ព័ត៌មានអន្ដរជាតិ
លោកត្រាំ ប្រាប់ថា អត់បារម្ភរឿងចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជុំវិញកោះតៃវ៉ាន់ ទេ
ស្របពេលពិភពលោកកំពុងតាមមើលមិនដាច់ ខ្លាចថាចិននឹងបើកប្រតិបត្តិការ វាយលុកតៃវ៉ាន់ ក្រោយទីក្រុងប៉េកាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំជុំវិញកោះទាមទារឯករាជ្យនោះ ស្រាប់តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមុខបញ្ជាក់ថា លោកមិនបារម្ភឡើយ។

ថ្លែងចេញពីក្រុង Palm Beach នៃរដ្ឋហ្វ្លរីដា, ប្រមុខសេតវិមានប្រាប់ទៅអ្នកសារព័ត៌មានពាក់ព័ន្ធសមយុទ្ធនេះថា៖ «ខ្ញុំមិនបារម្ភទេ ព្រោះខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយប្រធានាធិបតី ស៊ី ហើយលោកស៊ីក៏មិនបានប្រាប់អ្វីដល់ខ្ញុំដែរអំពីរឿងនេះ។ ប្រាកដណាស់ ខ្ញុំបានឃើញសមយុទ្ធមែន»។
នៅពេលសួរអំពីលទ្ធភាពនៃការវាយលុករបស់ចិនលើតៃវ៉ាន់, លោក ត្រាំ លើកឡើងថា៖ «ខ្ញុំមិនជឿថា លោកស៊ីនឹងធ្វើរឿងបែបនោះទេ» ដែលនេះហាក់ដូចជាសំដៅទៅលើការឈ្លានពាន។ ពួកគេបានធ្វើសមយុទ្ធកងទ័ពជើងទឹកអស់រយៈពេល ២០ ឆ្នាំមកហើយនៅក្នុងតំបន់នោះ។ គ្រាន់តែនៅពេលនេះ មនុស្សហាក់ដូចជាយល់ឃើញខុសប្លែកពីមុនបន្តិចប៉ុណ្ណោះ»។

សូមជម្រាបជាថ្មី នៅថ្ងៃទី២៩ខែធ្នូ ចិនបានចល័តកម្លាំងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងរ៉ុកកែត នៅជុំវិញកោះតៃវ៉ាន់ សម្រាប់សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលខ្លួននិយាយថា មានបំណងធ្វើជា «ការព្រមានយ៉ាងម៉ឺងម៉ាត់» ប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកយោធាពីខាងក្រៅ។
បញ្ជាការដ្ឋានភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានឲ្យដឹងថា ប្រតិបត្តិការដែលត្រូវបានដាក់ឈ្មោះ «បេសកកម្មយុត្តិធម៌២០២៥» នឹងរួមបញ្ចូលការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃទី៣០ខែធ្នូ និងការដាក់កម្រិតលើលំហសមុទ្រ និងលំហអាកាសនៅក្នុងតំបន់ចំនួន៥ជុំវិញកោះតៃវ៉ាន់ រយៈពេល១០ម៉ោង។

លោក Shi Yi អ្នកនាំពាក្យបញ្ជាការដ្ឋានភូមិភាគខាងកើត បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះជាការព្រមានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងអបគមន៍ឯករាជ្យភាពតៃវ៉ាន់ និងកងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ។ សមយុទ្ធនេះផ្តោតលើការល្បាតត្រៀមប្រយុទ្ធ ការត្រួតពិនិត្យរួមគ្នានៅលើសមុទ្រ និងអាកាស ការបិទខ្ទប់កំពង់ផែ និងតំបន់សំខាន់ៗ និងការធ្វើ ការរារាំងពហុវិមាត្រ»។
នេះគឺជាការធ្វើសមយុទ្ធយោធាដ៏ធំជុំវិញកោះតៃវ៉ាន់លើកទី៦ របស់ចិន ចាប់តាំងពីឆ្នាំ២០២២មក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកនាពេលនោះ គឺលោកស្រី Nancy Pelosi៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


