សមយុទ្ធ Archives - Kampuchea Thmey Daily

​លោក គីម​ ជុង​អ៊ុន និង​កូនស្រី​ បង្ហាញខ្លួន​ជិះ​រថ​ក្រោះ​​យោធា​​ អំឡុង​ពេលទាហាន​​​​ហ្វឹកហាត់​
ការ​បង្ហាញ​មុខ​ជា​សាធារណៈ​រួម​គ្នា​ចុងក្រោយបំផុតរបស់មេដឹក​នាំ​​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​កូនស្រី​វ័យ​ជំទង់គឺ​អ្នក​នាង​ គីម ជូអេ (Kim Ju Ae) បាន​​ជិះ​រថ​ក្រោះ​ជាមួយគ្នា អម​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ពួកគេ​ទៅ​​មើល​ការបាញ់រ៉ុក្កែត និង​បាញ់​កាំភ្លើង​ខ្លី។​ នេះ​បើយោងប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ KCNA នៅ​ថ្ងៃសុក្រ​​នេះ​។

លោក​ គីម និង​កូនស្រី​ជិះ​រថក្រោះ​ជាមួយ​ទាហាន។ រូបភាព៖ KCNA via AP

ទីភ្នាក់ងារ​សារព័ត៌មានកណ្តាល​កូរ៉េផ្លូវ​ការ (KCNA) ​​រាយការណ៍ថា លោក គី​ម​ បាន​ត្រួតពិនិត្យការបាញ់​ប្រហារ និង​សមយុទ្ធផ្សេងទៀត​ពាក់ព័ន្ធ​នឹង​អង្គភាព​រថក្រោះ និង​កងទ័ពថ្មើរ​ជើង​កាលពីថ្ងៃព្រហស្បតិ៍។

រូបភាព​ពី​ KCNA បាន​បង្ហាញថា លោក ​គីម និង​កូនស្រី​ សុទ្ធ​តែ​ស្លៀក​អាវ​ស្បែកខ្មៅ ជិះ​រថក្រោះពណ៌បៃតង​អូលីវ​ជា​មួយ​ទាហាន​ដទៃទៀត​ ​អំឡុង​ពេលហ្វឹកហាត់​នៅ​ថ្ងៃព្រហស្បតិ៍។

ក្មេង​ស្រីនេះ ត្រូវបានគេរាយការណ៍ថា​មាន​ឈ្មោះ គីម ជូអេ និង​មាន​អាយុល្បាក់​ ១៣ឆ្នាំ បាន​អមដំណើរឪពុក​របស់នាង​ទៅកាន់​ព្រឹត្តិការណ៍យោធាល្បីៗ និងព្រឹត្តិការណ៍​ផ្សេងទៀត​ជាច្រើនចាប់​តាំងពីចុងឆ្នាំ ២០២២ នាំ​ឱ្យមានការសង្ស័យ​ពីខាងក្រៅ​ថា​នាង​ជា​អ្នក​ស្នង​មរតកពី​ឪពុក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង​ហៅ​នាងថា​៖ «ជាកូនគួរ​ឱ្យ​ស្រឡាញ់​បំផុត និង​គួរឱ្យគោរព របស់ លោក គីម ជុងអ៊ុន»។

គួរ​បញ្ជាក់​ថា កាលពីសប្តាហ៍មុន អ្នក​ទាំង​ពីរ​បាន​បាញ់កាំភ្លើងខ្លី អំឡុង​ពេល​ទស្សនកិច្ច​ក្នុង​រោង​ចក្រផលិតគ្រាប់រំសេវស្រាលមួយ និង​មើលការ​សាកល្បង​បាញ់គ្រាប់ពិត​នៃប្រព័ន្ធបាញ់រ៉ុក្កែត​ជា​ច្រើន។

កាល​ពីខែកញ្ញាឆ្នាំមុន ក្មេងស្រីនេះ​បាន​ទៅទីក្រុងប៉េកាំងជាមួយ​ឪពុក​របស់​នាង។

មេដឹកនាំ​កូរ៉េខាងជើង។ រូបភាព៖ KCNA

ការហ្វឹក​ហ្វឺនយោធា​​របស់កូរ៉េខាងជើង​បាន​កើតឡើង ពេលដែល​សហរដ្ឋអាមេ​រិក និង​កូរ៉េខាងត្បូងកំពុង​ចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួក​គេដែល​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន​៕

ប្រែសម្រួល៖ ណឺ មិនា

The post ​លោក គីម​ ជុង​អ៊ុន និង​កូនស្រី​ បង្ហាញខ្លួន​ជិះ​រថ​ក្រោះ​​យោធា​​ អំឡុង​ពេលទាហាន​​​​ហ្វឹកហាត់​ appeared first on Kampuchea Thmey Daily.

ចិន-វៀតណាម ប្រកាសចាប់ដៃគ្នាធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិត ដ៏កម្រ
ស្របពេលភូមិសាស្រ្តនយោបាយពិភពលោកប្រែប្រួលមិនប្រកដប្រជា ងាកមកតំបន់អាស៊ីឯណេះ ប្រទេសចិននិងវៀតណាម បានប្រកាសចាប់ដៃគ្នាធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិតដ៏កម្រ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នាវាចិន (រូប៖ Reuters)

ក្នុងអត្ថបទចុះផ្សាយដោយសារព័ត៌មាន South China Morning Post កាលពីថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ កងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាពង្រីកវិសាលភាពនៃសមយុទ្ធរួម ដោយដាក់បញ្ចូលទាំងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតជាមួយនឹងអាវុធធុនស្រាលផងដែរ នៅថ្ងៃពុធនិងព្រហស្បតិ៍នេះ ក្នុងឈូងសមុទ្រតុងកឹង។

សេចក្តីប្រកាសនេះធ្វើឡើង អំឡុងពេលមេបញ្ជាការកងទ័ពជើងទឹកទាំងពីរ ជួបសម្តែងការគួរសមគ្នានៅកំពង់ផែ ហ្វាងឆឹង ក្នុងតំបន់ ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន ខណៈនាវាចម្បាំងវៀតណាម Tran Hung Dao និង Ly Thai To បានធ្វើដំណើរទៅដល់ ដើម្បីចូលរួមជាមួយនាវាជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLA) សម្រាប់យុទ្ធនាការល្បាតរួមគ្នា និងការធ្វើសមយុទ្ធហ្វឹកហ្វឺនលើកទី៤០។

នាវាចម្បាំងវៀតណាម Tran Hung Dao (រូប៖ Iz.ru)

ក្នុងជំនួបកាលពីថ្ងៃចន្ទ វរសេនីយ៍ឯក Han Feng អនុប្រធានសេនាធិការនៃមូលដ្ឋានទ័ពជើងទឹក ក្វាងចូវ របស់ PLA បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងបន្សល់ទុកនូវភាពវិជ្ជមានជាច្រើន និងរួមចំណែកដល់ការពង្រឹងមិត្តភាពរវាងនាយទាហាន និងនាវិកនៃកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ខណៈវរសេនីយ៍ឯក Do Minh អនុមេបញ្ជាការតំបន់ទី៤ នៃកងទ័ពជើងទឹកវៀតណាម និងជាប្រធានប្រតិភូកងទ័ពជើងទឹកប្រជាជន បានលើកឡើងថា ការហ្វឹកហ្វឺននិងល្បាតរួមគ្នានេះ នឹងជួយបង្កើនការយល់ដឹងនិងទំនុកចិត្ត រវាងកងទ័ពជើងទឹកទាំងពីរ ហើយនឹងរួមចំណែកដល់ការបង្រួបបង្រួមទំនាក់ទំនងមិត្តភាពរវាងវៀតណាម-ចិន។

មិនមែនជារឿងធម្មតាឡើយដែលប្រទេសទាំងពីរ ធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួម ព្រោះថា វៀតណាមនិងចិន កំពុងជាប់ក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយគ្នា។ អ្នកជិតខាងទាំងពីរ គឺជាគូជម្លោះដ៏រ៉ាំរ៉ៃបំផុតលើអធិបតេយ្យភាពដែនសមុទ្រ ពិសេសនៅប្រជុំកោះ Paracel និង Spratly។ កន្លងមក នាវាឆ្មាំសមុទ្រនៃប្រទេសទាំងពីរតែងតែមានការប៉ះទង្គិចគ្នា និងដេញបាញ់ទឹកដាក់គ្នាជារឿយៗ។

នាវាចម្បាំងវៀតណាម Ly Thai To (រូប៖ Flickr)

ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នានេះមានន័យថា ពួកគេត្រូវទុកជម្លោះមួយអន្លើសិន ហើយបង្ហាញពីការទុកចិត្តគ្នាខាងយោធាក្នុងកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានសោះឡើយក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ម្យ៉ាងនៅចំពោះមុខស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន វៀតណាមប្រហែលជាអស់ជំនឿលើសមត្ថភាពរបស់អាមេរិកក្នុងការធានាសន្តិសុខតំបន់ហើយស្របពេលអាមេរិកជាប់ដៃវាយអ៊ីរ៉ង់ ហើយវៀតណាមក៏ទំនងចង់បញ្ចៀសសង្គ្រាមជាមួយចិនតាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការយោធាជិតស្និទ្ធផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

រុស្ស៊ី ចិន និងអ៊ីរ៉ង់ ចាប់ផ្តើមធ្វើសមយុទ្ធជើងទឹករួមគ្នានៅច្រកសមុទ្រ Hormuz

The post ចិន-វៀតណាម ប្រកាសចាប់ដៃគ្នាធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិត ដ៏កម្រ appeared first on Kampuchea Thmey Daily.

រុស្ស៊ី​ព្រមាន​ណាតូដោយ​ការ​បាញ់​មីស៊ីល​ ​ខណៈកង​ទ័៏ព​ណាតូ​ជាង​៣ម៉ឺ​ន​កំពុងធ្វើសមយុទ្ធ​​
ប្រទេស​រុស្ស៊ី​បានចេញ​ការព្រមាន​ដោយ​ការ​បាញ់​មីស៊ីល​ឆ្លើយ​តប​នៅ​តំបន់​សមុទ្រ ​Barents ​លាត​សន្ធឹង​តាម​បណ្តោយ​ព្រំដែន​សមុទ្រ​ រវាង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់ប្រទេស​​រុស្ស៊ី និង​ប្រទេស​ន័រវេសភាគ​ខាងជើង​ ស្របពេល​ដែល​​​​​កង​ទ័ព​នៃ​សម្ព័ន្ធមិត្តណាតូ​កំពុង​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​នៅ​​​​​ចន្លោះ​ប្រទេសហ្វាំងឡង់​និងន័រវេស​។

សព្វាវុធណាតូ។ រូបភាប៖ Reuters

យោង​តាម​សារព័ត៌មាន BelsatEnglish ផ្សាយ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៦ ការ​ព្រមាន​​របស់​រុស្ស៊ី​​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការណាតូ​​(NATO) កំពុងធ្វើ​សមយុទ្ធយោធា ​Cold Response​26 បាន​ចាប់​ពី​ថ្ងៃ​ទី៩ ដល់ថ្ងៃទី២២ខែមីនា នៅ​ភាគ​ខាង​ជើងប្រទេសហ្វាំង​ឡង់ ន័រវេស និងស៊ុយអែត​។

​មហាអំណាច​​នុយក្លេអ៊ែរ​រុស្ស៊ី​​ ដែលបាន​​ធ្វើ​សង្គ្រាម​​​​នៅ​ប្រទេសអ៊ុយក្រែន​អស់រយៈពេល​ជាង​​៤ឆ្នាំ​មក​នេះ ​តែងតែ​​ជំទាស់​ទៅ​នឹង​ការ​ពង្រីក​ខ្លួន​របស់អង្គការ​ណាតូ និង​យល់​ថា​ អង្គការ​ណាតូ​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​រុស្ស៊ី​។​​

​ក្នុងលំហាត់​សមយុទ្ធយោធា ​Cold Response​26​របស់​អង្គការ​ណាតូនេះ កង​ទ័ព​ជាង ៣០ ០០០ នាក់ មកពី​១៤ប្រទេសផ្សេងៗគ្នា​ជាសមាជិក​ណាតូ ​កំពុង​ចូល​រួមក្នុងសមយុទ្ធនេះ ដោយ​អនុវត្តការការពារផ្នែក​ខាងជើង​របស់​អង្គការ​ណាតូ​ក្នុងលក្ខខណ្ឌរដូវរងា។

មិន​តែ​ប៉ុណ្ណោះ​ យន្តហោះឈ្លបយកការណ៍ម៉ាក​ Il-២០M របស់​រុស្ស៊ី​​មួយគ្រឿង​ហោះ​ចេញ​ពីមូលដ្ឋានទ័ព​អាកាស Severomorsk-១ ឆ្ពោះ​ទៅ​ដល់​ដែន​ទឹក​ជុំវិញ​កោះ Lofoten ក្នុង​សមុទ្រន័រវេសកាល​ពី​ថ្ងៃពុធ​ទៀត​ផង​។ ​តំបន់​នោះ​គឺជាទីតាំងមួយ​សម្រាប់សមយុទ្ធ​នា​រដូវ​​ត្រជាក់របស់អង្គការណាតូ៕

ប្រែសម្រួល៖ ណឺ មិនា

The post រុស្ស៊ី​ព្រមាន​ណាតូដោយ​ការ​បាញ់​មីស៊ីល​ ​ខណៈកង​ទ័៏ព​ណាតូ​ជាង​៣ម៉ឺ​ន​កំពុងធ្វើសមយុទ្ធ​​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី ចិន និងអ៊ីរ៉ង់ ចាប់ផ្តើមធ្វើសមយុទ្ធជើងទឹករួមគ្នានៅច្រកសមុទ្រ Hormuz
សម្ព័ន្ធមិត្ត៣ប្រទេសគឺរុស្ស៊ី ចិន អ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធជើងទឹករួមគ្នា ស្របពេលស្ថានការណ៍ក្នុងតំបន់ កំពុងក្តៅខ្លាំង។

(រូប៖ Anadolu)

តាមការផ្សាយរបស់ RT កាលពីថ្ងៃពុធទី១៨ខែកុម្ភៈ, សមយុទ្ធ «ខ្សែក្រវាត់សន្តិសុខដែនសមុទ្រឆ្នាំ២០២៦» បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ក្នុងច្រកសមុទ្រ Hormuz។

លោក Nikolay Patrushev ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី បានប្រាប់អ្នកកាសែតថា នាវាចម្បាំងមកពីប្រទេសទាំងបី ត្រូវបានបញ្ជូនទៅធ្វើសមយុទ្ធនៅក្នុងលំហសមុទ្រក្បែរប្រទេសអ៊ីរ៉ង់។ សមយុទ្ធនេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលនៅលើមហាសមុទ្រ ឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ជាអនុត្តរភាពរបស់បក្សសម្ព័ន្ធខាងលិចដែលមានជាយូរមកហើយ។

សមយុទ្ធនេះកើតឡើង បន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំដាច់ដោយឡែកមួយទៀតឈ្មោះ «ការគ្រប់គ្រងឆ្លាតវៃនៃច្រកសមុទ្រ Hormuz» កាលពីដើមសប្តាហ៍។

(រូប៖ VCG)

ដ្បិតសមយុទ្ធទាំងនេះផ្ដោតលើសុវត្ថិភាពផ្លូវទឹកក៏ដោយ ប៉ុន្តែអ្នកវិភាគមើលឃើញថា វាជាសញ្ញាភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លាមួយនៃសម្ព័ន្ធភាពត្រីភាគី ដើម្បីប្រឆាំងសម្ពាធនិងវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ជាពិសេសក្នុងគ្រាដែលនាវាផ្ទុកយន្តហោះ USS Abraham Lincoln កំពុងធ្វើប្រតិបត្តិការនៅក្បែរនោះដែរ។

កាលពីថ្ងៃចន្ទ មានការទម្លាយរូបភាពផ្កាយរណបជាលើកដំបូង បង្ហាញឲ្យឃើញនូវនាវានិងយន្តហោះចម្បាំងអាមេរិក ដែលដាក់ពង្រាយជិតប្រទេសអ៊ីរ៉ង់ ក្នុងអ្វីត្រូវគេមើលឃើញថា ជាការបង្ហាញសាច់ដុំយោធារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងឈូងសមុទ្រពែក្ស។

ជារូបភាពដែលគេមិនធ្លាប់ឃើញចាប់តាំងពីការដាក់ពង្រាយក្នុងខែមករាមក ឥឡូវ BBC បានបង្ហាញឲ្យឃើញច្បាស់ៗអំពីកងនាវា Abraham Lincoln ដឹកនាំក្រុមប្រយុទ្ធជាមួយនាវានាំផ្លូវមីស៊ីលចំនួន៣គ្រឿង ផ្ទុកយន្តហោះចម្បាំង៩០គ្រឿងក្នុងនោះមានទាំង F35 ផងដែរ និងយោធា ៥ ៦៨០នាក់។

ក្នុងរូបភាពនោះទៀតសោតបានបង្ហាញថា កងនាវាទាំងនេះ គឺមានទីតាំងនៅក្បែរឆ្នេរសមុទ្រអូម៉ង់ ស្ថិតនៅចម្ងាយប្រហែល៧០០គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់។

ការចល័តកម្លាំងនេះកើតឡើងចំពេលស្ថានភាពរវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ជាពិសេសពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ និងការព្រមានពីការវាយប្រហារសងសឹកផ្សេងៗ៕

អត្ថបទ៖ សុខ សុវណ្ណ

តើក្រុមសកម្មប្រយុទ្ធណាខ្លះនឹងជួយអ៊ីរ៉ង់ ច្បាំងក្នុងសង្គ្រាមជាមួយអាមេរិក?

The post រុស្ស៊ី ចិន និងអ៊ីរ៉ង់ ចាប់ផ្តើមធ្វើសមយុទ្ធជើងទឹករួមគ្នានៅច្រកសមុទ្រ Hormuz appeared first on Kampuchea Thmey Daily.

​ជម្លោះ​វោហារស័ព្ទ​​​ររវាង​​តៃវ៉ាន់​​និង​​ចិន​ផ្ទុះ​ឡើង​យ៉ាងខ្លាំង ​ខណៈចិន​​ធ្វើសមយុទ្ធ​​​​​ព័ទ្ធ​តៃវ៉ាន់​
​​​ស្ថានការ​ណ៍​​នៅ​​​ជុំវិញ​កោះតៃ​វ៉ាន់​កាន់តែ​ក្តៅ​គគុក​​នៅ​​ពេលនេះ ដោយ​ជម្លោះ​​​វោហាស័ព្ទ​​កំពុង​​ផ្ទុះ​​ឡើង​​​រវា​ងមហា​អំណាច​ចិន និង​​​​រដ្ឋាភិបាល​កោះតៃ​វ៉ាន់។ ការិយាល័យ​​ប្រធានាធិប​តី​តៃ​វ៉ាន់​កាល​​ពី​ទី​​​៣០​ បាន​ថ្កោល​ទោស​​កងកម្លាំង​យោធា​ចិនដែល​​ធ្វើ​សមយុទ្ធជុំ​វិញ​កោះ​តៃ​វ៉ាន់​​​ ដែល​ចាត់​ទុក​ថា​ ជា​​ធ្វើ​សកម្មភាព​បំពាន​ និង​​បង្កហេតុដោយ​ឯកតោភាគី ពិសេស​នាំ​ឱ្យ​មាន​អស្ថិរភាព​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​ជាតិ។

ទង់​ជាតិចិន​និង​តៃវ៉ាន់។ Reuters

យោង​តាម​សារព័ត៌មាន TAIPEI TIME អ្នក​នាំ​ពាក្យ​ពី​ការិយាល័យ​ប្រធានាធិបតី លោក​ស្រី Karen Kuo បាន​និយាយថា ​បន្ទាប់​ពី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA) បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា​ កង​ទ័ព​ចិន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​ថ្មី​មួយ​ទៀត​ជុំ​វិញ​កោះ​តៃ​វ៉ាន់​ ដោយ​​មាន​ទាំង​កង​ទ័ព​ជើង​ទឹក និង​ទ័ព​អាកាស​ ដែល​បាន​ធ្វើ​សម​យុទ្ធ​នៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​ ដោយ​ថែមទាំង​​បាន​លើក​ឡើង​ថា ចិន​គួរ​តែ​បញ្ឈប់​ភា្លមៗ​នូវ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប៉ះ​ពាល់​ដល់​សន្តិសុខ​ប្រទេស​ដទៃ​ ភាព​មិន​មាន​ទំនួល​ខុស​ត្រូវ​ផ្សេងទៀត។​

អ្នក​នាំ​ពាក្យ​ជាន់​ខ្ពស់​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​(PLA) លោក Colonel Shi Yi បាន​ឱ្យ​ដឹង​ថា​​ ការ​ធ្វើ​សម​យុទ្ធ​នេះ​ជា​បេសក​កម្ម​​​​​​គ្រោង​ទុក​ក្នុង​ឆ្នាំ​២០២៥ ហើយ​សម​យុទ្ធ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ច្រក​សមុទ្រ​តៃ​វ៉ាន់ និង​នៅ​តំបន់​ភាគ​ខាង​ជើង ភាគ​និរតី ភាគ​អាគ្នេយ៍ និង​ភាគ​ខាង​កើត​នៃ​កោះ​តៃ​វ៉ាន់​ ដោយ​ផ្តោត​លើ «ការ​ល្បាត​ត្រៀម​ប្រយុទ្ធ​តាម​អាកាស ការ​ចាប់​យក​រួមគ្នា​នៃ​ឧត្តម​ភាព​ដ៏​ទូ​លំ​ទូ​លាយ ការ​បិទ​ច្រក និង​តំបន់​សំខាន់ៗ ក៏​ដូច​ជា​ការ​រារាំង​គ្រប់​ជ្រុង​ជ្រោយ​នៅ​ខាង​ក្រៅ​ខ្សែ​សង្វាក់​កោះ​»។

តែ​យ៉ាង​ណា​កង​ទ័ព​រំដោះ​ប្រជា​ជន​ជនចិន​ (PLA) ​បាន​ប្រកាស​ថា​ នឹង​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ក្នុង​ដែន​ទឹក និង​ដែន​អាកាស​ជុំវិញ​កោះ​តៃ​វ៉ាន់​ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​៦​ល្ងាច ដែល​ហាម​ឃាត់​ដល់​ការ​ធ្វើ​នាវា​ចរ​​កប៉ាល់នានា និង​យន្តហោះ​គ្រប់​ប្រភេទ​មិន​ឱ្យ​ចូល​កន្លែង​ដែល​ហាម​ឃាត់​ឡើយ​។

ក្រសួង​ការពារ​ជាតិ​តៃ​វ៉ាន់​ បាន​ឆ្លើយ​តប​ថា​ ផ្នែក​នៃ​តំបន់​សម​យុទ្ធ​ទាំង​ប្រាំ ដែល​កំណត់​ដោយ PLA សម្រាប់​សម​យុទ្ធ​បាញ់​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ដែន​ទឹក​អធិបតេយ្យ​​របស់​តៃវ៉ាន់ ដោយ​ហៅ​ទង្វើ​នេះ​ថា «គ្មាន​ការ​ទទួល​ខុស​ត្រូវ»។

អគ្គ​សេនា​ធិការ​រងប្រតិបត្តិការ និង​ផែនការចិន​ លោក Lien Chih-wei មិន​បាន​និយាយ​ដោយ​ផ្ទាល់​អំពី​បញ្ហា​នេះ​នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​ពី​អ្វី​ដែល​តៃវ៉ាន់​នឹង​ឆ្លើយ​តបនោះ​ទេ​ ប្រសិន​បើ PLA ត្រូវ​បាញ់​គ្រាប់​រំសេវ​ក្នុង​ដែន​ទឹក​របស់​ខ្លួន។  សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​ចម្ងាយ ១២​ម៉ាយ​សមុទ្រ (២២ គីឡូម៉ែត្រ) នៃ​ច្រាំង​ក្នុង​ប្រទេស​នេះ និយាយ​ថា គ្រាន់​តែ​ជា ក្បួន​ទាហាន​ជួរ​មុខ និងការ​​ឆ្លើយ​តប​សម​ស្រប​ប៉ុណ្ណោះ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​សម​​យុទ្ធ​នេះ​បាន​ចាប់​ផ្តើម​១១ថ្ងៃ​ បន្ទាប់​ពី​សហរដ្ឋ​អា​មេរិក​បាន​ប្រកាស​លក់​អាវុធ​ចំនួន​ ១១.១ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​តៃ​វ៉ាន់ ដែល​ជា​កញ្ចប់​អាវុធ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ប្រទេស​ជាតិ​៕​

ប្រែ​សម្រួល​៖ ណឺ មិនា​

The post ​ជម្លោះ​វោហារស័ព្ទ​​​ររវាង​​តៃវ៉ាន់​​និង​​ចិន​ផ្ទុះ​ឡើង​យ៉ាងខ្លាំង ​ខណៈចិន​​ធ្វើសមយុទ្ធ​​​​​ព័ទ្ធ​តៃវ៉ាន់​ appeared first on Kampuchea Thmey Daily.

លោកត្រាំ ប្រាប់ថា​ អត់បារម្ភរឿងចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជុំវិញកោះតៃវ៉ាន់ ទេ
ស្របពេលពិភពលោកកំពុងតាមមើលមិនដាច់ ខ្លាចថាចិននឹងបើកប្រតិបត្តិការ វាយលុកតៃវ៉ាន់ ក្រោយទីក្រុងប៉េកាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំជុំវិញកោះទាមទារឯករាជ្យនោះ ស្រាប់តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមុខបញ្ជាក់ថា លោកមិនបារម្ភឡើយ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ថ្លែងចេញពីក្រុង Palm Beach នៃរដ្ឋហ្វ្លរីដា, ប្រមុខសេតវិមានប្រាប់ទៅអ្នកសារព័ត៌មានពាក់ព័ន្ធសមយុទ្ធនេះថា៖ «ខ្ញុំមិនបារម្ភទេ ព្រោះខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយប្រធានាធិបតី ស៊ី ហើយលោកស៊ីក៏មិនបានប្រាប់អ្វីដល់ខ្ញុំដែរអំពីរឿងនេះ។ ប្រាកដណាស់ ខ្ញុំបានឃើញសមយុទ្ធមែន»។

នៅពេលសួរអំពីលទ្ធភាពនៃការវាយលុករបស់ចិនលើតៃវ៉ាន់, លោក ត្រាំ លើកឡើងថា៖ «ខ្ញុំមិនជឿថា លោកស៊ីនឹងធ្វើរឿងបែបនោះទេ» ដែលនេះហាក់ដូចជាសំដៅទៅលើការឈ្លានពាន។ ពួកគេបានធ្វើសមយុទ្ធកងទ័ពជើងទឹកអស់រយៈពេល ២០ ឆ្នាំមកហើយនៅក្នុងតំបន់នោះ។ គ្រាន់តែនៅពេលនេះ មនុស្សហាក់ដូចជាយល់ឃើញខុសប្លែកពីមុនបន្តិចប៉ុណ្ណោះ»។

សមយុទ្ធចិននៅជុំវិញកោះតៃវ៉ាន់ (រូបថត៖ Reuters)

សូមជម្រាបជាថ្មី នៅថ្ងៃទី២៩ខែធ្នូ ចិនបានចល័តកម្លាំងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងរ៉ុកកែត នៅជុំវិញកោះតៃវ៉ាន់ សម្រាប់សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលខ្លួននិយាយថា មានបំណងធ្វើជា «ការព្រមានយ៉ាងម៉ឺងម៉ាត់» ប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកយោធាពីខាងក្រៅ។

បញ្ជាការដ្ឋានភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បាន​ឲ្យដឹងថា ប្រតិបត្តិការដែលត្រូវបានដាក់ឈ្មោះ «បេសកកម្មយុត្តិធម៌២០២៥» នឹងរួមបញ្ចូលការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃទី៣០ខែធ្នូ និងការដាក់កម្រិតលើលំហសមុទ្រ និងលំហអាកាសនៅក្នុងតំបន់ចំនួន​៥ជុំវិញកោះតៃវ៉ាន់ រយៈពេល១០ម៉ោង។

សមយុទ្ធចិននៅជុំវិញកោះតៃវ៉ាន់ (រូបថត៖ Reuters)

លោក Shi Yi អ្នកនាំពាក្យបញ្ជាការដ្ឋានភូមិភាគខាងកើត បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះជាការព្រមានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងអបគមន៍ឯករាជ្យភាពតៃវ៉ាន់ និងកងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ។ សមយុទ្ធនេះផ្តោតលើការល្បាតត្រៀមប្រយុទ្ធ ការត្រួតពិនិត្យរួមគ្នានៅលើសមុទ្រ និងអាកាស ការបិទខ្ទប់កំពង់ផែ និងតំបន់សំខាន់ៗ និងការធ្វើ ការរារាំងពហុវិមាត្រ»។

នេះគឺជាការធ្វើសមយុទ្ធយោធាដ៏ធំជុំវិញកោះតៃវ៉ាន់លើកទី៦ របស់ចិន ចាប់តាំងពីឆ្នាំ២០២២មក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកនាពេលនោះ គឺលោកស្រី Nancy Pelosi៕

អត្ថបទ៖ សុខ សុវណ្ណ

ចិនបើកសមយុទ្ធជុំវិញតៃវ៉ាន់ និង​ព្រមានប្រឆាំងឯករាជ្យភាព និងការជ្រៀតជ្រែកពីបរទេស

The post លោកត្រាំ ប្រាប់ថា​ អត់បារម្ភរឿងចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជុំវិញកោះតៃវ៉ាន់ ទេ appeared first on Kampuchea Thmey Daily.

សមយុទ្ធរុស្ស៊ី -បេឡារុស្សបង្អួតមីស៊ីលល្បឿនលឿនជាងសម្លេង៥ដងនិងអាវុធនុយក្លេអ៊ែរ
រុស្ស៊ី និងបេឡារុស្សបានធ្វើសមយុទ្ធយោធាដ៏ធំហៅថា Zapad-2025 ដោយធ្វើការហ្វឹកហ្វឺននៅក្នុងប្រទេសទាំងពីរ មានទាហានប្រហែល ១ម៉ឹន ៣ពាន់នាក់ចូលរួមជាមួយនឹងការដាក់តាំងបង្ហាញសព្វាវុធទំនើបៗ។ នេះបើ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ Reuters កាលពីថ្ងៃទី១៧ខែកញ្ញា។

(រូបភាព៖ AP)

ក្នុង​ពេល​ធ្វើ​សម​យុទ្ធ រុស្ស៊ី​បាន​បង្ហាញ​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ចំនួន​របស់​ខ្លួនដូចជា មីស៊ីល Zircon hypersonic មានល្បឿនលឿនខ្លាំងលើសពីល្បឿនសំឡេង ៥ដង។ វាត្រូវបានបាញ់ចេញពីនាវាចម្បាំង ហើយបានវាយប្រហារគោលដៅដោយជោគជ័យ។ ដោយសារ​វា​លឿន​ពេក វា​ពិបាកណាស់​ក្នុងការរារាំងបញ្ឈប់មីស៊ីលប្រភេទនេះ។ មួយទៀតនោះគឺមីស៊ីលផ្លោង Oreshnik ជាមីស៊ីលថ្មីមួយតូចៗអាចផ្ទុកបានទាំងគ្រឿងផ្ទុះធម្មតា ឬក្បាលគ្រាប់នុយក្លេអ៊ែរ។ មីស៊ីលផ្លោងនេះអាច​បាញ់​ឡើង​ខ្ពស់​លើ​អាកាស ហើយ​បន្ទាប់​មក​ទម្លាក់​ចុះ​មក​លើ​គោលដៅ​របស់​វា​ក្នុង​ល្បឿន​យ៉ាង​លឿន។

លើសពីនេះក៏មានយន្តហោះទម្លាក់មីស៊ីល ដើម្បីវាយប្រហារគោលដៅឆ្ងាយៗ។ យន្តហោះទាំងនេះត្រូវបានការពារដោយយន្តហោះចម្បាំង MiG-31 ដែលជាយន្តហោះលឿនលឿនរចនាឡើងដើម្បីការពារពួកគេពីយន្តហោះសត្រូវ។ យន្តហោះចម្បាំង Su-34  ប្រើដើម្បីធ្វើការវាយប្រហារតាមអាកាស ដោយ ពួកវាអាចធ្វើការវាយប្រហារលើគោលដៅលើដី ដូចជាមូលដ្ឋានទ័ព ឬយានជំនិះរបស់សត្រូវ។

(រូបភាព៖ AP)

បេឡារុស្សក៏បានបញ្ជាក់ផងដែរថា សមយុទ្ធនេះរួមបញ្ចូលទាំងការហ្វឹកហាត់អំពីរបៀបប្រើអាវុធនុយក្លេអ៊ែផងដែរ ទោះបីជាពួកគេមិនបានបាញ់មួយគ្រាប់ក៏ដោយ។

រុស្ស៊ី និងបេឡារុស្ស បាននិយាយថា សមយុទ្ធនេះគឺសម្រាប់តែការពារជាតិ និងដើម្បីជួយកងទ័ពរបស់ពួកគេ ធ្វើការជាមួយគ្នាកាន់តែប្រសើរឡើង។ ប៉ុន្តែ​ប្រទេស​អឺរ៉ុប​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ព្រោះ​សមយុទ្ធ​នោះ​រួម​បញ្ចូល​អាវុធ​ដែល​អាច​ផ្ទុក​គ្រាប់បែក​នុយក្លេអ៊ែរ។ ជាការឆ្លើយតប ណាតូបានធ្វើសមយុទ្ធផ្ទាល់ខ្លួន ហើយសហភាពអឺរ៉ុបបាននិយាយថា ការបង្ហាញអំណាចយោធានេះកំពុងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង៕

ការបាញ់សាកល្បងមីស៉ីល Zircon hypersonic (រូបភាព៖ Reuters)

មីស៊ីលផ្លោង Oreshnik (រូបភាព៖ Getty)

(រូបភាព៖ AP)

(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

The post សមយុទ្ធរុស្ស៊ី -បេឡារុស្សបង្អួតមីស៊ីលល្បឿនលឿនជាងសម្លេង៥ដងនិងអាវុធនុយក្លេអ៊ែរ appeared first on Kampuchea Thmey Daily.

ទ័ពប៉ូឡូញនិងណាតូ ៣ម៉ឺននាក់ ធ្វើសមយុទ្ធទ្រង់ទ្រាយធំ ចំពេលស្ថានការណ៍ជាមួយរុស្ស៊ី កាន់តែក្តៅ
ស្របពេលស្ថានការណ៍ជាមួយរុស្ស៊ីកាន់តែក្តៅ ប្រទេសប៉ូឡូញបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំ ជាមួយអង្គការណាតូ។

(រូបថត៖ Reuters)

តាមការផ្សាយរបស់ TVP កាលពីថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥, សមយុទ្ធនេះមានឈ្មោះ Iron Gate ធ្វើឡើងក្នុងតំបន់យុទ្ធសាស្រ្ត Orzysz។

កងទ័ពប៉ូឡូញនិងណាតូសរុប ៣០ ០០០នាក់ បានចូលរួមក្នុងសមយុទ្ធនេះ រួមជាមួយរថក្រោះ យន្តហោះ និងខែលការពារមីស៊ីលជាង ៦០០គ្រឿង ដែលត្រូវបានគេមើលឃើញថា ជាការបង្ហាញសាច់ដុំយោធា កំញើញប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

(រូបថត៖ Reuters)

លំហាត់យោធានេះ កើតឡើងក្រោយពេលរុស្ស៊ីនិងបេឡារុស ក៏ទើបតែបញ្ចប់សមយុទ្ធ Zapad 2025 ដែរ ដោយក្នុងនោះ សម្ព័ន្ធមិត្តទាំងពីរបានសាកល្បងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដូចជាអាវុធនុយក្លេអ៊ែរតូចៗ ដែលរចនាឡើងសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយកងកម្លាំងសត្រូវផងដែរ។

មិនត្រឹមប៉ុណ្ណឹង រុស្ស៊ីនិងបេឡារុស ថែមទាំងដាក់តាំងបង្ហាញមីស៊ីលលឿនជាងសំឡេង Oreshnik ដែលជាអាវុធដ៏មានអានុភាពធ្វើដំណើរបានយ៉ាងលឿនបំផុត និងធ្លាប់ត្រូវបានប្រើប្រាស់ពីមុនក្នុងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

(រូបថត៖ Reuters)

សមយុទ្ធនេះធ្វើឡើងរយៈពេលប្រាំថ្ងៃ និងមានការចូលរួមពីកងទ័ពសរុប ១០ ម៉ឺន នាក់ ដែលធ្វើឲ្យវាក្លាយជាសមយុទ្ធយោធាដ៏ធំបំផុតប្រចាំឆ្នាំ។ ក្រៅ​ពី​ឥណ្ឌា ទាហាន​មក​ពី​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​បាន​ចូល​រួម​ដែរ រួម​មាន​អ៊ីរ៉ង់ បង់ក្លាដែស ប៊ូគីណាហ្វាសូ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ម៉ាលី។

ភាពតានតឹងរវាងទីក្រុងមូស្គូនិងវ៉ាសូវីកើនឡើងខ្ពស់ បន្ទាប់ពីប៉ូឡូញ បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាច្រើនគ្រឿង ដែលរំលោភលើដែនអាកាសរបស់ខ្លួន។ សម្ព័ន្ធមិត្តណាតូ រួមទាំងហូឡង់ អាល្លឺម៉ង់ និងអ៊ីតាលី បានជួយក្នុងប្រតិបត្តិការនោះ។

ក្រោយមក សម្ព័ន្ធមិត្តក្នុងអង្គការណាតូ ជាពិសេសបារាំងនិងអង់គ្លេស សុទ្ធតែប្រកាសពីការបញ្ជូនយន្តហោះចម្បាំងទៅជួយប៉ូឡូញ ដើម្បីទប់ទល់ជាមួយរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​វត្តមាន​យោធា​អាមេរិក​​​​​នៅសមយុទ្ធ«​Zapad 2025» បន្ថយ​កម្តៅ​រវាង​​ណាតូ​អឺរ៉ុប និង​រុស្ស៊ី​​

The post ទ័ពប៉ូឡូញនិងណាតូ ៣ម៉ឺននាក់ ធ្វើសមយុទ្ធទ្រង់ទ្រាយធំ ចំពេលស្ថានការណ៍ជាមួយរុស្ស៊ី កាន់តែក្តៅ appeared first on Kampuchea Thmey Daily.