ព័ត៌មានអន្ដរជាតិ
អឺរ៉ុបបារម្ភ និងជំរុញឱ្យអាមេរិក អ៊ីស្រាអែល អ៊ីរ៉ង់ អត់ធ្មត់ខ្ពស់បំផុត
មេដឹកនាំជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) នៅថ្ងៃសៅរ៍ (២៨ កុម្ភៈ) នេះ បានសម្ដែងក្ដីបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងចុងក្រោយនៅមជ្ឈិមបូព៌ា និងជំរុញឱ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ឱ្យបានខ្ពស់បំផុត ក្រោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបើកការវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ ហើយបង្កចំណាត់ការវាយបកយ៉ាងចាស់ដៃពីយោធាអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានថ្លែងថា ការវិវត្តន៍នៅអ៊ីរ៉ង់គឺជាបញ្ហាដ៏ «គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង»។
មេដឹកនាំទាំង២ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមយ៉ាងដូច្នេះថា៖ «យើងសូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យអត់ធ្មត់ជាអតិបរមា ការពារជនស៊ីវិល និងគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ»។
មន្រ្តីជាន់ខ្ពស់ទាំង២បន្ថែមថា៖ «ដោយសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកសហភាពអឺរ៉ុប យើងនឹងចាត់គ្រប់វិធានការចាំបាច់ទាំងអស់ដើម្បីធានាថា ពលរដ្ឋសហភាពអឺរ៉ុបក្នុងតំបន់ អាចពឹងផ្អែកលើការជួយយ៉ាងពេញទំហឹងរបស់យើង»។
ដោយឡែក ប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas ឯណោះវិញ បានអំពាវនាវឱ្យមានការការពារជនស៊ីវិល និងគោរពច្បាប់អន្តរជាតិ។ លោកស្រីបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar និងរដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់មួយចំនួនក្នុងតំបន់ ហើយកំពុងសម្របសម្រួលជាមួយដៃគូអារ៉ាប់ ដើម្បីបន្តមាគ៌ាការទូតដោះស្រាយជម្លោះ។
បើតាមសេចក្ដីរាយការណ៍ផ្សេងៗគ្នា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារទាំងតាមផ្លូវទឹក និងអាកាស ដោយកំណត់គោលដៅលើទីស្នាក់ការនុយក្លេអ៊ែរ ការពារជាតិ ស៊ើបការណ៍សម្ងាត់ និងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់ឯណោះវិញ បានបាញ់ស្រោចមីស៊ីលទៅលើអ៊ីស្រាអែលជាការសងសឹក និងបានវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសកាតា បារ៉ែន គុយវ៉ែត និងអារ៉ាប់រួម។ ប្រទេសទាំង៤ សុទ្ធសឹងតែថ្កោលទោសអ៊ីរ៉ង់ ខណៈយោធាអ៊ីរ៉ង់ ដែលចាត់ទុក «ទ្រព្យសម្បត្តិអាមេរិក» ក្នុងតំបន់ថាជា «គោលដៅវាយប្រហារស្របច្បាប់» បានប្រកាសថា ខ្លួននឹងវាយបកទាល់តែសត្រូវចុះចាញ់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


