ជីវិតកម្សាន្ដ
Rosé បង្ហាញខ្លួនក្នុងបទចម្រៀងភាពយន្ត «F1» ជាមួយតារាហូលីវូដ Brad Pitt
Rosé សមាជិកក្រុម BlackPink ក្លាយជាសិល្បករកូរ៉េមួយរូបដែលបានបង្ហាញវត្តមានក្នុងបទចម្រៀងមួយក្រោមចំណងជើងថា «Messy» ស្ថិតក្នុងអាល់ប៊ុម F1: The Album និងជាគម្រោងតន្ត្រីនៃខ្សែភាពយន្តហូលីវូដ សម្ដែងដោយតារាប្រុសលោក Brad Pitt។

បទចម្រៀងមួយនេះបានចេញផ្សាយកាលពីល្ងាចថ្ងៃទី ៨ខែឧសភា តាមរយៈបទចម្រៀងក្នុង MV ភាពយន្ត តារាចម្រៀងកូរ៉េ បានបង្ហាញនូវសកម្មភាពដើរកាត់ទេសភាពទីក្រុងបាពេលយប់ ដោយឆ្លងកាត់ហ្វូងមនុស្ស ហើយឈរស្ងៀមនៅលើយ៉រនៃអគារខ្ពស់មួយ។ សកម្មភាពទាំងនោះ គឺជាឈុតឆាកនៅក្នុងខ្សែភាពយន្តប្រណាំង «F1» ដែលមានលោក Brad Pitt ជាតួឯកប្រុស។
«Messy» គឺជាបទចម្រៀងមួយក្នុងចំណោមបទចម្រៀងជាច្រើន ដែលរួមបញ្ចូលក្នុងអាល់ប៊ុមចម្រៀង F1 និងបានប្រកាសដោយសាជីវកម្ម Atlantic Records កាលពីថ្ងៃទី ០១ ខែឧសភា។ ក្រៅពីសមាជិក BlackPink គម្រោងនេះក៏ប្រមូលផ្តុំសិល្បករល្បីៗដូចជា Ed Sheeran, Tate McRae, RAYE, Burna Boy, Roddy Ricch, Dom Dolla, Chris Stapleton, Tiësto, Sexyy Red និង Mykes Towers។ កាលពីមុនតារារ៉េប Don Toliver និងតារាចម្រៀង Doja Cat បានចេញបទចម្រៀង «Lose My Mind» សម្រាប់គម្រោងនេះ នៅចុងខែមេសា។

ខ្សែភាពយន្តនេះដឹកនាំដោយលោក Joseph Kosinski និងសម្តែងដោយ Brad Pitt, Javier Bardem និង Damson Idris ចូលរោងកុន នៅថ្ងៃទី ២៧ ខែមិថុនា ស្របពេលជាមួយនឹងការចេញអាល់ប៊ុមបទចម្រៀងជាបណ្ដើរៗ។
ចែករំលែកអំពីការចូលរួមក្នុងគម្រោងភាពយន្តលើកដំបូង Rosé បានបង្ហោះរូប F1: The Album នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ដោយបង្ហាញពីក្តីរំភើបរបស់នាងថា «ខ្ញុំពិតជារំភើបណាស់ដែលគ្រប់គ្នាបានស្តាប់បទភ្លេងភាពយន្តដំបូងរបស់ខ្ញុំ រឿងនេះនឹងផ្ទុះកក្រើជាក់ជាមិនខានឡើយ»។
ជាមួយនឹងបទ «Messy» ជាការកត់សម្គាល់ធំបំផុត ពោលគឺការវិលត្រលប់មកវិញលើកដំបូងរបស់ Rosé ចាប់តាំងពីអាល់ប៊ុមទោល «Rosie» បានចេញផ្សាយក្នុងខែធ្នូ បាននិងឡើងដល់កំពូលលេខ ៣ នៅលើ Billboard 200។ អាល់ប៊ុមនេះមានបទចម្រៀងល្បី APT ច្រៀងរួមជាមួយ Bruno Mars ហើយក៏កាន់កាប់តំណែងកំពូលនៅលើ Billboard Global 200 អស់រយៈពេល ១២ សប្តាហ៍ជាប់ៗគ្នាដែរ។
លើសពីនេះដែរ តារាស្រីវ័យ២៨ឆ្នាំ ក៏កំពុងរៀបចំការជួបជុំជាមួយសមាជិក BlackPink បន្ទាប់ពីដំណើរទេសចរណ៍ Born Pink បញ្ចប់នៅឆ្នាំ ២០២៣។ ក្នុងខែកុម្ភៈ ម្ចាស់បទ APT បានបង្ហើបថា ក្រុមកំពុងរៀបចំផលិតផលថ្មី ស្របគ្នានឹងការប្រកាសថា Black Pink នឹងចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោកនៅរដូវក្តៅនេះ។ ទន្ទឹមគ្នាដែរ សមាជិកបីនាក់រួមមាន Rosé, Jennie និង Lisa ទើបតែបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Met Gala 2025 ក្នុងទីក្រុង New York កាលពីល្ងាចថ្ងៃទី ០៥ ខែឧសភា៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមហ៊ុនផលិតកម្ម YG រកប្រាក់ចំណេញភ្លាម ដោយគ្រាន់តែដូរក្បាលម៉ាស៊ីនដឹកនាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


