុងឡុងដ៍ថា “ភូតកុហកដោយឥតអៀនខ្មាស”។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា “យើងអាចអំពាវនាវឲ្យមានស្មារតីរួម, ទាមទារការគោរពច្បាប់អន្តរជាតិហើយប្រសិនបើមិនដំណើរការ យើងអាចទម្លាក់គ្រាប់បែកបាន”។

ដោយសំដៅទៅករណីដែលយន្តហោះរុស្ស៊ីទម្លាក់គ្រាប់បែកលើនាវាពិឃាតអង់គ្លេស លោក Ryabkov បាននិយាយថា គ្រាប់បែកនាពេលអនាគត នឹងត្រូវទម្លាក់មិនត្រឹមតែនៅលើផ្លូវរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគោលដៅផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ រុស្ស៊ី បាញ់ទៅលើនាវាចម្បាំង អង់គ្លេស បន្ទាប់ពីចូលដែនទឹក ក្បែរតំបន់គ្រីមៀ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


