Connect with us

ព័ត៌មានអន្ដរជាតិ

​ជម្លោះ​វោហារស័ព្ទ​​​ររវាង​​តៃវ៉ាន់​​និង​​ចិន​ផ្ទុះ​ឡើង​យ៉ាងខ្លាំង ​ខណៈចិន​​ធ្វើសមយុទ្ធ​​​​​ព័ទ្ធ​តៃវ៉ាន់​

បានផុស

នៅ

​​​ស្ថានការ​ណ៍​​នៅ​​​ជុំវិញ​កោះតៃ​វ៉ាន់​កាន់តែ​ក្តៅ​គគុក​​នៅ​​ពេលនេះ ដោយ​ជម្លោះ​​​វោហាស័ព្ទ​​កំពុង​​ផ្ទុះ​​ឡើង​​​រវា​ងមហា​អំណាច​ចិន និង​​​​រដ្ឋាភិបាល​កោះតៃ​វ៉ាន់។ ការិយាល័យ​​ប្រធានាធិប​តី​តៃ​វ៉ាន់​កាល​​ពី​ទី​​​៣០​ បាន​ថ្កោល​ទោស​​កងកម្លាំង​យោធា​ចិនដែល​​ធ្វើ​សមយុទ្ធជុំ​វិញ​កោះ​តៃ​វ៉ាន់​​​ ដែល​ចាត់​ទុក​ថា​ ជា​​ធ្វើ​សកម្មភាព​បំពាន​ និង​​បង្កហេតុដោយ​ឯកតោភាគី ពិសេស​នាំ​ឱ្យ​មាន​អស្ថិរភាព​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​ជាតិ។

ទង់​ជាតិចិន​និង​តៃវ៉ាន់។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន TAIPEI TIME អ្នក​នាំ​ពាក្យ​ពី​ការិយាល័យ​ប្រធានាធិបតី លោក​ស្រី Karen Kuo បាន​និយាយថា ​បន្ទាប់​ពី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA) បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា​ កង​ទ័ព​ចិន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​ថ្មី​មួយ​ទៀត​ជុំ​វិញ​កោះ​តៃ​វ៉ាន់​ ដោយ​​មាន​ទាំង​កង​ទ័ព​ជើង​ទឹក និង​ទ័ព​អាកាស​ ដែល​បាន​ធ្វើ​សម​យុទ្ធ​នៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​ ដោយ​ថែមទាំង​​បាន​លើក​ឡើង​ថា ចិន​គួរ​តែ​បញ្ឈប់​ភា្លមៗ​នូវ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប៉ះ​ពាល់​ដល់​សន្តិសុខ​ប្រទេស​ដទៃ​ ភាព​មិន​មាន​ទំនួល​ខុស​ត្រូវ​ផ្សេងទៀត។​

អ្នក​នាំ​ពាក្យ​ជាន់​ខ្ពស់​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​(PLA) លោក Colonel Shi Yi បាន​ឱ្យ​ដឹង​ថា​​ ការ​ធ្វើ​សម​យុទ្ធ​នេះ​ជា​បេសក​កម្ម​​​​​​គ្រោង​ទុក​ក្នុង​ឆ្នាំ​២០២៥ ហើយ​សម​យុទ្ធ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ច្រក​សមុទ្រ​តៃ​វ៉ាន់ និង​នៅ​តំបន់​ភាគ​ខាង​ជើង ភាគ​និរតី ភាគ​អាគ្នេយ៍ និង​ភាគ​ខាង​កើត​នៃ​កោះ​តៃ​វ៉ាន់​ ដោយ​ផ្តោត​លើ «ការ​ល្បាត​ត្រៀម​ប្រយុទ្ធ​តាម​អាកាស ការ​ចាប់​យក​រួមគ្នា​នៃ​ឧត្តម​ភាព​ដ៏​ទូ​លំ​ទូ​លាយ ការ​បិទ​ច្រក និង​តំបន់​សំខាន់ៗ ក៏​ដូច​ជា​ការ​រារាំង​គ្រប់​ជ្រុង​ជ្រោយ​នៅ​ខាង​ក្រៅ​ខ្សែ​សង្វាក់​កោះ​»។

តែ​យ៉ាង​ណា​កង​ទ័ព​រំដោះ​ប្រជា​ជន​ជនចិន​ (PLA) ​បាន​ប្រកាស​ថា​ នឹង​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ក្នុង​ដែន​ទឹក និង​ដែន​អាកាស​ជុំវិញ​កោះ​តៃ​វ៉ាន់​ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​៦​ល្ងាច ដែល​ហាម​ឃាត់​ដល់​ការ​ធ្វើ​នាវា​ចរ​​កប៉ាល់នានា និង​យន្តហោះ​គ្រប់​ប្រភេទ​មិន​ឱ្យ​ចូល​កន្លែង​ដែល​ហាម​ឃាត់​ឡើយ​។

ក្រសួង​ការពារ​ជាតិ​តៃ​វ៉ាន់​ បាន​ឆ្លើយ​តប​ថា​ ផ្នែក​នៃ​តំបន់​សម​យុទ្ធ​ទាំង​ប្រាំ ដែល​កំណត់​ដោយ PLA សម្រាប់​សម​យុទ្ធ​បាញ់​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ដែន​ទឹក​អធិបតេយ្យ​​របស់​តៃវ៉ាន់ ដោយ​ហៅ​ទង្វើ​នេះ​ថា «គ្មាន​ការ​ទទួល​ខុស​ត្រូវ»។

អគ្គ​សេនា​ធិការ​រងប្រតិបត្តិការ និង​ផែនការចិន​ លោក Lien Chih-wei មិន​បាន​និយាយ​ដោយ​ផ្ទាល់​អំពី​បញ្ហា​នេះ​នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​ពី​អ្វី​ដែល​តៃវ៉ាន់​នឹង​ឆ្លើយ​តបនោះ​ទេ​ ប្រសិន​បើ PLA ត្រូវ​បាញ់​គ្រាប់​រំសេវ​ក្នុង​ដែន​ទឹក​របស់​ខ្លួន។  សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​ចម្ងាយ ១២​ម៉ាយ​សមុទ្រ (២២ គីឡូម៉ែត្រ) នៃ​ច្រាំង​ក្នុង​ប្រទេស​នេះ និយាយ​ថា គ្រាន់​តែ​ជា ក្បួន​ទាហាន​ជួរ​មុខ និងការ​​ឆ្លើយ​តប​សម​ស្រប​ប៉ុណ្ណោះ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​សម​​យុទ្ធ​នេះ​បាន​ចាប់​ផ្តើម​១១ថ្ងៃ​ បន្ទាប់​ពី​សហរដ្ឋ​អា​មេរិក​បាន​ប្រកាស​លក់​អាវុធ​ចំនួន​ ១១.១ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​តៃ​វ៉ាន់ ដែល​ជា​កញ្ចប់​អាវុធ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ប្រទេស​ជាតិ​៕​

ប្រែ​សម្រួល​៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម