ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន និងកូនស្រី បង្ហាញខ្លួនជិះរថក្រោះយោធា អំឡុងពេលទាហានហ្វឹកហាត់
ការបង្ហាញមុខជាសាធារណៈរួមគ្នាចុងក្រោយបំផុតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រីវ័យជំទង់គឺអ្នកនាង គីម ជូអេ (Kim Ju Ae) បានជិះរថក្រោះជាមួយគ្នា អមដោយកងកម្លាំងប្រដាប់អាវុធ ប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេទៅមើលការបាញ់រ៉ុក្កែត និងបាញ់កាំភ្លើងខ្លី។ នេះបើយោងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃសុក្រនេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ (KCNA) រាយការណ៍ថា លោក គីម បានត្រួតពិនិត្យការបាញ់ប្រហារ និងសមយុទ្ធផ្សេងទៀតពាក់ព័ន្ធនឹងអង្គភាពរថក្រោះ និងកងទ័ពថ្មើរជើងកាលពីថ្ងៃព្រហស្បតិ៍។
រូបភាពពី KCNA បានបង្ហាញថា លោក គីម និងកូនស្រី សុទ្ធតែស្លៀកអាវស្បែកខ្មៅ ជិះរថក្រោះពណ៌បៃតងអូលីវជាមួយទាហានដទៃទៀត អំឡុងពេលហ្វឹកហាត់នៅថ្ងៃព្រហស្បតិ៍។
ក្មេងស្រីនេះ ត្រូវបានគេរាយការណ៍ថាមានឈ្មោះ គីម ជូអេ និងមានអាយុល្បាក់ ១៣ឆ្នាំ បានអមដំណើរឪពុករបស់នាងទៅកាន់ព្រឹត្តិការណ៍យោធាល្បីៗ និងព្រឹត្តិការណ៍ផ្សេងទៀតជាច្រើនចាប់តាំងពីចុងឆ្នាំ ២០២២ នាំឱ្យមានការសង្ស័យពីខាងក្រៅថានាងជាអ្នកស្នងមរតកពីឪពុក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងហៅនាងថា៖ «ជាកូនគួរឱ្យស្រឡាញ់បំផុត និងគួរឱ្យគោរព របស់ លោក គីម ជុងអ៊ុន»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អ្នកទាំងពីរបានបាញ់កាំភ្លើងខ្លី អំឡុងពេលទស្សនកិច្ចក្នុងរោងចក្រផលិតគ្រាប់រំសេវស្រាលមួយ និងមើលការសាកល្បងបាញ់គ្រាប់ពិតនៃប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើន។
កាលពីខែកញ្ញាឆ្នាំមុន ក្មេងស្រីនេះបានទៅទីក្រុងប៉េកាំងជាមួយឪពុករបស់នាង។

ការហ្វឹកហ្វឺនយោធារបស់កូរ៉េខាងជើងបានកើតឡើង ពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


