Brad Pitt Archives - Kampuchea Thmey Daily

ទាក់ទងគ្នាយូរមែនពិត តែ Brad Pitt គ្មានបំណងរៀបការជាមួយមិត្តស្រីវ័យក្មេងទេ
យោងតាមប្រភពបានឲ្យដឹងថាទំនាក់ទំនងរបស់ Brad Pitt និងនាង Ines de Ramon ទៅថ្ងៃអនាគតគឺមិនច្បាស់លាស់នោះទេ។ តារាសម្តែងកើតនៅឆ្នាំ ១៩៦៣ ត្រូវបានគេនិយាយថា មិនចង់រៀបការជាមួយមិត្តស្រីរបស់គាត់ដែលមានអាយុតិចជាង ២៩ ឆ្នាំនោះទេ។

រូបភាព៖ Getty

កាលពីខែមិថុនា Brad Pitt បានធ្វើដំណើរជុំវិញពិភពលោកដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់គាត់ អំពីការប្រណាំងរថយន្តដែលមានឈ្មោះថា «F1» ។ អមដំណើរគាត់គឺជាមិត្តស្រីរបស់គាត់ Ines de Ramon តែម្ដង។ ទាំងនៅលើកំរាលព្រំក្រហម និងក្នុងជីវិតប្រចាំថ្ងៃ តារាសម្តែងកើតប្រុស មិនខ្លាចក្នុងការបង្ហាញជាសាធារណៈនូវសេចក្តីស្រលាញ់របស់គាត់ចំពោះមិត្តស្រី ដែលមានអាយុក្មេងជាងគាត់ដល់ទៅ ២៩ ឆ្នាំនោះទេ។ ពួកគេកាន់ដៃ និងអោបយ៉ាងស្និទ្ធស្នាល នៅរាល់ការបង្ហាញមុខជាសាធារណៈ។

យ៉ាងណា គិត​មក​ដល់​ពេល​នេះ ពួក​គេ​បាន​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​៣​ឆ្នាំ​ហើយ។ Ines de Ramon ត្រូវ​បាន​គេ​និយាយ​ថា​ជា​ការ​លើក​ទឹក​ចិត្ត​សម្រាប់ Brad Pitt ដើម្បី​បញ្ចប់​ជម្លោះ​លែងលះ​រយៈពេល ៨ ឆ្នាំ​ជាមួយ Angelina Jolie នៅ​ចុង​ឆ្នាំ ២០២៤ ។

នៅថ្ងៃទី ២៨ ខែមិថុនា ប្រភពឯកជនមួយបានលាតត្រដាងទៅកាន់ Page Six ថា អ្នកទាំងពីរបានយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ពួកគេ ហើយបានតាំងលំនៅនៅវិមានតម្លៃ ៥.៥ លានដុល្លាររបស់ Brad ក្នុងទីក្រុង Los Angeles ។ យ៉ាងណាមិញ នៅពេលនេះ តារាហូលីវូដរូបនេះ មិនទាន់មានគម្រោងរៀបការនៅឡើយទេ។

អ្នកជិតស្និទ្ធនឹងគាត់បាននិយាយថា «គាត់នឹងមិនរៀបការម្តងទៀតទេ។ ជាការពិតណាស់ នោះមិនមានន័យថាគាត់នឹងមិនផ្លាស់ប្តូរគំនិតរបស់គាត់ទេ។ ប៉ុន្តែខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ប្រសិនបើពួកគេធ្វើ» ។

បុគ្គល​នោះ​បាន​បន្ថែម​ថា ជីវិត​របស់តារាសម្ដែងហូលីវូដ កំពុង​ដំណើរ​ការ​ល្អ​គួរ​សម។ គាត់សប្បាយចិត្ត ហើយទំនាក់ទំនងរបស់គាត់ជាមួយ Ines ដំណើរការល្អប្រសើរថែមទៀត។

រូបភាព៖ Getty

ប្រភពបាននិយាយថា អ្នកច្នៃគ្រឿងអលង្ការកើតឆ្នាំ១៩៩២ គឺជាមនុស្សដែលមានចិត្តត្រជាក់ និងចូលចិត្តរសនិយមធម្មតា។ មិនត្រឹមតែក្ដីស្រលាញ់ស្មោះទេ ការងាររបស់តួប្រុសក្នុងរឿង Bullet Train ក៏អំណោយផលផងដែរ។ ជាក់ស្ដែង F1 បានចាប់ផ្តើមដំណើរការដោយជោគជ័យ ហើយកំពុងស្ថិតនៅលើផ្លូវក្លាយជាប្រភពចំនូលនៅក្នុង Box Office ថែមទៀត។

ទន្ទឹមនឹងភាពសប្បាយរីករាយ Brad នៅតែជាប់ពាក់ព័ន្ធក្នុងបណ្តឹងដ៏ចម្រូងចម្រាសជាមួយ Angelina ជុំវិញចំការទំពាំងបាយជូរបារាំង Chateau Miraval ។ Angelina ព្យាយាម​ច្រានចោល​ពាក្យ​បណ្ដឹង​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​តុលាការ​បាន​បដិសេធ។ ជាមួយ​នឹង​ស្ថានភាព​បច្ចុប្បន្ន ថ្ងៃ​ដែល​ភាគី​ទាំង​ពីរ​ជួប​គ្នា​នៅ​តុលាការ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ។ ជាពិសេស ទំនាក់ទំនង​ដ៏​លំបាក​ជាមួយ​កូន​៦​នាក់​ក៏​ធ្វើ​ឲ្យ Brad តូចចិត្ត​ដែរ។

កាលពីពាក់កណ្តាលខែមិថុនា ប្រភពបាននិយាយថា Brad មិនបានទាក់ទងជាមួយ Maddox និង Pax Thien អស់រយៈពេលជាច្រើនឆ្នាំ។ ទាក់ទងនឹងព័ត៌មានអវិជ្ជមានអំពី Pax Thien ថ្មីៗនេះ Brad ត្រូវបានគេនិយាយថាមិនខ្វល់។ គាត់​ថែមទាំង​គិត​ថា​ទំនាក់ទំនង​ឪពុក​-​កូន​រវាង​ពួកគេ​មិនអាច​សង្គ្រោះ​បាន​ឡើយ​។ ចំពោះកូនផ្សេងទៀត តារាដែលឈ្នះពានរង្វាន់ Oscar និយាយថា នៅតែសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងត្រលប់មកវិញ ហើយពេលវេលានោះនឹងព្យាបាលរបួស៕

រូបភាព៖ Getty

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនទទួលបានពាន Liu Yifei ស្រាប់តែចេញចរិតក្រអឺតក្រទមភ្លាមចុចអាន៖

The post ទាក់ទងគ្នាយូរមែនពិត តែ Brad Pitt គ្មានបំណងរៀបការជាមួយមិត្តស្រីវ័យក្មេងទេ appeared first on Kampuchea Thmey Daily.

Brad Pitt ថា Pax Thien ទៅជាមនុស្សលែងស្ដាប់បង្គាប់ ដោយសារតែ Angelina
យោងតាមប្រភព Brad Pitt ជឿជាក់ថាទំនាក់ទំនងរបស់គាត់ជាមួយកូនចឹញ្ចឹម Pax Thien គឺមិនអាចត្រលប់មកផ្សះផ្សាគ្នាបានវិញទេ។ តារាសម្ដែងប្រុសក៏បានស្តីបន្ទោស Angelina Jolie ចំពោះស្ថានភាពបច្ចុប្បន្ននៃកូនប្រុសដែលមានដើមកំណើតវៀតណាម។

Brad Pitt ត្រូវ​គេ​និយាយ​ថា​ មិន​ខ្វល់​ពី​របៀប​រស់នៅ​ដ៏​អាស្រូវ​របស់ Pax Thien ទេ។ រូបថត៖ BackGrid

នៅចុងខែឧសភា Pax Thien ត្រូវបានគេប្រទះឃើញដើរចេញពីសណ្ឋាគារមួយក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ក្នុងស្ថានភាពមិននឹងនរ ដោយភ្នែកស្រពាប់ស្រពោន ស្នាមញញឹមតិចៗ និងរាងកាយមិនស្ថិតស្ថេរ ទាមទារការគាំទ្រពីមិត្តភក្តិ។  បន្ទាប់មកពួកគេបានទៅក្លឹបកម្សាន្ត Deja Vu នៅ Hollywood Hills ហើយបាននៅកម្សាន្តរហូតដល់ម៉ោង ២:៣០ ទៀបភ្លឺ ឃ្លិបមួយនោះត្រូវបានពណ៌នាដោយប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប និងអាមេរិកថា ជារឿងដ៏គួរភ្ញាក់ផ្អើលបំផុត។

ទន្ទឹមពេលដែល Pax Thien និងឪពុកម្តាយចិញ្ចឹមមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ ប្រភពជិតស្និទ្ធនឹង Brad Pitt បានបញ្ជាក់ប្រាប់ Daily Mail ថា តារាសម្តែងកើតនៅឆ្នាំ ១៩៦៣ មិនចង់ចូលរួមក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងកូនប្រុសចិញ្ចឹមរបស់គាត់ ដែលមានដើមកំណើតវៀតណាមទេ។

ប្រភពដដែលបាននិយាយថា គាត់មិនខ្វល់ពីអ្វីដែល Pax ធ្វើឬមិនធ្វើនោះទេ។ សកម្មភាពរបស់ក្មេងជំទង់គឺជាការឆ្លុះបញ្ចាំងថាគាត់ជានរណា។ Brad ពិតជាមើលឃើញទំនាក់ទំនងរបស់គាត់ជាមួយ Pax ដែលមិនអាចជួសជុលបាន។

យោងតាមប្រភពខាងក្នុងបានបញ្ចាក់ឲ្យដឹងទៀតថា តួសម្តែងក្នុងភាពយន្ត F1 បានស្តីបន្ទោស Angelina ចំពោះសកម្មភាពបះបោររបស់ Pax Thien ។

ប្រភពបានសង្កត់ធ្ងន់ថា Brad ជឿថា អ្វីក៏ដោយដែលកូនរបស់គាត់កំពុងជួបប្រទះនៅពេលនេះ គឺជាលទ្ធផលផ្ទាល់នៃរបៀបដែលពួកគេធំឡើង។ ពួកគេមានអាយុគ្រប់គ្រាន់ក្នុងការសម្រេចចិត្តរបស់ពួកគេឥឡូវនេះ។ ប្រសិនបើជម្រើសទាំងនោះរួមបញ្ចូលរឿងអាស្រូវ ពួកគេត្រូវតែទទួលខុសត្រូវចំពោះខ្លួនឯង។ Brad នឹងនៅទីនោះដើម្បីផ្តល់ដំបូន្មាន ប៉ុន្តែគាត់មិនអាចធ្វើវាបានទេ នៅពេលដែលគាត់មិនអាចមានទំនាក់ទំនងជាមួយពួកគេនៅពេលនេះ ។

ប្រភពបានបន្ថែមថា តារាសម្ដែងប្រុសវ័យ៦១ឆ្នាំ មិនមានគម្រោងទាក់ទងកូនចិញ្ចឹមរបស់គាត់ណាមួយឡើយ។ គាត់​គិត​ថា Pax Thien និង Maddox ទាំង​ពីរ​បាន​ច្បាស់​លាស់​អំពី​អារម្មណ៍​របស់​ពួក​គេ ហើយ​គាត់​មិន​មាន​អ្វី​ត្រូវ​និយាយ​ទៀត​អំពី​អ្នក​ទាំង​ពីរ​នោះ​ទេ។ យ៉ាងណា ចំពោះកូនៗផ្សេងទៀត តារាដែលឈ្នះពានរង្វាន់ Oscar ត្រូវបានគេនិយាយថា នៅតែសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងត្រលប់មកវិញ ហើយពេលវេលានោះនឹងព្យាបាលរបួស។

លើសពីនេះ សមាជិកម្នាក់នៃគ្រួសារ Pitt ក្នុងរដ្ឋ Missouri បានចែករំលែកថា  Jane ម្តាយរបស់ Brad Pitt ក៏ចង់ឲ្យក្មេងៗផ្លាស់ប្តូរគំនិត និងទំនាក់ទំនងឡើងវិញផងដែរ។ ជាពិសេស កូនៗរបស់ Jolie និង Pitt មិនមានគ្រួសារផ្សេងទៀតទេ ដោយសារ Angelina ឃ្លាតឆ្ងាយពីបងប្រុស គ្មានក្មួយស្រី ឬក្មួយប្រុស។ ម្តាយរបស់នាងបានស្លាប់ ហើយនាងមានទំនាក់ទំនងលំបាកជាមួយឪពុក។ ផ្ទុយទៅវិញ គ្រួសារ Pitt គឺពោរពេញដោយក្តីស្រលាញ់ និងភាពស្និទ្ធស្នាល។ កូនៗរបស់ Brad មានបងប្អូនជីដូនមួយចំនួន ៣០ នាក់ដែលពួកគេស្និទ្ធស្នាល។ ពួកគេអាចទៅលេងលំហែកាយនៅឆ្នេរសមុទ្រ ឬនៅផ្ទះជាមួយគ្នាបាន។ មិន​បាន​ទាក់ទង​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​។

ទោះជាយ៉ាងណាក៏ដោយ ភាគីរបស់ Angelina បានសម្តែងការមិនពេញចិត្តចំពោះការចែករំលែកថ្មីៗនេះពីសាច់ញាតិរបស់ Brad Pitt ។ ប្រភពជិតស្និទ្ធនឹងតារាស្រីកើតឆ្នាំ ១៩៧៥ បានរិះគន់ថា Brad នៅតែដើរតួជាជនរងគ្រោះ។ ទំនាក់ទំនងដែលខូចខាតជាមួយកូនៗគឺជាលទ្ធផលផ្ទាល់នៃរបៀបដែលគាត់ប្រព្រឹត្តចំពោះពួកគេ។ គាត់គួរតែឈប់ស្តីបន្ទោសអ្នកដទៃ។ ប្រសិនបើគាត់ចង់កសាងទំនាក់ទំនងរបស់គាត់ជាមួយកូន គាត់គួរតែទទួលស្គាល់សកម្មភាពរបស់គាត់ហើយកែកំហុសរបស់គាត់៕

រូបថត៖ Dave Bennett

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Taylor Swift ដាក់ពាក្យបណ្តឹង ក្រោយបុរសម្នាក់តាមយាយីនាងជាច្រើនឆ្នាំ

The post Brad Pitt ថា Pax Thien ទៅជាមនុស្សលែងស្ដាប់បង្គាប់ ដោយសារតែ Angelina appeared first on Kampuchea Thmey Daily.

ទើបជាពីគ្រោះថ្នាក់ ២ដង ពេលនេះកូនចិញ្ចឹមវៀតណាម Angelina ស្រវឹងជោគជាំនៅមុខក្លឹបមួយ
កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា សារព័ត៌មាន Daily Mail បាន​ចែក​រំលែក​វីដេអូ​ផ្តាច់​មុខនៃឃ្លិបចុង​ក្រោយ​បំផុត​របស់ Pax Thien ដែលជា​កូន​ប្រុស​ចិញ្ចឹមជនជាតិ​វៀតណាម​របស់ Angelina Jolie និង Brad Pitt ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ​ស្រវឹង​ជោគជាំ នៅ​ខាង​ក្រៅ​ក្លឹប​កម្សាន្ត​ក្នុង​ទីក្រុង Los Angeles។ ក្មេងជំទង់​ក៏​ត្រូវ​បាន​គេ​ឃើញ​ឱប និង​កាន់​ដៃ​ក្មេង​ស្រី​មិនស្គាល់អត្តសញ្ញាណម្នាក់ដែរ។

រូបភាព៖Daily Mail

នៅក្នុងវីដេអូ គេឃើញកូនប្រុសតារាហូលីវូដឈរនៅមុខច្រកចូល Deja Vu Showgirls Hollywood Strip Club ដែលជាក្លឹបមួយក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ យុវជន​ដែល​កើត​ក្នុង​ឆ្នាំ​២០០៣ ត្រូវ​ឆ្លងកាត់​ការឆែកឆេរយ៉ាងលម្អិត មុន​នឹង​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូល​ក្នុងក្លឹបកម្សាន្ត។

ក្នុង​ឃ្លិប​មួយ​ទៀត Pax Thien ត្រូវ​គេ​ចាប់​បាន​ថាឃើញរូបលោកឱប​នារី​វ័យ​ក្មេង​ម្នាក់ដែលគេពុំស្គាល់អត្តសញ្ញាណ នៅលើលើចិញ្ចើមផ្លូវមួយកន្លែង។ វា​មិន​ច្បាស់​ថា​ភាគី​ទាំង​ពីរ​និយាយ​អ្វី​នឹង​គ្នា ទឹក​មុខ​របស់លោកបង្ហាញ​ការ​ខក​ចិត្តចំពោះដៃគូម្ខាងទៀត ប៉ុន្តែក្នុងសកម្មភាពស្រវឹងជោគជាំ។

គូនេះក៏ត្រូវបានគេឃើញកាន់ដៃគ្នាដើរតាមផ្លូវ ប៉ុន្តែភាគីខាងក្មេងស្រីហាក់មិនចង់បង្ហាញមុខរបស់នាងទេ ដោយបានប្រើដៃរបស់នាងដើម្បីរារាំងការលួចឆ្មក់ថតពីក្រុមអ្នកថតរូប paparazzi ។ ពួកគេ​និង​មិត្តភ័ក្តិ​ផ្សេង​ទៀត ​ក៏រត់​គេច​ពី​អ្នក​លួច​ថត​រូប​ ប៉ុន្តែ​មិន​បាន​សម្រេច។

អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះគឺថា Pax Thien  ហាក់​ស្រវឹង​ស្រាជោគជាំមិនអាចទប់លំនឹងខ្លួនឯងបាន ដល់ថ្នាក់ក្រុមមិត្តភក្តិត្រូវកាន់ដៃនិងទប់ខ្លួនរបស់លោក។ ជាពិសេស មិត្ត​ភក្តិរបស់លោកបានបង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ Pax Thien ដោយម្នាក់ៗបានព្យាយាមការពារគាត់ពីក្រុមអ្នកថតរូប paparazzi យ៉ាងទំហឹង។

យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថា ក្មេងជំទង់វ័យ២១ឆ្នាំ និងក្រុមមិត្តភ័ក្តិរបស់គាត់បានដើរលេងកម្សាន្តនៅល្ងាចថ្ងៃទី ៣១ ខែឧសភា ។ ពួកគេត្រូវគេជឿថា បានជប់លៀងនៅឯបារក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ Chateau Marmontin មុនពេលធ្វើដំណើរទៅកាន់ក្លឹបកម្សាន្ត។

រូបភាព៖ngoisao

កាសែតអង់គ្លេសបានសម្តែងការព្រួយបារម្ភចំពោះ Pax Thien នៅពេលដែលគាត់ហាក់ដូចជាមិនអាចគ្រប់គ្រងខ្លួនឯងបានជិតមួយឆ្នាំ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ជិតស្លាប់ដល់ទៅ២ដង ហើយថែមទាំងប្រើឃ្លាថា «កូនបង្កបញ្ហារបស់ Angelina Jolie និង Brad Pitt»។

ជិត​មួយ​ឆ្នាំ​មក​ហើយ ដែល​ព័ត៌មាន​ភាគច្រើន​អំពី​ជនជាតិវៀតណាមរូបនេះគឺ​តែងតែអវិជ្ជមានជានិច្ច។ នៅចុងខែកក្កដា ឆ្នាំ ២០២៤ លោក Pax Thien បានបើកបរកង់អគ្គិសនី ហើយបានបង្កគ្រោះថ្នាក់នៅជិតផ្ទះ ក្នុងនៅតំបន់ Los Feliz នៃទីក្រុង Los Angeles ។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យយុវជន​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់ ។ ក្រោយ​លេច​មុខ​ជាថ្មី រូបគេត្រូវ​បង់​រុំ​ដៃ និង​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរលើ​មុខ។

កាល​ពី​ដើម​ឆ្នាំ​នេះ​​ Pax Thien កូនប្រុសរបស់អតីតគូស្នេហ៍ Angelina Jolie និង Brad Pitt ក៏បានជួបឧបទ្ទវហេតុលើកទីពីរ ត្រឹមរយៈពេល៦ខែ ខណៈដែលរូបគេជ្រុលទៅបុករថយន្តដែលចតនៅតាមផ្លូវនៅទីក្រុង Los Feliz បណ្ដាលឲ្យកង់ម៉ូតូអគ្គិសនីរងការខូចខាត មិនអាចវិលត្រង់ដូចមុនបានឡើយ

យ៉ាងណាមិញ ឧប្បត្តិហេតុជាបន្តបន្ទាប់ បានធ្វើឲ្យរូបភាពរបស់ Pax Thien ស្ថិតក្នុងក្រសែភ្នែកសាធារណៈជន និងប្រព័ន្ធផ្សព្វផ្សាយកាន់តែយ៉ាប់យ៉ឺន។ គាត់ត្រូវបានគេហៅថាជាអ្នកបង្ករបញ្ហាញឹកញាប់ជាងគេក្នុងគ្រួសារ ហើយគេថែមទាំងសង្ស័យថាគាត់អាចមានបញ្ហាផ្លូវចិត្តទៀតផង៕

រូបភាព៖Dân trí

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនចិញ្ចឹមវៀតណាម Angelina ជួបគ្រោះថ្នាក់ចរាចរណ៍ជាថ្មី

The post ទើបជាពីគ្រោះថ្នាក់ ២ដង ពេលនេះកូនចិញ្ចឹមវៀតណាម Angelina ស្រវឹងជោគជាំនៅមុខក្លឹបមួយ appeared first on Kampuchea Thmey Daily.

Rosé បង្ហាញខ្លួនក្នុងបទចម្រៀងភាពយន្ត «F1» ជាមួយតារាហូលីវូដ Brad Pitt
Rosé សមាជិកក្រុម BlackPink  ក្លាយជាសិល្បករកូរ៉េមួយរូបដែលបានបង្ហាញវត្តមានក្នុងបទចម្រៀងមួយក្រោមចំណងជើងថា «Messy» ស្ថិតក្នុងអាល់ប៊ុម F1: The Album និងជាគម្រោងតន្ត្រីនៃខ្សែភាពយន្តហូលីវូដ សម្ដែងដោយតារាប្រុសលោក Brad Pitt។

បទចម្រៀងមួយនេះបានចេញផ្សាយកាលពី​ល្ងាច​ថ្ងៃ​ទី ៨ខែ​ឧសភា តាមរយៈបទចម្រៀងក្នុង MV ភាពយន្ត តារាចម្រៀងកូរ៉េ បានបង្ហាញនូវសកម្មភាពដើរកាត់ទេសភាពទីក្រុងបាពេលយប់ ដោយឆ្លងកាត់ហ្វូងមនុស្ស ហើយឈរស្ងៀមនៅលើយ៉រនៃអគារខ្ពស់មួយ។ សកម្មភាពទាំងនោះ គឺជាឈុតឆាកនៅក្នុងខ្សែភាពយន្តប្រណាំង «F1» ដែលមានលោក Brad Pitt ជាតួឯកប្រុស។

«Messy» គឺជាបទចម្រៀងមួយក្នុងចំណោមបទចម្រៀងជាច្រើន ដែលរួមបញ្ចូលក្នុងអាល់ប៊ុមចម្រៀង F1 និងបានប្រកាសដោយសាជីវកម្ម Atlantic Records កាលពីថ្ងៃទី ០១ ខែឧសភា។ ក្រៅពីសមាជិក BlackPink គម្រោងនេះក៏ប្រមូលផ្តុំសិល្បករល្បីៗដូចជា Ed Sheeran, Tate McRae, RAYE, Burna Boy, Roddy Ricch, Dom Dolla, Chris Stapleton, Tiësto, Sexyy Red និង Mykes Towers។ កាលពីមុនតារារ៉េប Don Toliver និងតារាចម្រៀង Doja Cat បានចេញបទចម្រៀង «Lose My Mind» សម្រាប់គម្រោងនេះ នៅចុងខែមេសា។

ខ្សែភាពយន្តនេះដឹកនាំដោយលោក Joseph Kosinski និងសម្តែងដោយ Brad Pitt, Javier Bardem និង Damson Idris ចូលរោងកុន នៅថ្ងៃទី ២៧ ខែមិថុនា  ស្របពេលជាមួយនឹងការចេញអាល់ប៊ុមបទចម្រៀងជាបណ្ដើរៗ។

ចែករំលែកអំពីការចូលរួមក្នុងគម្រោងភាពយន្តលើកដំបូង Rosé បានបង្ហោះរូប F1: The Album នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ដោយបង្ហាញពីក្តីរំភើបរបស់នាងថា «ខ្ញុំពិតជារំភើបណាស់ដែលគ្រប់គ្នាបានស្តាប់បទភ្លេងភាពយន្តដំបូងរបស់ខ្ញុំ រឿងនេះនឹងផ្ទុះកក្រើជាក់ជាមិនខានឡើយ»។

ជាមួយនឹងបទ «Messy» ជាការកត់សម្គាល់ធំបំផុត​ ពោលគឺការវិលត្រលប់មកវិញលើកដំបូងរបស់ Rosé ចាប់តាំងពីអាល់ប៊ុមទោល «Rosie» បានចេញផ្សាយក្នុងខែធ្នូ បាននិងឡើងដល់កំពូលលេខ ៣ នៅលើ Billboard 200។ អាល់ប៊ុមនេះមានបទចម្រៀងល្បី APT ច្រៀងរួមជាមួយ Bruno Mars ហើយក៏កាន់កាប់តំណែងកំពូលនៅលើ Billboard Global 200 អស់រយៈពេល ១២ សប្តាហ៍ជាប់ៗគ្នាដែរ។

លើសពីនេះដែរ តារាស្រីវ័យ២៨ឆ្នាំ ក៏កំពុងរៀបចំការជួបជុំជាមួយសមាជិក BlackPink បន្ទាប់ពីដំណើរទេសចរណ៍ Born Pink បញ្ចប់នៅឆ្នាំ ២០២៣។ ក្នុងខែកុម្ភៈ ម្ចាស់បទ APT បានបង្ហើបថា ក្រុមកំពុងរៀបចំផលិតផលថ្មី ស្របគ្នានឹងការប្រកាសថា Black Pink នឹងចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោកនៅរដូវក្តៅនេះ។ ទន្ទឹមគ្នាដែរ សមាជិកបីនាក់រួមមាន Rosé, Jennie និង Lisa ទើបតែបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Met Gala 2025 ក្នុងទីក្រុង New York កាលពីល្ងាចថ្ងៃទី ០៥ ខែឧសភា៕

តារាហូលីវូដ Brad Pitt

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រុមហ៊ុន​​​​​ផលិត​កម្ម​ YG រកប្រាក់ចំណេញ​ភ្លាម ដោយគ្រាន់​តែដូរក្បាល​ម៉ាស៊ីនដឹកនាំ​

The post Rosé បង្ហាញខ្លួនក្នុងបទចម្រៀងភាពយន្ត «F1» ជាមួយតារាហូលីវូដ Brad Pitt appeared first on Kampuchea Thmey Daily.

Brad Pitt ​បង្ហាញ​ស្នាម​សាក់ជាអក្សរខ្មែរ ពេលកំពុងផ្សាយភាពយន្តថ្មី
កាលពីថ្ងៃទី ១០ ខែកុម្ភៈ រូបថតមិនពាក់អាវរបស់តារាហូលីវូដ Brad Pitt ត្រូវគេចែករំលែកយ៉ាងព្រោងព្រាត ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ ក្នុងនោះទស្សនិកជនជាច្រើនចាប់អារម្មណ៍នឹងស្នាមសាក់លើពោះរបស់តារាប្រុសវ័យ៦១ឆ្នាំជាអក្សរខ្មែរ ដែលធ្លាប់សាក់រួមគ្នាជាមួយអតីតភរិយា Angelina Jolie ។

យោងតាមទំព័រ Six រូបថតនេះគឺជាផ្នែកមួយនៃឈុតផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្តក្រោមចំណងជើងថា F1 និយាយអំពីការប្រកួតប្រណាំងរថយន្ត Grand Prix ដែលតារាសម្ដែងកើតឆ្នាំ ១៩៦៣ បានសម្ដែង ។​ នៅក្នុងរូបថត Brad Pitt ដេកលើសាឡុង ដៃរបស់គាត់ទម្លាក់លើឥដ្ឋ ហើយរាងកាយខាងលើមិនមានសំលៀកបំពាក់ឡើយ។ ក្នុង​វ័យ​៦១​ឆ្នាំ តារា​ហូលីវូដ​រូប​នេះ​នៅ​តែ​រក្សា​រាង​កាយ​មាំ​មួន។ បន្ថែមពីលើរូបរាង​ តារាប្រុសក៏ទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងស្នាមសាក់លើស្បែករបស់គាត់។ គួរឲ្យចាប់អារម្មណ៍ សាក់ចំនួនពាក់ព័ន្ធនឹង Angelina Jolie ។

សារព័ត៌មាន Daily Mail បានចង្អុលបង្ហាញថា តារាសម្តែងបានសាក់រូបខួបកំណើតរបស់ Angelina (ថ្ងៃទី ០៤ខែមិថុនា) នៅលើពោះខាងក្រោមរបស់គាត់។ វាត្រូវបានសរសេរជាភាសាខ្មែរ ដោយតំណាងឲ្យស្រុកកំណើតរបស់កូនប្រុសច្បងគឺ Maddox ។

មិនតែប៉ុណ្ណោះ ស្នាមសាក់មួយទៀតគឺជាឈើឆ្កាងដែលលាតសន្ធឹងពីកដៃទៅកំភួនដៃ។ ម្ខាងនៃឈើឆ្កាងមានអក្សរ A ដែលតំណាងឲ្យ Angelina ហើយម្ខាងទៀតមានអក្សរកាត់ឈ្មោះកូនទាំងប្រាំមួយនាក់របស់ពួកគេគឺ Maddox, Pax Thien, Zahara, Shiloh, Knox និង Vivienne ។

យ៉ាងណា Angelina ក៏មានស្នាមសាក់ឈើឆ្កាងផងដែរ ប៉ុន្តែនៅលើពោះខាងក្រោមរបស់នាង។ នាង​បាន​សាក់​រូប​វា​មុន​ពេល​រៀប​ការ​ជាមួយ​ប្តី​ដំបូង​របស់​នាង Jonny Lee Miller ក្នុង​ឆ្នាំ ១៩៩៦។ លើសពីនេះ Brad Pitt ក៏មានស្នាមសាក់របស់អតីតភរិយានៅលើខ្នងរបស់គាត់ដែរ។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Brad Pitt បានចាប់ផ្តើមសាក់រូបបន្ទាប់ពីបានជួប Angelina Jolie។ ប៉ុន្តែមតិរបស់មហាជនបានបញ្ចេញថា រូប​រាងបស់លោក​ស្អាត ប៉ុន្តែ​ស្នាម​សាក់ច្រើនពេក ធ្វើ​ឲ្យ​គាត់​មើល​ទៅលែងសង្ហា។ ជាមួយគ្នានោះ អ្នកខ្លះថែមទាំងចោទតារាហូលីវូដថា លួចទៅ​វះកាត់​កែ​សម្ផស្ស​ដើម្បីឲ្យមានរាងរៅស្រស់សង្ហាសាច់ចាំដូចក្មេងថែមទៀតផង។

ដោយឡែកងាកមកកាន់មតិទស្សនិកជនមួយចំនួនទៀតបានបញ្ចេញថា តារាប្រុសអាចរក្សាស្នាមសាក់ដែលទាក់ទងនឹង Angelina Jolie ដោយសារនាងបានផ្តល់កំណើតដល់កូន ៣នាក់សម្រាប់គាត់ ហើយចិញ្ចឹមកូនទាំង ៦ នាក់ដោយអស់ពីចិត្ត។ វាហាក់ដូចជារឿងធម្មតាដែលនាងមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់គាត់។ នោះក៏ជាមូលហេតុដែលមិនគួរសាក់ឈ្មោះនរណាម្នាក់ ឬអ្វីទាំងអស់ក្នុងការចងចាំនរណាម្នាក់ដែលសំខាន់សម្រាប់អ្នក។ ព្រោះ​បើ​ទំនាក់​ទំនង​ត្រូវ​បញ្ចប់​ នោះស្នាមសាក់មិនបានរលុបចោលទៅណាឡើយ។​

ងាកមកកាន់ ភាពយន្តថ្មីរបស់ Brad Pitt គ្រោងនឹងចាក់បញ្ចាំងនៅរោងកុន​ ក្នុងខែមិថុនា ឆ្នាំ ២០២៥។ ទោះបីជាមនុស្សមួយចំនួនគិតថា Brad Pitt មិនស័ក្តិសមសម្រាប់តួនាទីជាអ្នកបើកបររថយន្តប្រណាំងអាជីពក៏ដោយ ក៏ទស្សនិកជនភាគច្រើននៅតែទន្ទឹងរង់ចាំ ការត្រលប់មកវិញរបស់តារាដែលឈ្នះពានរង្វាន់អូស្ការនាពេលកន្លងមកដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Ariana មិនខ្វល់ឡើយការរិះគន់ឥតបានការ គ្រាន់តែការពារខ្លួនឲ្យល្អ

The post Brad Pitt ​បង្ហាញ​ស្នាម​សាក់ជាអក្សរខ្មែរ ពេលកំពុងផ្សាយភាពយន្តថ្មី appeared first on Kampuchea Thmey Daily.

អ្នកតំណាង Brad Pitt ព្រមានកុំចាញ់បោក AI ក្រោយមានស្រ្តីបារាំង អស់លុយ៨៥ម៉ឺនដុល្លារ
អ្នកតំណាងរបស់ Brad Pitt ព្រមានសាធារណជនកុំឲ្យព្រងើយកន្តើយនឹងការហៅទូរស័ព្ទពីតារាហូលីវូដល្បីៗ ស្របពេលដែលបច្ចប្បន្ននេះមនុស្សបន្លំបាននិងកំពុងក្លែងជាតារាសម្តែងកើតនៅឆ្នាំ ១៩៦៣ ដោយប្រើបច្ចេកវិទ្យា AI ដើម្បីបោកប្រាស់។

អ្នកតំណាងរបស់តារាសម្ដែងវ័យ៦១ឆ្នាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួ តាមរយៈអ៉ីម៉ែលព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ថា  វាគួរឲ្យរន្ធត់ណាស់ដែលអ្នកបោកប្រាស់ទាញយកផលប្រយោជន៍ពីទំនាក់ទំនងជិតស្និទ្ធរវាងអ្នកគាំទ្រ និងតារាល្បី។ ប៉ុន្តែនេះគឺជាការព្រមានដ៏សំខាន់មួយដែលមិនឆ្លើយតបទៅនឹងវិធីសាស្រ្តអនឡាញដែលមិនមានការស្នើសុំ ជាពិសេសពីតារាសម្តែងដែលមិនមានវត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម។

អ្នកតំណាងដដែលថែមទាំងគូសបញ្ចាក់ទៀតថា បច្ចប្បន្ននេះ Brad Pitt មិនមានគណនីដែលបានផ្ទៀងផ្ទាត់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗរួមទាំង Instagram, TikTok និង X (អតីត Twitter) ដូច្នេះសូមឲ្យមហាចនឈប់យល់ច្រឡំនិងគិតស្មាននាំឲ្យជនបោកប្រាស់អាចកេងចំណេញបាន។

ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែដឹងរឿងនេះទេ ហើយស្ត្រីជនជាតិបារាំងម្នាក់បានក្លាយជាជនរងគ្រោះនៃអ្នកបោកប្រាស់ដែលប្រើមុខស្រដៀងនឹងតួអង្គក្នុងរឿង «Bullet Train» ។ បង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍បារាំង Seven to Eight កាលពីថ្ងៃទី ១២ ខែមករា អ្នករចនាម៉ូដអាយុ ៥៣ ឆ្នាំឈ្មោះ Anne បាននិយាយថា នាងបានផ្តល់ប្រាក់សង្គ្រោះស្ទើរតែពេញមួយជីវិតរបស់នាង ទៅឲ្យBrad Pitt ក្លែងក្លាយ ។

ដំបូងឡើយ Anneក៏ មានការសង្ស័យដែរ ប៉ុន្តែដល់​ពេល​ដែល​នាង​និយាយ​ជាមួយ​បុរស​ដែល​មាន​ទឹក​មុខ​ Brad ទើបនាងមាន​ជំនឿ​ចិត្ត​ទាំង​ស្រុង។ ពួក​គេ​បាន​ជជែក​គ្នា​អស់​រយៈពេល ១៨ ខែ បន្ទាប់​មក​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​ពួក​គេ​តាម​អ៊ីនធឺណិត។ បុរស​នោះ​បាន​អង្វរ Anne ជាមួយ​នឹង​កំណាព្យ​ស្នេហា​ដ៏រ៉ូមែនទិក និង​​ចុង​ក្រោយ​ស្នើ​សុំ​រៀប​ការ។

យ៉ាងណា ក្រោយធ្លាយការពិតពីបណ្ដាញអ៉ិនធើណេតនៅរូបភាព Brad ពិត​ប្រាកដ​ដើរ​លេង​ជាមួយ​មិត្ត​ស្រី​របស់​គាត់ Ines de Ramon។ នាង​ក៏​បាន​រក​ឃើញ​ថា​គ្រប់​រូបភាព​ដែល​មិត្ត​ប្រុស​នាង​ផ្ញើ​មក​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា AI តែប៉ុណ្ណោះ។

យោងតាម ​​Independent ស្ថានីយ៍ទូរទស្សន៍បារាំង TF1 ត្រូវបានបង្ខំឲ្យលុបចោលបទសម្ភាសន៍ជាមួយនាង ដោយសារតែនាងត្រូវបានអ្នកលេងអ៊ីនធឺណិតរិះគន់យ៉ាងខ្លាំង។ អ្នកខ្លះគិតថានាងមិនឆ្លាត អ្នកខ្លះទៀតរិះគន់នាងថាឥតប្រយោជន៍ និងគ្មានការពិត៕

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖ស្ត្រីបារាំងវ័យ៥៣ ឆ្នាំ លែងលះស្វាមីសេដ្ឋី​មករៀបការ Brad Pitt ក្លែងក្លាយ ចុងក្រោយចាញ់បោកលុយអស់៨៥ម៉ឺនដុល្លារ

The post អ្នកតំណាង Brad Pitt ព្រមានកុំចាញ់បោក AI ក្រោយមានស្រ្តីបារាំង អស់លុយ៨៥ម៉ឺនដុល្លារ appeared first on Kampuchea Thmey Daily.

ជិត៨ឆ្នាំ Jolie និង Brad Pitt ទើបបញ្ចប់ការលែងលះដោយសន្តិវិធី
យោងតាមសារព័ត៌មាន People ដោយដកស្រង់ពីមេធាវីរបស់ Angelina Jolie បាននិយាយថា តារាស្រីរូបនេះបានចុះហត្ថលេខាលើញត្តិលែងលះជាមួយ Brad Pitt កាលពីថ្ងៃ៣០ ខែធ្នូ បន្ទាប់ពីអូសបន្លាយអស់រយៈពេល៨ ឆ្នាំ ដោយលើកឡើងពីភាពខុសគ្នាដែលមិនអាចផ្សះផ្សាបាន។

កាលពី៨ ឆ្នាំមុន Angelina  បានដាក់ពាក្យសុំលែងលះ។ នាងនិងកូនបានចាកចេញពីទ្រព្យសម្បត្តិទាំងអស់របស់ពួកគេជាមួយអតីតស្វាមីដោយផ្តោតលើការព្យាបាលនិងស្វែងរកសន្តិភាពសម្រាប់គ្រួសាររបស់ពួកគេ។ នេះគ្រាន់តែជាផ្នែកនៃដំណើរការអូសទាញប៉ុណ្ណោះ។

លោកមេធាវី James Simon បានប្រាប់ People ថា នាងមានអារម្មណ៍ថាហត់នឿយ ប៉ុន្តែនាងធូរស្រាលដែលឧប្បត្តិហេតុបានបញ្ចប់។  នាពេលកន្លងមក​ Angelina មិនដែលនិយាយអាក្រក់អំពី Brad Pitt ជាសាធារណៈទេ។ នាងបានផ្តោតលើការរស់នៅថ្មីជាមួយកូនទាំងប្រាំមួយបន្ទាប់ពីពេលវេលាងងឹតមួយ។

តារាស្រីវ័យ៤៩ឆ្នាំបានដាក់ពាក្យលែងលះនៅថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០១៦ ក្រោមហេតុផលថា នាងនិងកូនត្រូវបានប្តីធ្វើបាបនៅលើយន្តហោះ ប៉ុន្តែ Brad Pitt មិន​ត្រូវ​​កាត់​ទោស​ដោយ​សារ​តែ​ភស្តុតាង​មិន​គ្រប់គ្រាន់។ បួនខែក្រោយមក គូស្នេហ៍តារាប្រុសរូបនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយនិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងលែងលះ ហើយមិនបានចែករំលែកព័ត៌មានលម្អិតណាមួយបន្ថែមទៀតអំពីឧបទ្ទវហេតុនេះទេ។

សេចក្តីថ្លែងការណ៍បានអានថា ភាគីទាំងពីរ និងមេធាវីរបស់ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីការពារឯកជនភាពរបស់ពួកគេ និងរក្សាឯកសារតុលាការទាំងអស់ជាសម្ងាត់។ ពួកគេបានជួលចៅក្រមឯកជនម្នាក់ដើម្បីធ្វើការសម្រេចចិត្តផ្នែកច្បាប់ចាំបាច់ និងដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងអស់យ៉ាងឆាប់រហ័ស។

ទោះបីជាយ៉ាងណាក៏ដោយ មុនពេលកិច្ចព្រមព្រៀងរក្សាការសម្ងាត់ឆ្នាំ ២០១៧ Pitt និង Jolie មានការចរចារដ៏តានតឹង ដោយភាគច្រើនទទួលបានការឃុំឃាំងកូនប្រាំមួយនាក់។ នៅឆ្នាំ ២០១៩ តុលាការបានប្រកាសថាតារាសម្តែងទាំងពីរនៅលីវស្របច្បាប់ ។ អស់រយៈពេលជាច្រើនឆ្នាំ គូស្នេហ៍តារាសម្ដែងបានបន្តជម្លោះលើការឃុំឃាំងកូន និងបញ្ហាផ្លូវច្បាប់ទាក់ទងនឹងស្រាទំពាំងបាយជូរចំនួន ១៦៤ លានដុល្លារនៅប្រទេសបារាំង។

នៅឆ្នាំ ២០២២ Brad Pitt បានប្តឹង Jolie ពីបទលក់ភាគហ៊ុនរបស់ Chateau Miraval តាមអំពើចិត្ត។ តួសម្តែងភាពយន្ត The Tomb Raider បានប្រឆាំងដោយអះអាងថា អតីតស្វាមីរបស់នាងកំពុងធ្វើសង្រ្គាមសងសឹក។ នៅ​ឆ្នាំ​នេះ ពួក​គេ​បាន​បន្ត​ការ​ប្តឹង​ផ្តល់​ពាក់ព័ន្ធ​នឹង​ហាង​ស្រា។ មេធាវីរបស់ Jolie បានប្រកាសជាសាធារណៈថា ភស្តុតាងនៃអំពើហឹង្សាក្នុងគ្រួសាររបស់ Brad Pitt និងការបិទបាំងឧក្រិដ្ឋកម្ម។ ទន្ទឹមនឹងនេះ ភាគីរបស់តារាសម្តែង Troy កំពុងរៀបចំប្រកាសជាសាធារណៈនូវកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដោយបង្ហាញថា Angelina ខុសនៅពេលដែលនាងលក់ភាគហ៊ុន ៥០% នៃកសិដ្ឋានស្រាដោយបំពាន៕

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖មិត្តរួមថ្នាក់ Liu Yifei ទម្លាយរូបភាពនាងកាលពី ២៥ ឆ្នាំមុន

The post ជិត៨ឆ្នាំ Jolie និង Brad Pitt ទើបបញ្ចប់ការលែងលះដោយសន្តិវិធី appeared first on Kampuchea Thmey Daily.

ការបង្ហាញខ្លួនរបស់កូនពៅ Jolie មុខឪពុក ក្លាយជារឿងចាប់ភ្នែករបស់ទស្សនិកជន
កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា Angelina បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ នៅពេលបង្ហាញខ្លួនជាមួយកូនប្រុសពៅ Knox Jolie-Pitt លើកំរាលព្រំក្រហមនៃពានរង្វាន់អភិបាលឆ្នាំ២០២៤ នៅ Dolby Theatre ក្នុងហូលីវូដរដ្ឋ Los Angeles សហរដ្ឋអាមេរិក។

យោងតាម ​​Page Six នេះគឺជាលើកទីមួយហើយដែល Knox បានចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈជាមួយម្តាយក្នុងរយៈពេល ៣ ឆ្នាំ។ ក្មេងប្រុសវ័យ១៦ ឆ្នាំបានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏គួរឲ្យទាក់ទាញ​នៅក្នុងអាវធំពណ៌ខ្មៅ។ គាត់ត្រូវបានគេចាត់ទុកថាមានរូបរាងដូចគ្នាទាំងឪពុកម្តាយ​ ហើយក្នុងពេលតែមួយមានកម្ពស់ខ្ពស់ ឈរស្មើម្តាយ​ ទោះបីជាតារាស្រីពាក់ស្បែកជើងកែងខ្ពស់ក៏ដោយ ។

ការបង្ហាញខ្លួនដែលមិននឹកស្មានដល់របស់ Knox បណ្តាលឲ្យមានការពិភាក្សាជាច្រើន ដោយសារតែក្មេងជំទង់គឺជាកូនរបស់ Jolie-Pitt ឯកជនបំផុត ហើយមិនដែលបង្ហាញអាកប្បកិរិយាណាមួយចំពោះឪពុករបស់គាត់គឺ Brad Pitt ឡើយ។ ប្រភពផ្ទាល់របស់ Daily Mail បានទម្លាយថា Brad Pitt មិនសប្បាយចិត្តដែល Angelina អនុញ្ញាតឲ្យ​ Knox ចូលរួមកម្មវិធីកម្សាន្តនោះទេ ថែមទាំងសង្ស័យថាអតីតប្រពន្ធរបស់គាត់ធ្វើដូច្នេះដើម្បីរំខានគាត់។

យោងតាមអ្នកខាងក្នុង តារា Bullet Train មានអារម្មណ៍មិនស្រួលនៅពេលដែលអតីតភរិយារបស់គាត់ បានបង្វែរកូនរបស់គាត់ចេញពីគាត់។ បុគ្គលនេះបានចោទប្រកាន់ Angelina ថា លាងខួរក្បាលកូនរបស់នាងតាំងពីពួកគេនៅក្មេង ដោយមិនបានផ្តល់ឱកាសឲ្យកូនៗក្នុងការសម្រេចចិត្តថា តើពួកគេមានទស្សនៈយ៉ាងណាចំពោះឪពុក។​ តែ Brad Pitt នៅតែជឿជាក់ថា យូរៗទៅកូនៗរបស់គាត់នឹងវិលមករកជីវិតរបស់គាត់វិញ។

ទោះបីជាយ៉ាងណាក៏ដោយ Brad បានរកឃើញថា វាចៃដន្យពេកដែលចៅក្រមបានបដិសេធសំណើសុំលុបចោលការកាត់ក្តីអំពីអចលនទ្រព្យ Château Miraval ប៉ុន្មានថ្ងៃមុនពេល Knox ចូលរួមជាមួយ Angelina ក្នុងពិធីប្រគល់ពានរង្វាន់អភិបាល។ ដូច្នេះ​គាត់​ពិត​ជា​សង្ស័យ​ពី​ចេតនា​របស់​នាង​ ដែល​នាំ Knox មកកន្លែងបែបនេះ។

មិនត្រឹមប៉ុណ្ណឹងទេ ប្រភពជិតស្និទ្ធនឹង Jolie បានបដិសេធការរំពឹងទុករបស់ Brad Pitt ហើយបានអះអាងថា​ វាគឺជា Knox ដែលសម្រេចចិត្តមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏ធំដើម្បីគាំទ្រម្តាយរបស់នាង។ Angelina មានមោទនភាពដែលមានកូននៅក្បែរនាង។ ជាធម្មតាគាត់ចូលចិត្តនៅក្រៅការយកចិត្តទុកដាក់ ហើយ Angelina គោរពការសម្រេចចិត្តនោះ។ យ៉ាង​ណា​មិញ​​ លើក​នេះ​គាត់​បាន​សួរ​ថា​តើ​គាត់​អាច​ចូល​រួម​ជាមួយ​ម្តាយ​បាន​ឬ​អត់? ជាការពិតណាស់ នាងសប្បាយចិត្តដែលកូនប្រុសពៅរបស់នាងចង់នៅទីនោះ។ នាង​មិន​អាច​មាន​មោទនភាព​ចំពោះ​កូន​ប្រុស​របស់​នាង​ឡើយ ហើយ​ពួក​គេ​មាន​រាត្រី​ដ៏​គួរ​ឲ្យចងចាំ​ជា​មួយ​គ្នា។

នៅដើមខែវិច្ឆិកា ចៅក្រមតុលាការកំពូលទីក្រុង Los Angeles បានសម្រេចបដិសេធសំណើររបស់ Angelina ក្នុងការច្រានចោលបណ្តឹងទាមទារសំណងដែល Brad ផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០២១ ទាក់ទងនឹងទ្រព្យសម្បត្តិរួមនៅក្នុងប្រទេសបារាំង ដែលជារោងចក្រផលិតស្រា Chateau Miraval ។ នេះ​មាន​ន័យ​ថា អតីត​គូស្នេហ៍​ត្រូវ​ជួប​គ្នា​នៅ​តុលាការ​ដើម្បី​ដោះស្រាយ​បណ្តឹង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រសួងការពារជាតិ​កូរ៉េ ច្រាន​ចោល​ការ​លើក​ឡើង​​​​របស់អតីតនាយក Ador នាំឲ្យច្រឡំថា V បានសិទ្ធិ​យោធាពិសេស

The post ការបង្ហាញខ្លួនរបស់កូនពៅ Jolie មុខឪពុក  ក្លាយជារឿងចាប់ភ្នែករបស់ទស្សនិកជន appeared first on Kampuchea Thmey Daily.