ជីវិតកម្សាន្ដ
អ្នកតំណាង Brad Pitt ព្រមានកុំចាញ់បោក AI ក្រោយមានស្រ្តីបារាំង អស់លុយ៨៥ម៉ឺនដុល្លារ
អ្នកតំណាងរបស់ Brad Pitt ព្រមានសាធារណជនកុំឲ្យព្រងើយកន្តើយនឹងការហៅទូរស័ព្ទពីតារាហូលីវូដល្បីៗ ស្របពេលដែលបច្ចប្បន្ននេះមនុស្សបន្លំបាននិងកំពុងក្លែងជាតារាសម្តែងកើតនៅឆ្នាំ ១៩៦៣ ដោយប្រើបច្ចេកវិទ្យា AI ដើម្បីបោកប្រាស់។
អ្នកតំណាងរបស់តារាសម្ដែងវ័យ៦១ឆ្នាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួ តាមរយៈអ៉ីម៉ែលព័ត៌មានកាលពីថ្ងៃទី១៥ ខែមករា ថា វាគួរឲ្យរន្ធត់ណាស់ដែលអ្នកបោកប្រាស់ទាញយកផលប្រយោជន៍ពីទំនាក់ទំនងជិតស្និទ្ធរវាងអ្នកគាំទ្រ និងតារាល្បី។ ប៉ុន្តែនេះគឺជាការព្រមានដ៏សំខាន់មួយដែលមិនឆ្លើយតបទៅនឹងវិធីសាស្រ្តអនឡាញដែលមិនមានការស្នើសុំ ជាពិសេសពីតារាសម្តែងដែលមិនមានវត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម។
អ្នកតំណាងដដែលថែមទាំងគូសបញ្ចាក់ទៀតថា បច្ចប្បន្ននេះ Brad Pitt មិនមានគណនីដែលបានផ្ទៀងផ្ទាត់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗរួមទាំង Instagram, TikTok និង X (អតីត Twitter) ដូច្នេះសូមឲ្យមហាចនឈប់យល់ច្រឡំនិងគិតស្មាននាំឲ្យជនបោកប្រាស់អាចកេងចំណេញបាន។
ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែដឹងរឿងនេះទេ ហើយស្ត្រីជនជាតិបារាំងម្នាក់បានក្លាយជាជនរងគ្រោះនៃអ្នកបោកប្រាស់ដែលប្រើមុខស្រដៀងនឹងតួអង្គក្នុងរឿង «Bullet Train» ។ បង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍បារាំង Seven to Eight កាលពីថ្ងៃទី ១២ ខែមករា អ្នករចនាម៉ូដអាយុ ៥៣ ឆ្នាំឈ្មោះ Anne បាននិយាយថា នាងបានផ្តល់ប្រាក់សង្គ្រោះស្ទើរតែពេញមួយជីវិតរបស់នាង ទៅឲ្យBrad Pitt ក្លែងក្លាយ ។
ដំបូងឡើយ Anneក៏ មានការសង្ស័យដែរ ប៉ុន្តែដល់ពេលដែលនាងនិយាយជាមួយបុរសដែលមានទឹកមុខ Brad ទើបនាងមានជំនឿចិត្តទាំងស្រុង។ ពួកគេបានជជែកគ្នាអស់រយៈពេល ១៨ ខែ បន្ទាប់មកបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេតាមអ៊ីនធឺណិត។ បុរសនោះបានអង្វរ Anne ជាមួយនឹងកំណាព្យស្នេហាដ៏រ៉ូមែនទិក និងចុងក្រោយស្នើសុំរៀបការ។
យ៉ាងណា ក្រោយធ្លាយការពិតពីបណ្ដាញអ៉ិនធើណេតនៅរូបភាព Brad ពិតប្រាកដដើរលេងជាមួយមិត្តស្រីរបស់គាត់ Ines de Ramon។ នាងក៏បានរកឃើញថាគ្រប់រូបភាពដែលមិត្តប្រុសនាងផ្ញើមកគឺត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យា AI តែប៉ុណ្ណោះ។
យោងតាម Independent ស្ថានីយ៍ទូរទស្សន៍បារាំង TF1 ត្រូវបានបង្ខំឲ្យលុបចោលបទសម្ភាសន៍ជាមួយនាង ដោយសារតែនាងត្រូវបានអ្នកលេងអ៊ីនធឺណិតរិះគន់យ៉ាងខ្លាំង។ អ្នកខ្លះគិតថានាងមិនឆ្លាត អ្នកខ្លះទៀតរិះគន់នាងថាឥតប្រយោជន៍ និងគ្មានការពិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


