ព័ត៌មានអន្ដរជាតិ
ត្រាំ ដកការគំរាមពន្ធលើអឺរ៉ុប ក្រោយស្រុះស្រួលគ្នាលើបញ្ហាហ្រ្គីនឡែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរទិសដៅភ្លាមៗ ដោយប្រកាសលុបចោលការដាក់ពន្ធលើបណ្ដាប្រទេសនៅអឺរ៉ុប ដោយលើកឡើងពីការចរចាពាក់ព័ន្ធនឹងបញ្ហាហ្រ្គីនឡែន និងការសម្រេចបាននូវ«ក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត» ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo។

លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃពុធយ៉ាងដូច្នេះថា៖ «ប្រសិនបើដំណោះស្រាយនេះសម្រេចបាន នោះវានឹងក្លាយជាដំណោះស្រាយដ៏អស្ចារ្យមួយសម្រាប់សហរដ្ឋអាមេរិក និងប្រទេសណាតូទាំងអស់។ ដោយផ្អែកលើការយល់ដឹងនេះ ខ្ញុំនឹងមិនដាក់ពន្ធគយ ដែលគ្រោងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ នោះទេ»។
ការផ្លាស់ប្ដូររបស់លោក ត្រាំ ធ្វើឡើងក្រោយលោកបានទៅដល់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវ៉ូស (Davos) នៃប្រទេសស្វីសកាលពីថ្ងៃពុធ បន្ទាប់ពីលោកបានគំរាមកំហែងដាក់ពន្ធថ្មីលើបណ្ដាប្រទេសធំៗនៅអឺរ៉ុប ប្រសិនបើគ្មានកិច្ចព្រមព្រៀងលក់កោះហ្រ្គីនឡែនរបស់ដាណឺម៉ាក ឱ្យសហរដ្ឋអាមេរិកទេនោះ។
ក្នុងសុន្ទរកថានៅវេទិកាសេដ្ឋកិច្ចដដែល លោក ត្រាំ បានថ្លែងថា លោកចង់បានការចរចាជាបន្ទាន់លើបញ្ហាហ្រ្គីនឡែន ហើយគូសបញ្ជាក់ថា លោកនឹងប្រើកម្លាំងដើម្បីវាយយកកោះហ្រ្គីនឡែនពីដាណឺម៉ាក ដូចដែលលោកធ្លាប់គំរាមកំហែងពីមុនមកនោះទេ។ យ៉ាងណាមិញ លោកថ្លែងយ៉ាងដូច្នេះថា៖ «អ្នកអាចយល់ព្រម ហើយយើងនឹងអរគុណ ឬអ្នកអាចនិយាយថាទេ ប៉ុន្តែយើងនឹងចងចាំ»។
គួរគូសបញ្ជាក់ថា បណ្ដាប្រទេសនៅអឺរ៉ុប សុទ្ធតែប្រឆាំងនឹងផែនការទិញយកកោះហ្រ្គីនឡែនរបស់ ត្រាំ ហើយបង្ហាញការគាំទ្រចំពោះដាណឺម៉ាក រួមទាំងការបញ្ជូនទ័ពមួយចំនួនតូចទៅកោះដែលគ្របដណ្ដប់ដោយទឹកកកតំបន់ប៉ូលខាងជើងមួយនេះ។
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានប្ដេជ្ញាចិត្តដាក់ពន្ធ ១០% ចាប់ពីថ្ងៃទី ១ កុម្ភៈ លើប្រទេសសមាជិក EU ផ្សេងៗ ដូចជា ដាណឺម៉ាក ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ និងហ្វាំងឡង់ រួមជាមួយប្រទេសនៅអឺរ៉ុបផ្សេងទៀត រួមមានចក្រភពអង់គ្លេស និងណ័រវែស។ អត្រាពន្ធ ដែលកំណត់គោលដៅលើគ្រប់ទំនិញនាំចូលអាមេរិក នេះ នឹងដំឡើងដល់ ២៥% នៅខែមិថុនា បើនៅតែគ្មានការព្រមព្រៀងលើហ្រ្គីនឡែន។
យ៉ាងណាមិញ សហភាពអឺរ៉ុប (EU) បានស្រុះស្រួលគ្នាវាយបកទៅវិញ ដោយផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងចរចាគ្នាលើការដាក់ពន្ធលើទំនិញអាមេរិកក្នុងតម្លៃជាង ១០៨ ប៊ីលានដុល្លារ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


