Connect with us

ព័ត៌មានជាតិ

អឺរ៉ុបអំពាវនាវឱ្យថៃនិងកម្ពុជាវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ

បានផុស

នៅ

ក្រោយមានការបើកការវាយប្រហារដោយយោធាថៃជាថ្មីមកលើកម្ពុជា បណ្ដាប្រទេសធំៗជាបន្តបន្ទាប់ បានសម្ដែងការព្រួយបារម្ភចំពោះភាពតានតឹងនេះ។ ក្នុងនោះស្ថាប័នទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ទាក់ទិននឹងជម្លោះដោយប្រដាប់អាវុធរវាងកម្ពុជា និងសថៃ ដោយអឺរ៉ុបអំពាវនាវឱ្យភាគីទាំងពីរវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានចាត់ទុកការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា និងថៃពេលនេះ គឺជាការកើនឡើងនូវអរិភាពរវាងប្រទេសទាំងពីរ។

សហភាពអឺរ៉ុប បានអំពាវនាវដល់ប្រទេសទាំងពីរឱ្យរក្សាភាពអត់ធ្មត់ខ្ពស់បំផុត និងវិលត្រឡប់ទៅរកសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ក៏ដូចជាវិធានការកសាងទំនុកចិត្តដែលបានកំណត់នៅក្នុងសេចក្ដីថ្លែងការណ៍នោះ។

ជាមួយនឹងការអំពាវនាវ សហភាពអឺរ៉ុប ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រវិធានការនានាដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង រួមទាំងសកម្មភាពមនុស្សធម៌ និងការបោសសំអាតមីនផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម