ព័ត៌មានអន្ដរជាតិ
តើក្រុមសកម្មប្រយុទ្ធណាខ្លះនឹងជួយអ៊ីរ៉ង់ ច្បាំងក្នុងសង្គ្រាមជាមួយអាមេរិក?
ថ្មីៗនេះ ក្រុមតាលីបង់មានមូលដ្ឋាននៅប្រទេសអាហ្វហ្គានីស្ថាន បានចេញមុខប្រកាសហើយថា ខ្លួននឹងជួយអ៊ីរ៉ង់បើធ្វើសង្គ្រាមជាមួយអាមេរិក។

អ្នកនាំពាក្យក្រុមនេះគឺលោក Zabihullah Mujahid និយាយថា៖ «តាលីបង់ នឹងផ្ដល់ជំនួយនិងជួយជ្រោមជ្រែងដល់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងករណីមានការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកមកលើប្រទេសនេះ។ ប្រជាជនអាហ្វហ្គានីស្ថាននឹងបង្ហាញក្តីអាណិតអាសូរ និងអាចសហការជាមួយអ៊ីរ៉ង់ ប្រសិនបើមានការស្នើសុំ ប៉ុន្តែវានឹងមិនទាញក្រុមស៊ុននី (តាលីបង់) ឲ្យចូលរួមក្នុងសង្គ្រាមសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកដោយស្វ័យប្រវត្តិនោះឡើយ»។
យ៉ាងណា គេដឹងថា មិនមែនតែតាលីបង់ទេ ដែលនឹងជួយអ៊ីរ៉ង់ក្នុងករណីផ្ទុះសង្គ្រាមជាមួយអាមេរិក។ ទីក្រុងតេហេរ៉ង់ មានសម្ព័ន្ធមិត្តជាក្រុមសកម្មប្រយុទ្ធច្រើនណាស់នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលចាំតែនឹងជួយច្បាំងប៉ុណ្ណោះ បើមានសង្គ្រាមមែន។

តាមការផ្សាយរបស់ ABC News របស់អូស្រ្តាលី, ប្រសិនបើមានជម្លោះយោធាដោយផ្ទាល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ទីក្រុងតេហេរ៉ង់នឹងមិនច្បាំងតែម្នាក់ឯងឡើយ ពោលគឺនឹងមានការគាំទ្រពីបណ្តាញក្រុមសកម្មប្រយុទ្ធដែលខ្លួនបានបណ្តុះបណ្តាល និងផ្តល់មូលនិធិជាច្រើនទសវត្សរ៍មកហើយ ដោយគេហៅថា «អ័ក្សនៃការតស៊ូ»។
ក្រុមទាំងនោះមាន៖
១. ក្រុម Hezbollah (លីបង់)
Hezbollah គឺជាក្រុមដែលមានឥទ្ធិពល និងសព្វាវុធខ្លាំងបំផុតក្នុងចំណោមក្រុមគាំទ្រអ៊ីរ៉ង់។ ពួកគេមានកាំជ្រួចរាប់ម៉ឺនគ្រាប់តម្រង់ទៅរកអ៊ីស្រាអែល ហើយបើអាមេរិកវាយអ៊ីរ៉ង់ Hezbollah ក៏នឹងបើកសមរភូមិនៅព្រំដែនភាគខាងជើងអ៊ីស្រាអែល ដើម្បីបំបែរដាន និងបង្កើនសម្ពាធដែរ។
២. ក្រុម Houthi (យេម៉ែន)
Houthi មានជំនាញនិងសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ដ្រូន និងមីស៊ីលបាលីស្ទិក។ ដូចដែលគេឃើញក្នុងឆ្នាំ ២០២៤-២០២៥អ៊ីចឹង ពួកគេអាចបិទផ្លូវសមុទ្រក្រហម និងវាយប្រហារលើនាវាចម្បាំងអាមេរិក ឬមូលដ្ឋានយោធាអាមេរិកនៅតំបន់ឈូងសមុទ្រ។
៣. ក្រុមសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ (Islamic Resistance)
នៅទីនោះមានក្រុមសំខាន់ៗដូចជា Kata’ib Hezbollah និង Harakat al-Nujaba។ ពួកគេមានទីតាំងនៅក្បែរមូលដ្ឋានយោធាអាមេរិកបំផុតក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ហើយពួកគេនឹងបង្កើនការបាញ់ផ្លោង និងដ្រូនទៅលើមូលដ្ឋានអាមេរិកដូចជា Al-Asad ជាដើម។
៤. ក្រុមសកម្មប្រយុទ្ធនៅស៊ីរី
អ៊ីរ៉ង់មានកងកម្លាំងទីប្រឹក្សា និងក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីត ដែលមកពីបណ្តាប្រទេសផ្សេងៗដូចជាអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ទៅឈរជើងក្នុងប្រទេសស៊ីរី។ ពួកគេនឹងប្រើប្រាស់ទឹកដីស៊ីរីជាមូលដ្ឋានសម្រាប់វាយប្រហារតបត។
៥. ក្រុម Hamas និង Islamic Jihad (ប៉ាឡេស្ទីន)
ដ្បិតពួកគេមានវិបត្តិផ្ទៃក្នុងនៅហ្គាហ្សាក៏ដោយ ប៉ុន្តែប្រសិនបើសង្គ្រាមទ្រង់ទ្រាយធំផ្ទុះឡើង ក្រុមទាំងនេះក៏នឹងបន្តសកម្មភាពវាយប្រហារដើម្បីបង្កអស្ថិរភាពដល់សម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


