ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានណាតូដោយការបាញ់មីស៊ីល ខណៈកងទ័៏ពណាតូជាង៣ម៉ឺនកំពុងធ្វើសមយុទ្ធ
ប្រទេសរុស្ស៊ីបានចេញការព្រមានដោយការបាញ់មីស៊ីលឆ្លើយតបនៅតំបន់សមុទ្រ Barents លាតសន្ធឹងតាមបណ្តោយព្រំដែនសមុទ្រ រវាងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសរុស្ស៊ី និងប្រទេសន័រវេសភាគខាងជើង ស្របពេលដែលកងទ័ពនៃសម្ព័ន្ធមិត្តណាតូកំពុងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនៅចន្លោះប្រទេសហ្វាំងឡង់និងន័រវេស។

យោងតាមសារព័ត៌មាន BelsatEnglish ផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ការព្រមានរបស់រុស្ស៊ីធ្វើឡើងបន្ទាប់ពីអង្គការណាតូ(NATO) កំពុងធ្វើសមយុទ្ធយោធា Cold Response26 បានចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២២ខែមីនា នៅភាគខាងជើងប្រទេសហ្វាំងឡង់ ន័រវេស និងស៊ុយអែត។
មហាអំណាចនុយក្លេអ៊ែររុស្ស៊ី ដែលបានធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែនអស់រយៈពេលជាង៤ឆ្នាំមកនេះ តែងតែជំទាស់ទៅនឹងការពង្រីកខ្លួនរបស់អង្គការណាតូ និងយល់ថា អង្គការណាតូជាការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី។
ក្នុងលំហាត់សមយុទ្ធយោធា Cold Response26របស់អង្គការណាតូនេះ កងទ័ពជាង ៣០ ០០០ នាក់ មកពី១៤ប្រទេសផ្សេងៗគ្នាជាសមាជិកណាតូ កំពុងចូលរួមក្នុងសមយុទ្ធនេះ ដោយអនុវត្តការការពារផ្នែកខាងជើងរបស់អង្គការណាតូក្នុងលក្ខខណ្ឌរដូវរងា។
មិនតែប៉ុណ្ណោះ យន្តហោះឈ្លបយកការណ៍ម៉ាក Il-២០M របស់រុស្ស៊ីមួយគ្រឿងហោះចេញពីមូលដ្ឋានទ័ពអាកាស Severomorsk-១ ឆ្ពោះទៅដល់ដែនទឹកជុំវិញកោះ Lofoten ក្នុងសមុទ្រន័រវេសកាលពីថ្ងៃពុធទៀតផង។ តំបន់នោះគឺជាទីតាំងមួយសម្រាប់សមយុទ្ធនារដូវត្រជាក់របស់អង្គការណាតូ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


