សហភាពអឺរ៉ុប Archives - Kampuchea Thmey Daily

ភាពតានតឹនពាណិជ្ជកម្មអឺរ៉ុប-អាមេរិក កើនឡើងជាថ្មី ក្រោយរដ្ឋបាល ត្រាំ ស្នើដាក់ពន្ធ EU លើបញ្ហាពលកម្មដោយបង្ខំ
ភាពតានតឹងពាណិជ្ជកម្មអឺរ៉ុប-អាមេរិកបាន​កើនឡើងជាថ្មី ដោយ​គណៈកម្មការអឺរ៉ុបនៃសហភាពអឺរុប (EU) កាលពីថ្ងៃពុធ​ បានរិះគន់សហរដ្ឋអាមេរិកចំពោះ​​គម្រោង​ដាក់​ពន្ធបន្ថែមថ្មី ១០% លើទំនិញនាំចូលពីប្លុកនេះ ក្រោយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រកឃើញ​ថា ទីក្រុងប្រ៊ុចសែលបាន​បរាជ័យ​ក្នុងការទប់ស្កាត់ពាណិជ្ជកម្មទំនិញដែលផលិតដោយប្រើ​កម្លាំង​ពលកម្មដោយបង្ខំ។

លោក Olof Gill អ្នកនាំពាក្យរង​របស់គណៈកម្មការអឺរ៉ុប បាន​​និយាយ​សេចក្តីថ្លែងការណ៍​​ថា៖ «​គណៈកម្មការ​នឹង​វិភាគ​ដោយប្រុងប្រយ័ត្ន​នូវ​ការរកឃើញ​បឋម​នៃ​ការស៊ើបអង្កេត ហើយ​នឹង​បន្ត​ចូលរួម​ជាមួយ​រដ្ឋបាល​​អាមេរិក។ ទោះបីបែបនេះក្ដី សហភាព​អឺរ៉ុប​ចាត់ទុក​ពន្ធគយ​ដែល​ដាក់​ក្រោមករណីនេះ ថា​មិន​សម​ហេតុផល»។

ដោយឡែក លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មដ៏មានឥទ្ធិពលរបស់សភាអឺរ៉ុបឯណោះវិញ​ បាននិយាយថា ​អាមេរិក​ «កំពុងស្វែងរកមូលដ្ឋានច្បាប់ថ្មីយ៉ាងអន្ទះសារ ដើម្បីរក្សាគោលនយោបាយពន្ធគយរបស់ខ្លួន» បន្ទាប់ពី​តុលាការកំពូលរបស់អាមេរិកខ្លួនឯងចាត់ទុកថាខុសច្បាប់​។

លោក Lange បាន​បង្ហោះលើ X ថា៖ «ការចោទប្រកាន់សហភាពអឺរ៉ុបថាមិនបានធ្វើគ្រប់គ្រាន់ប្រឆាំងនឹង​កម្លាំង​ដោយបង្ខំគឺជារឿងមិនសមហេតុផល​ខ្លាំង​។ សហភាពអឺរ៉ុបបានអនុម័តច្បាប់ដ៏តឹងរ៉ឹងបំផុត​លើ​ពិភពលោក ប្រឆាំងនឹងផលិតផលដែលផលិតដោយប្រើពលកម្មដោយបង្ខំ»។ លោកបន្ថែមថា ស្ថានភាព​នេះមើលទៅដូចជាការប៉ុនប៉ងស្វែងរកលេសផ្នែកច្បាប់​ដើម្បីពន្ធ ​បន្ទាប់ពីពន្ធចាស់ត្រូវបានលុបចោល។

ក្រោយការប្រតិកម្មរបស់អឺរ៉ុប លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកឯណោះវិញ បាន​និយាយ​កាលពីថ្ងៃពុធថា ទាំង​ EU និងសហរដ្ឋអាមេរិក សុទ្ធតែប្តេជ្ញាអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងភាគីទាំង២។

គួរគូសបញ្ជាក់ថា  EU ស្ថិតក្នុងចំណោមប្រទេសចំនួន ៦០ ដែលការិយាល័យ​តំណាង​ពាណិជ្ជកម្ម​​សហរដ្ឋអាមេរិក (USTR) បាន​ស្នើដាក់ពន្ធ​ ១០ ឬ ១២,៥% កាលពីអង្គារ ក្រោយបើកការស៊ើបអង្កេតតាមមាត្រា ៣០១ ​លើ​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​​ស្មើភាពក្រោមច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤​។  ប្រទេសដែលត្រូវជាប់ពន្ធ ១០% ថ្មីរួមមាន EU កាណាដា អេក្វាឌ័រ ឥណ្ឌូណេស៊ី ម៉ិកស៊ិក ប៉ាគីស្ថាន អាហ្សង់ទីន បង់ក្លាដែស កម្ពុជា អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និង​ចក្រភព​អង់គ្លេស។​

ពេលប្រកាសពីសំណើដាក់ពន្ធ លោក​ Greer បាន​និយាយថា ប្រទេសទាំងនោះបានបរាជ័យក្នុងការ​ដោះស្រាយការនាំចូលទំនិញដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ ​ហើយការបរាជ័យនោះ «បង្កើតជា​បញ្ហា​មួយ ដែលកម្មករអាមេរិកត្រូវ​បង្ខំឱ្យប្រកួតប្រជែងទូទាំងពិភពលោកលើទីលាន​ដែល​មិនស្មើភាព​គ្នា»។

មែនទែនទៅ មានការលើកឡើងថា រដ្ឋបាល ត្រាំ បើកការស៊ើបអង្កេតជុំវិញបញ្ហាពលកម្មដោយបង្ខំ ដើម្បីអាចបន្តអនុវត្តពន្ធលើបណ្ដាប្រទេសផ្សេងៗ មុនពេលពន្ធបណ្តោះអាសន្ន ១០% ផុតកំណត់នៅថ្ងៃទី ២៤ ខែកក្កដា ខាងមុខ​។ រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធបណ្ដោះអាសន្ន​នោះនៅថ្ងៃទី ២០ ខែកុម្ភៈ ក្រោយ​តុលាការកំពូល​អាមេរិក បាន​សម្រេចថា ពន្ធដែលលោកដាក់ក្រោម​ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧ ដែលរួមបញ្ចូលទាំងពន្ធបដិការនោះ គឺខុសច្បាប់ ហើយត្រូវលុបចេញ​៕

The post ភាពតានតឹនពាណិជ្ជកម្មអឺរ៉ុប-អាមេរិក កើនឡើងជាថ្មី ក្រោយរដ្ឋបាល ត្រាំ ស្នើដាក់ពន្ធ EU លើបញ្ហាពលកម្មដោយបង្ខំ appeared first on Kampuchea Thmey Daily.

អឺរ៉ុបបារម្ភ និង​ជំរុញឱ្យអាមេរិក អ៊ីស្រាអែល អ៊ីរ៉ង់ អត់ធ្មត់ខ្ពស់បំផុត
មេដឹកនាំជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) នៅថ្ងៃសៅរ៍ (២៨ កុម្ភៈ) នេះ​ បាន​សម្ដែងក្ដីបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងចុងក្រោយនៅមជ្ឈិមបូព៌ា និងជំរុញឱ្យគ្រប់ភាគីទាំងអស់មាន​ការអត់ធ្មត់ឱ្យ​បាន​ខ្ពស់បំផុត ក្រោយ​អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​បើកការវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ​ ហើយ​បង្ក​ចំណាត់ការវាយ​បក​យ៉ាងចាស់ដៃពីយោធាអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa  បានថ្លែងថា ការវិវត្តន៍នៅ​អ៊ីរ៉ង់គឺជាបញ្ហា​ដ៏ «គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង»។

មេដឹកនាំទាំង២ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមយ៉ាងដូច្នេះថា៖ «យើងសូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យអត់ធ្មត់ជា​អតិបរមា ការពារជនស៊ីវិល និងគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ»។

មន្រ្តីជាន់ខ្ពស់ទាំង២បន្ថែមថា៖ «ដោយសម្របសម្រួលគ្នា​យ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកសហភាពអឺរ៉ុប យើងនឹងចាត់គ្រប់វិធានការចាំបាច់ទាំងអស់ដើម្បីធានាថា ពលរដ្ឋសហភាពអឺរ៉ុបក្នុងតំបន់ អាចពឹងផ្អែកលើការជួយ​យ៉ាងពេញទំហឹងរបស់យើង»។

ដោយឡែក  ប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas ឯណោះវិញ បាន​អំពាវនាវឱ្យមាន​ការការពារជនស៊ីវិល និងគោរព​ច្បាប់អន្តរជាតិ។ លោកស្រីបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar និងរដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់មួយចំនួន​ក្នុងតំបន់ ហើយកំពុងសម្របសម្រួលជាមួយដៃគូអារ៉ាប់ ដើម្បីបន្តមាគ៌ាការទូតដោះស្រាយជម្លោះ​។

បើតាមសេចក្ដីរាយការណ៍ផ្សេងៗគ្នា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​បាន​បើកការវាយប្រហារទាំងតាមផ្លូវទឹក និងអាកាស ដោយ​កំណត់គោលដៅលើ​ទីស្នាក់ការនុយក្លេអ៊ែរ ការពារជាតិ ស៊ើបការណ៍សម្ងាត់ និងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់ឯណោះវិញ បាន​បាញ់ស្រោចមីស៊ីលទៅលើអ៊ីស្រាអែលជាការសងសឹក និងបាន​វាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសកាតា បារ៉ែន គុយវ៉ែត និងអារ៉ាប់រួម។ ប្រទេសទាំង៤ សុទ្ធសឹងតែថ្កោលទោសអ៊ីរ៉ង់ ខណៈយោធាអ៊ីរ៉ង់ ដែលចាត់ទុក «ទ្រព្យសម្បត្តិអាមេរិក» ក្នុងតំបន់ថាជា «គោលដៅវាយប្រហារស្របច្បាប់» បាន​ប្រកាសថា ខ្លួននឹង​វាយបកទាល់តែសត្រូវចុះចាញ់៕

The post អឺរ៉ុបបារម្ភ និង​ជំរុញឱ្យអាមេរិក អ៊ីស្រាអែល អ៊ីរ៉ង់ អត់ធ្មត់ខ្ពស់បំផុត appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីសង្ឃឹមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​ EU ត្រឹមខែឧសភា
រដ្ឋមន្ត្រីពាណិជ្ជកម្ម Budi Santoso បាន​ប្រាប់អ្នកយកព័ត៌មាន​ថា ឥណ្ឌូណេស៊ីសង្ឃឹម​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ​(EU) នៅខែឧសភា ខាងមុខ ដើម្បីជំរុញការនាំចេញទៅប្លុកដែលមានទីផ្សារដ៏ធំរួមមួយនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃសុក្រ (១៣ កុម្ភៈ)។ ​

ការបង្ហាញពីក្ដីសង្ឃឹមបែបនេះ ធ្វើឡើងក្រោយឥណ្ឌូណេស៊ី និង EU បាន​ប្រកាសពីចំណុចបញ្ចប់រួមសម្រាប់កិច្ចព្រមព្រៀង​ជា​ដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ឥណ្ឌូណេស៊ី-EU (CEPA) បន្ទាប់ពីឆ្លងកាត់ការចរចាជិត​ ១ ទសវត្សរ៍។  ​កិច្ចព្រមព្រៀង CEPA ដែលសន្យាថានឹងលុប​បំបាត់របាំងពាណិជ្ជកម្មជាច្រើន រួមទាំងពន្ធគយ​ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការ «ពិនិត្យឡើងវិញផ្នែកច្បាប់»។

លោករដ្ឋមន្រ្តី Budi បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ដំណើរការពិនិត្យឡើងវិញផ្នែកច្បាប់ ត្រូវការពេលវេលា ប៉ុន្តែមិន​មានអ្វីនៅសល់ដើម្បីចរចាបន្តនោះ​ទេ» ដោយសារប្រការទាំងអស់ត្រូវបានព្រមព្រៀងគ្នារួចស្រេចហើយ​។

លោករំពឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

ពាណិជ្ជកម្មឥណ្ឌូណេស៊ី-EU មានចំនួន ៣០,៤ ប៊ីលានដុល្លារពេញមួយឆ្នាំ ២០២៤ ដោយ​ឥណ្ឌូណេស៊ីទទួល​បាន​អតិរេកពាណិជ្ជកម្ម ​៤,៤ ប៊ីលានដុល្លារនៅឆ្នាំនោះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែល​រួមបញ្ចូលទាំងការដកពន្ធលើ ៩៨% នៃទំនិញជាប់ពន្ធ ​នឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការនាំចេញសំខាន់ៗរបស់ប្រទេសឥណ្ឌូណេស៊ីដូចជាប្រេងដូង វាយនភណ្ឌ និងស្បែកជើងជាដើម​៕

The post ឥណ្ឌូណេស៊ីសង្ឃឹមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​ EU ត្រឹមខែឧសភា appeared first on Kampuchea Thmey Daily.

ត្រាំ ដកការគំរាមពន្ធលើអឺរ៉ុប ក្រោយស្រុះស្រួលគ្នាលើបញ្ហាហ្រ្គីនឡែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្លាស់ប្ដូរទិសដៅភ្លាមៗ ដោយ​ប្រកាសលុបចោលការដាក់ពន្ធលើបណ្ដាប្រទេសនៅអឺរ៉ុប ដោយ​លើកឡើងពីការចរចាពាក់ព័ន្ធនឹង​បញ្ហាហ្រ្គីនឡែន និង​ការសម្រេចបាន​នូវ​«​ក្រប​ខ័ណ្ឌ​សម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត» ​ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo។

លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម​ Truth Social កាលពីថ្ងៃពុធយ៉ាងដូច្នេះថា៖ «ប្រសិនបើដំណោះស្រាយនេះសម្រេចបាន នោះវា​នឹងក្លាយជាដំណោះស្រាយដ៏អស្ចារ្យមួយសម្រាប់សហរដ្ឋអាមេរិក និងប្រទេសណាតូទាំងអស់។ ដោយផ្អែកលើការយល់ដឹងនេះ ខ្ញុំនឹងមិនដាក់ពន្ធគយ ដែល​គ្រោង​ចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ នោះទេ»។

ការផ្លាស់ប្ដូររបស់លោក ត្រាំ ធ្វើឡើង​ក្រោយ​លោក​បានទៅដល់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវ៉ូស (Davos) នៃប្រទេសស្វីសកាលពីថ្ងៃពុធ បន្ទាប់ពីលោកបានគំរាមកំហែងដាក់ពន្ធថ្មីលើបណ្ដាប្រទេសធំៗនៅអឺរ៉ុប ប្រសិនបើគ្មានកិច្ចព្រមព្រៀងលក់កោះហ្រ្គីនឡែនរបស់ដាណឺម៉ាក ឱ្យ​សហរដ្ឋអាមេរិកទេនោះ។ ​

ក្នុងសុន្ទរកថានៅវេទិកាសេដ្ឋកិច្ចដដែល ​លោក ត្រាំ បាន​ថ្លែងថា លោកចង់បានការចរចាជាបន្ទាន់លើបញ្ហាហ្រ្គីនឡែន ហើយគូសបញ្ជាក់ថា លោកនឹង​ប្រើកម្លាំងដើម្បីវាយយកកោះហ្រ្គីនឡែនពីដាណឺម៉ាក ដូចដែលលោក​ធ្លាប់គំរាមកំហែងពីមុនមកនោះទេ។ យ៉ាងណាមិញ លោកថ្លែងយ៉ាងដូច្នេះថា៖ ​«អ្នកអាចយល់ព្រម ហើយយើងនឹងអរគុណ ឬអ្នកអាចនិយាយថាទេ ​ប៉ុន្តែយើងនឹងចងចាំ»។

គួរគូសបញ្ជាក់ថា បណ្ដាប្រទេសនៅអឺរ៉ុប សុទ្ធតែប្រឆាំងនឹង​ផែនការទិញយកកោះហ្រ្គីនឡែនរបស់ ត្រាំ ហើយបង្ហាញការគាំទ្រចំពោះដាណឺម៉ាក រួមទាំងការបញ្ជូនទ័ពមួយចំនួនតូចទៅកោះដែលគ្របដណ្ដប់ដោយទឹកកកតំបន់ប៉ូលខាងជើងមួយនេះ។

កាលពីថ្ងៃសៅរ៍ លោក ត្រាំ បាន​ប្ដេជ្ញាចិត្តដាក់ពន្ធ ១០% ចាប់ពីថ្ងៃទី ១ កុម្ភៈ លើប្រទេសសមាជិក EU ផ្សេងៗ ដូចជា ដាណឺម៉ាក ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ និងហ្វាំងឡង់ រួមជាមួយប្រទេសនៅអឺរ៉ុបផ្សេងទៀត រួមមានចក្រភពអង់គ្លេស និងណ័រវែស។ អត្រាពន្ធ ដែលកំណត់គោលដៅលើគ្រប់ទំនិញនាំចូលអាមេរិក នេះ នឹង​ដំឡើងដល់ ២៥% នៅខែមិថុនា បើនៅតែគ្មានការព្រមព្រៀងលើហ្រ្គីនឡែន។

យ៉ាងណាមិញ សហភាពអឺរ៉ុប (EU) បាន​ស្រុះស្រួលគ្នាវាយបកទៅ​វិញ​ ដោយ​ផ្អាក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក និងចរចាគ្នាលើការដាក់ពន្ធលើទំនិញអាមេរិកក្នុងតម្លៃជាង ១០៨ ប៊ីលាន​ដុល្លារ៕

The post ត្រាំ ដកការគំរាមពន្ធលើអឺរ៉ុប ក្រោយស្រុះស្រួលគ្នាលើបញ្ហាហ្រ្គីនឡែន appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីអប់រំ និងតំណាងសហភាពអឺរ៉ុប ចុះពិនិត្យស្ថានភាពការសិក្សានៅតាមជំរំបណ្តោះអាសន្ន
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន និងតំណាងសហភាពអឺរ៉ុប បានចុះពិនិត្យសកម្មភាពរៀន និងបង្រៀននៅជំរំសុវត្ថិភាព នៅតាមបណ្តាលខេត្តរងផលប៉ះពាល់ពីសង្គ្រាម ព្រមទាំងបានឧបត្ថម្ភជាសម្ភារៈ និងថវិកា សំដៅធានាថាសិស្សភៀសសឹកបន្តទទួលបានការសិក្សាប្រកបដោយគុណភាព។

កាលពីថ្ងៃទី ០៨ ខែមករា មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ និងតំណាងសហភាពអឺរ៉ុបបានចុះពិនិត្យទីតាំងថ្នាក់មត្តេយ្យសិក្សាបណ្តោះអាសន្ន នៅវត្តពោធិ៍សាត់ ពោធិ៍ពីរដើម ក្នុងខេត្តសៀមរាប។ នាឱកាសនោះ ក៏បាននាំយកសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនដល់សិស្សានុសិស្សភៀសសឹក ព្រមទាំងផ្ដល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត សំដៅធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែបន្តទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ចំណែកនៅព្រឹកថ្ងៃទី ០៩ ខែមករានេះ មន្រ្តីក្រសួងអប់រំ និងវត្តមានតំណាងសហភាអឺរ៉ុប បានបន្តដំណើរចុះពិនិត្យសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពវត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ។ បេសកកម្មនេះ បានចូលរួមពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព ដោយ បាននាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនដល់សិស្សានុសិស្សភៀសសឹក លោកគ្រូអ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ព្រមទាំងផ្តល់ជូនថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ដើម្បីបន្តផ្គត់ផ្គង់ និងគាំទ្រដល់ដំណើរការសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពនេះបន្តទៀត។

ក្រសួងអប់រំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ០៨ មករា មានគ្រឹះស្ថានសិក្សាចំនួន ១១៣ ដែលមិនទាន់បានបើកទ្វានៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ក្នុងសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា បានបង្ខំឱ្យសាលារៀនជាប់ព្រំដែនជាច្រើនត្រូវបានបិទទ្វា ហើយសិស្សានុសិស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ខណៈហេដ្ឋារចនាសម្ព័ន្ធសាលារៀនក៏រងការខូចខាតដោយសារគ្រាប់ផ្លោងផងដែរ។

នាកិច្ចប្រជុំនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញក្រុមការងារជំនាញ ត្រូវបន្តតាមដានស្ថានភាព រួមទាំងការវិវឌ្ឍផ្សេងៗ និងរៀបចំជារបាយការណ៍លម្អិតពីបច្ចុប្បន្នភាពស្ថានភាពអប់រំ ដើម្បីវាយតម្លៃផលប៉ះពាល់ កំណត់ទំហំថវិកា និងក្រុមការងារសម្រាប់ស្តារសាលារៀនខូចខាតឱ្យដំណើរការឡើងវិញ៕

The post រដ្ឋមន្រ្តីអប់រំ និងតំណាងសហភាពអឺរ៉ុប ចុះពិនិត្យស្ថានភាពការសិក្សានៅតាមជំរំបណ្តោះអាសន្ន appeared first on Kampuchea Thmey Daily.

អឺរ៉ុបអំពាវនាវឱ្យថៃនិងកម្ពុជាវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ
ក្រោយមានការបើកការវាយប្រហារដោយយោធាថៃជាថ្មីមកលើកម្ពុជា បណ្ដាប្រទេសធំៗជាបន្តបន្ទាប់ បានសម្ដែងការព្រួយបារម្ភចំពោះភាពតានតឹងនេះ។ ក្នុងនោះស្ថាប័នទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ទាក់ទិននឹងជម្លោះដោយប្រដាប់អាវុធរវាងកម្ពុជា និងសថៃ ដោយអឺរ៉ុបអំពាវនាវឱ្យភាគីទាំងពីរវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ។

សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានចាត់ទុកការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា និងថៃពេលនេះ គឺជាការកើនឡើងនូវអរិភាពរវាងប្រទេសទាំងពីរ។

សហភាពអឺរ៉ុប បានអំពាវនាវដល់ប្រទេសទាំងពីរឱ្យរក្សាភាពអត់ធ្មត់ខ្ពស់បំផុត និងវិលត្រឡប់ទៅរកសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ក៏ដូចជាវិធានការកសាងទំនុកចិត្តដែលបានកំណត់នៅក្នុងសេចក្ដីថ្លែងការណ៍នោះ។

ជាមួយនឹងការអំពាវនាវ សហភាពអឺរ៉ុប ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រវិធានការនានាដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង រួមទាំងសកម្មភាពមនុស្សធម៌ និងការបោសសំអាតមីនផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post អឺរ៉ុបអំពាវនាវឱ្យថៃនិងកម្ពុជាវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ appeared first on Kampuchea Thmey Daily.

មេដឹកនាំសហភាពអឺរ៉ុប ខ្លាចអាមេរិក «ក្បត់» លើការចរចាសន្តិភាព អ៊ុយក្រែន
មេដឹកនាំសហភាពអឺរ៉ុប «មានការមិនទុកចិត្តយ៉ាងខ្លាំង» ចំពោះការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយបញ្ចប់ជម្លោះអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ Der Spiegel កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ការចម្លងនៃការហៅទូរស័ព្ទថ្មីៗរបស់ពួកគេដែលខ្លួនទទួលបាន។

អធិការបតីអាល្លឺម៉ង់ Friedrich Merz (ឆ្វេង) និងប្រធានាធិបតីបារាំង Macron (ស្តាំ) ។  រូបភាព៖ Global Look Press / Ebrahim Noroozi

ចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃទី៤ធ្នូ ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Friedrich Merz បានធ្វើការហៅទូរស័ព្ទជាមួយលោក  វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបជាច្រើនរូបទៀត រួមទាំងប្រធានាធិបតីហ្វាំងឡង់ Alexander Stubb និងប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen។

ការហៅទូរស័ព្ទនេះបានកើតឡើងមួយថ្ងៃ មុនពេលដែលបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងកូនប្រសាគឺលោក Jared Kushner បានទៅទីក្រុងមូស្គូដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

ក្នុងអំឡុងពេលហៅទូរស័ព្ទលោក Macron បាននិយាយថា វាអាចទៅរួចដែលសហរដ្ឋអាមេរិកនឹងក្បត់អ៊ុយក្រែនលើបញ្ហាទឹកដី ដោយគ្មានភាពច្បាស់លាស់ទាក់ទងនឹងការធានាសន្តិសុខ។ ជាពិសេស បញ្ហាទឹកដីនៅតែជាបញ្ហាដ៏រសើបបំផុតមួយនៅក្នុងការចរចា។

មិនតែប៉ុណ្ណោះ លោក Macron ក៏បាននិយាយផងដែរថា ការបន្តកិច្ចចរចាសន្តិភាពអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់លោកហ្សេលេនស្គីផ្ទាល់។ ផែនការសន្តិភាពដើមដែលព្រាងដោយអាមេរិក ត្រូវបានគេរាយការណ៍ថា តម្រូវឲ្យអ៊ុយក្រែនប្រគល់ផ្នែកខ្លះនៃ Donbass ដែលខ្លួននៅតែគ្រប់គ្រងក្នុងចំណោមរឿងផ្សេងទៀត។ សហភាពអឺរ៉ុបបានបដិសេធទាំងស្រុងចំពោះលក្ខខណ្ឌនេះ ដោយទទូចថា ទីក្រុងកៀវមិនគួរបោះបង់ចោលទឹកដីណាមួយឡើយ។

លើសពីនេះទៀត ទស្សនាវដ្តីអាល្លឺម៉ង់បានរាយការណ៍ថា មេដឹកនាំសហភាពអឺរ៉ុបក៏អស់សង្ឃឹមក្នុងការទទួលបានកៅអីនៅតុចរចាផងដែរ។ ក្នុងនោះដែរ ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb  បាននិយាយក្នុងអំឡុងពេលហៅទូរស័ព្ទថា ទោះជាបច្ចុប្បន្ននេះសហភាពអឺរ៉ុបបានដកខ្លួនចេញមែន ប៉ុន្តែពួកគេត្រូវតែចូលរួមដោះស្រាយដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អតីតអ្នកនាំពាក្យ ហ្សេលេនស្គី ភ័យខ្លាចលោក Yermak ទោះអស់តំណែង តែមានឥទ្ធិពលមិនធម្មតា

The post មេដឹកនាំសហភាពអឺរ៉ុប ខ្លាចអាមេរិក «ក្បត់» លើការចរចាសន្តិភាព អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ត្រៀមបិទប្រតិបត្តិការ​ ដោយ​ចិនបន្តរឹតត្បឹតការនាំចេញរ៉ែកម្រ
សភាពាណិជ្ជកម្មសហភាពអឺរ៉ុប(EU)ក្នុងប្រទេសចិន បាន​អះអាងកាលពីថ្ងៃអង្គារថា បណ្ដាក្រុមហ៊ុន​អឺរ៉ុបកំពុងត្រៀមការបិទប្រតិបត្តិការកាន់តែច្រើន និងរំពឹងទុកពីការខាតបង់ ចំពេលដែលចិន​បន្តរឹតត្បឹតលើការនាំចេញរ៉ែកម្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការបន្តរឹតត្បឹតរបស់ចិន កើតឡើងទោះបីបើមាន​កិច្ចព្រមព្រៀង​EU-ចិន កាលពីខែកក្កដា​ ឱ្យចិនពន្លឿន​ដំណើរការនាំចេញរ៉ែកម្រ ដែលជាសមាសធាតុសំខាន់ក្នុងផលិតកម្មបច្ចេកវិទ្យារបស់បណ្ដាក្រុមហ៊ុនលោកខាងលិច​ ក្ដី។

​ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅចិន លោក Jens Eskelund បានប្រាប់អ្នកយកព័ត៌មានថា៖ «ទោះបីជាកិច្ចព្រមព្រៀង ក្នុងកិច្ចប្រជុំកំពូល EU-ចិន នៅថ្ងៃទី ២៤ ខែកក្កដាក៏ដោយ សមាជិករបស់យើងនៅតែប្រឈមមុខនឹងការពន្យារពេល និងបញ្ហាធ្ងន់ធ្ងរ​»។

លោក​បន្តថា ២ ខែក្រោយ​កិច្ចប្រជុំកំពូល ការអនុម័តលើអាជ្ញាប័ណ្ណនាំចេញរបស់ចិន​បាន​ចុះខ្សោយ​យឺត​យ៉ាវ ហើយប្រធានសភាពាណិជ្ជកម្ម បាន​ទទួល​បណ្ដឹងត្អូញត្អែរ និងសំណើកាន់តែច្រើន​ពីសមាជិក​។

លោក Eskelund បន្តយ៉ាងដូច្នេះ៖ «យើងមិនទាន់ឃើញអ្វីប្រែប្រួលទេ តាំងពីកិច្ចប្រជុំមក» ដូច្នេះហើយសភាពាណិជ្ជកម្ម រំពឹងថា ក្រុមហ៊ុនជាច្រើននឹងបិទផ្អាកប្រតិបត្តិការ។  ​

គេមើលឃើញថា​ ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប និងប្រទេសផ្សេងៗទៀតរួមទាំងសហរដ្ឋអាមេរិក ​ប្រឈម​មុខនឹងការពន្យារពេលផលិតកម្ម និង​បិទប្រតិបត្តិការយ៉ាងច្រើន បន្ទាប់ពី​ចិន​បានណែនាំ «ការគ្រប់គ្រងការនាំចេញរ៉ែកម្រ និងមេដែក​ពាក់ព័ន្ធមួយចំនួន» ​ក្រោយ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ។

ក្រុម​ហ៊ុន​ផលិត​បន្ទះ​ឈីប ​ក៏​បាន​ដាក់​ញត្តិ​ទៅ​ចិន ​ឱ្យបន្ធូរបន្ថយការរឹតត្បឹតនេះផងដែរ។

គួរគូសបញ្ជាក់ថា ចិន​រួមចំណែកលើ​ការចម្រាញ់ និងកែច្នៃរ៉ែ​ជាង ៩០ ភាគរយ របស់សកល។ មែនទែនទៅ​ រ៉ែកម្រជាតម្រូវការ​របស់ក្រុមហ៊ុនផលិតរថយន្ត ឧស្សាហកម្មការពារជាតិ និងផ្សេងៗទៀត។ ចិន​និយាយ​ថា ការរឹតត្បឹតរបស់ខ្លួនធ្វើឡើងជាទូទៅ ដោយ​មិនរើសរើស ឬកំណត់គោលដៅជាក់លាក់លើប្រទេសណាមួយ​ឡើយ៕  ​

The post ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ត្រៀមបិទប្រតិបត្តិការ​ ដោយ​ចិនបន្តរឹតត្បឹតការនាំចេញរ៉ែកម្រ appeared first on Kampuchea Thmey Daily.