Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីសង្ឃឹមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​ EU ត្រឹមខែឧសភា

បានផុស

នៅ

រដ្ឋមន្ត្រីពាណិជ្ជកម្ម Budi Santoso បាន​ប្រាប់អ្នកយកព័ត៌មាន​ថា ឥណ្ឌូណេស៊ីសង្ឃឹម​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ​(EU) នៅខែឧសភា ខាងមុខ ដើម្បីជំរុញការនាំចេញទៅប្លុកដែលមានទីផ្សារដ៏ធំរួមមួយនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃសុក្រ (១៣ កុម្ភៈ)។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញពីក្ដីសង្ឃឹមបែបនេះ ធ្វើឡើងក្រោយឥណ្ឌូណេស៊ី និង EU បាន​ប្រកាសពីចំណុចបញ្ចប់រួមសម្រាប់កិច្ចព្រមព្រៀង​ជា​ដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ឥណ្ឌូណេស៊ី-EU (CEPA) បន្ទាប់ពីឆ្លងកាត់ការចរចាជិត​ ១ ទសវត្សរ៍។ ​កិច្ចព្រមព្រៀង CEPA ដែលសន្យាថានឹងលុប​បំបាត់របាំងពាណិជ្ជកម្មជាច្រើន រួមទាំងពន្ធគយ​ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការ «ពិនិត្យឡើងវិញផ្នែកច្បាប់»។

លោករដ្ឋមន្រ្តី Budi បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ដំណើរការពិនិត្យឡើងវិញផ្នែកច្បាប់ ត្រូវការពេលវេលា ប៉ុន្តែមិន​មានអ្វីនៅសល់ដើម្បីចរចាបន្តនោះ​ទេ» ដោយសារប្រការទាំងអស់ត្រូវបានព្រមព្រៀងគ្នារួចស្រេចហើយ​។

លោករំពឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

ពាណិជ្ជកម្មឥណ្ឌូណេស៊ី-EU មានចំនួន ៣០,៤ ប៊ីលានដុល្លារពេញមួយឆ្នាំ ២០២៤ ដោយ​ឥណ្ឌូណេស៊ីទទួល​បាន​អតិរេកពាណិជ្ជកម្ម ​៤,៤ ប៊ីលានដុល្លារនៅឆ្នាំនោះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែល​រួមបញ្ចូលទាំងការដកពន្ធលើ ៩៨% នៃទំនិញជាប់ពន្ធ ​នឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការនាំចេញសំខាន់ៗរបស់ប្រទេសឥណ្ឌូណេស៊ីដូចជាប្រេងដូង វាយនភណ្ឌ និងស្បែកជើងជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម