ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចិន និងអ៊ីរ៉ង់ ចាប់ផ្តើមធ្វើសមយុទ្ធជើងទឹករួមគ្នានៅច្រកសមុទ្រ Hormuz
សម្ព័ន្ធមិត្ត៣ប្រទេសគឺរុស្ស៊ី ចិន អ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធជើងទឹករួមគ្នា ស្របពេលស្ថានការណ៍ក្នុងតំបន់ កំពុងក្តៅខ្លាំង។

តាមការផ្សាយរបស់ RT កាលពីថ្ងៃពុធទី១៨ខែកុម្ភៈ, សមយុទ្ធ «ខ្សែក្រវាត់សន្តិសុខដែនសមុទ្រឆ្នាំ២០២៦» បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ក្នុងច្រកសមុទ្រ Hormuz។
លោក Nikolay Patrushev ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី បានប្រាប់អ្នកកាសែតថា នាវាចម្បាំងមកពីប្រទេសទាំងបី ត្រូវបានបញ្ជូនទៅធ្វើសមយុទ្ធនៅក្នុងលំហសមុទ្រក្បែរប្រទេសអ៊ីរ៉ង់។ សមយុទ្ធនេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលនៅលើមហាសមុទ្រ ឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ជាអនុត្តរភាពរបស់បក្សសម្ព័ន្ធខាងលិចដែលមានជាយូរមកហើយ។
សមយុទ្ធនេះកើតឡើង បន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំដាច់ដោយឡែកមួយទៀតឈ្មោះ «ការគ្រប់គ្រងឆ្លាតវៃនៃច្រកសមុទ្រ Hormuz» កាលពីដើមសប្តាហ៍។

ដ្បិតសមយុទ្ធទាំងនេះផ្ដោតលើសុវត្ថិភាពផ្លូវទឹកក៏ដោយ ប៉ុន្តែអ្នកវិភាគមើលឃើញថា វាជាសញ្ញាភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លាមួយនៃសម្ព័ន្ធភាពត្រីភាគី ដើម្បីប្រឆាំងសម្ពាធនិងវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ជាពិសេសក្នុងគ្រាដែលនាវាផ្ទុកយន្តហោះ USS Abraham Lincoln កំពុងធ្វើប្រតិបត្តិការនៅក្បែរនោះដែរ។
កាលពីថ្ងៃចន្ទ មានការទម្លាយរូបភាពផ្កាយរណបជាលើកដំបូង បង្ហាញឲ្យឃើញនូវនាវានិងយន្តហោះចម្បាំងអាមេរិក ដែលដាក់ពង្រាយជិតប្រទេសអ៊ីរ៉ង់ ក្នុងអ្វីត្រូវគេមើលឃើញថា ជាការបង្ហាញសាច់ដុំយោធារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងឈូងសមុទ្រពែក្ស។
ជារូបភាពដែលគេមិនធ្លាប់ឃើញចាប់តាំងពីការដាក់ពង្រាយក្នុងខែមករាមក ឥឡូវ BBC បានបង្ហាញឲ្យឃើញច្បាស់ៗអំពីកងនាវា Abraham Lincoln ដឹកនាំក្រុមប្រយុទ្ធជាមួយនាវានាំផ្លូវមីស៊ីលចំនួន៣គ្រឿង ផ្ទុកយន្តហោះចម្បាំង៩០គ្រឿងក្នុងនោះមានទាំង F35 ផងដែរ និងយោធា ៥ ៦៨០នាក់។
ក្នុងរូបភាពនោះទៀតសោតបានបង្ហាញថា កងនាវាទាំងនេះ គឺមានទីតាំងនៅក្បែរឆ្នេរសមុទ្រអូម៉ង់ ស្ថិតនៅចម្ងាយប្រហែល៧០០គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់។
ការចល័តកម្លាំងនេះកើតឡើងចំពេលស្ថានភាពរវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ជាពិសេសពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ និងការព្រមានពីការវាយប្រហារសងសឹកផ្សេងៗ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


