ព័ត៌មានជាតិ
រដ្ឋមន្រ្តីអប់រំ និងតំណាងសហភាពអឺរ៉ុប ចុះពិនិត្យស្ថានភាពការសិក្សានៅតាមជំរំបណ្តោះអាសន្ន
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន និងតំណាងសហភាពអឺរ៉ុប បានចុះពិនិត្យសកម្មភាពរៀន និងបង្រៀននៅជំរំសុវត្ថិភាព នៅតាមបណ្តាលខេត្តរងផលប៉ះពាល់ពីសង្គ្រាម ព្រមទាំងបានឧបត្ថម្ភជាសម្ភារៈ និងថវិកា សំដៅធានាថាសិស្សភៀសសឹកបន្តទទួលបានការសិក្សាប្រកបដោយគុណភាព។

កាលពីថ្ងៃទី ០៨ ខែមករា មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ និងតំណាងសហភាពអឺរ៉ុបបានចុះពិនិត្យទីតាំងថ្នាក់មត្តេយ្យសិក្សាបណ្តោះអាសន្ន នៅវត្តពោធិ៍សាត់ ពោធិ៍ពីរដើម ក្នុងខេត្តសៀមរាប។ នាឱកាសនោះ ក៏បាននាំយកសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនដល់សិស្សានុសិស្សភៀសសឹក ព្រមទាំងផ្ដល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត សំដៅធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែបន្តទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ចំណែកនៅព្រឹកថ្ងៃទី ០៩ ខែមករានេះ មន្រ្តីក្រសួងអប់រំ និងវត្តមានតំណាងសហភាអឺរ៉ុប បានបន្តដំណើរចុះពិនិត្យសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពវត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ។ បេសកកម្មនេះ បានចូលរួមពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព ដោយ បាននាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនដល់សិស្សានុសិស្សភៀសសឹក លោកគ្រូអ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ព្រមទាំងផ្តល់ជូនថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ដើម្បីបន្តផ្គត់ផ្គង់ និងគាំទ្រដល់ដំណើរការសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពនេះបន្តទៀត។

ក្រសួងអប់រំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ០៨ មករា មានគ្រឹះស្ថានសិក្សាចំនួន ១១៣ ដែលមិនទាន់បានបើកទ្វានៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ក្នុងសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា បានបង្ខំឱ្យសាលារៀនជាប់ព្រំដែនជាច្រើនត្រូវបានបិទទ្វា ហើយសិស្សានុសិស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ខណៈហេដ្ឋារចនាសម្ព័ន្ធសាលារៀនក៏រងការខូចខាតដោយសារគ្រាប់ផ្លោងផងដែរ។

នាកិច្ចប្រជុំនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញក្រុមការងារជំនាញ ត្រូវបន្តតាមដានស្ថានភាព រួមទាំងការវិវឌ្ឍផ្សេងៗ និងរៀបចំជារបាយការណ៍លម្អិតពីបច្ចុប្បន្នភាពស្ថានភាពអប់រំ ដើម្បីវាយតម្លៃផលប៉ះពាល់ កំណត់ទំហំថវិកា និងក្រុមការងារសម្រាប់ស្តារសាលារៀនខូចខាតឱ្យដំណើរការឡើងវិញ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


