ព័ត៌មានអន្ដរជាតិ
សមយុទ្ធរុស្ស៊ី -បេឡារុស្សបង្អួតមីស៊ីលល្បឿនលឿនជាងសម្លេង៥ដងនិងអាវុធនុយក្លេអ៊ែរ
រុស្ស៊ី និងបេឡារុស្សបានធ្វើសមយុទ្ធយោធាដ៏ធំហៅថា Zapad-2025 ដោយធ្វើការហ្វឹកហ្វឺននៅក្នុងប្រទេសទាំងពីរ មានទាហានប្រហែល ១ម៉ឹន ៣ពាន់នាក់ចូលរួមជាមួយនឹងការដាក់តាំងបង្ហាញសព្វាវុធទំនើបៗ។ នេះបើ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ Reuters កាលពីថ្ងៃទី១៧ខែកញ្ញា។

ក្នុងពេលធ្វើសមយុទ្ធ រុស្ស៊ីបានបង្ហាញអាវុធដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ខ្លួនដូចជា មីស៊ីល Zircon hypersonic មានល្បឿនលឿនខ្លាំងលើសពីល្បឿនសំឡេង ៥ដង។ វាត្រូវបានបាញ់ចេញពីនាវាចម្បាំង ហើយបានវាយប្រហារគោលដៅដោយជោគជ័យ។ ដោយសារវាលឿនពេក វាពិបាកណាស់ក្នុងការរារាំងបញ្ឈប់មីស៊ីលប្រភេទនេះ។ មួយទៀតនោះគឺមីស៊ីលផ្លោង Oreshnik ជាមីស៊ីលថ្មីមួយតូចៗអាចផ្ទុកបានទាំងគ្រឿងផ្ទុះធម្មតា ឬក្បាលគ្រាប់នុយក្លេអ៊ែរ។ មីស៊ីលផ្លោងនេះអាចបាញ់ឡើងខ្ពស់លើអាកាស ហើយបន្ទាប់មកទម្លាក់ចុះមកលើគោលដៅរបស់វាក្នុងល្បឿនយ៉ាងលឿន។
លើសពីនេះក៏មានយន្តហោះទម្លាក់មីស៊ីល ដើម្បីវាយប្រហារគោលដៅឆ្ងាយៗ។ យន្តហោះទាំងនេះត្រូវបានការពារដោយយន្តហោះចម្បាំង MiG-31 ដែលជាយន្តហោះលឿនលឿនរចនាឡើងដើម្បីការពារពួកគេពីយន្តហោះសត្រូវ។ យន្តហោះចម្បាំង Su-34 ប្រើដើម្បីធ្វើការវាយប្រហារតាមអាកាស ដោយ ពួកវាអាចធ្វើការវាយប្រហារលើគោលដៅលើដី ដូចជាមូលដ្ឋានទ័ព ឬយានជំនិះរបស់សត្រូវ។

បេឡារុស្សក៏បានបញ្ជាក់ផងដែរថា សមយុទ្ធនេះរួមបញ្ចូលទាំងការហ្វឹកហាត់អំពីរបៀបប្រើអាវុធនុយក្លេអ៊ែផងដែរ ទោះបីជាពួកគេមិនបានបាញ់មួយគ្រាប់ក៏ដោយ។
រុស្ស៊ី និងបេឡារុស្ស បាននិយាយថា សមយុទ្ធនេះគឺសម្រាប់តែការពារជាតិ និងដើម្បីជួយកងទ័ពរបស់ពួកគេ ធ្វើការជាមួយគ្នាកាន់តែប្រសើរឡើង។ ប៉ុន្តែប្រទេសអឺរ៉ុបជាច្រើនមានការព្រួយបារម្ភព្រោះសមយុទ្ធនោះរួមបញ្ចូលអាវុធដែលអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ។ ជាការឆ្លើយតប ណាតូបានធ្វើសមយុទ្ធផ្ទាល់ខ្លួន ហើយសហភាពអឺរ៉ុបបាននិយាយថា ការបង្ហាញអំណាចយោធានេះកំពុងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


