Connect with us

បច្ចេកវិទ្យា

អ៊ែ​ម​ខ្លាំងណាស់​…! ឱ្យ​លឿន​ឡើង កុម្ម៉ង់​ទុក​មុន Galaxy Tab A7 Lite ឥឡូវនេះ​មានការ​ថែម​ជូន​ពិសេស​…!

បានផុស

នៅ

ពិតជា​ត្រូវប៉ាន់​ហើយ​សម្រាប់​ក្រុម​គ្រួសារ​ដ៏​ឆ្លាត​វៃ និង​ជាពិសេស​ម្រា​ប់​អ្នក​ដែល​សិក្សា​តាមរយៈ​អន​ឡាញ​…! អតិថិជន​ទាំងអស់​ដែល​ធ្វើការ​កុម្ម៉ង់​ទិញ​ទុក​មុន​នូវ ថេប​ប្លេ​ត Samsung Galaxy Tab A7 Lite ចាប់ពី​ថ្ងៃនេះ​រហូតដល់ ទី07 ខែមិថុនា ឆ្នាំ2021 នេះ នឹង​ទទួល​បានការ​ថែម​ជូន​ស្រោម​កាច់​បញ្ឈរ (Original Samsung Book Cover) ដ៏​ស្រស់ស្អាត​មួយ​ភ្លាម​…​និង​ស៊ីម​កាត Smart ដែលមាន Free ទិន្នន័យ​សម្រាប់​ប្រើប្រាស់​រហូតដល់12 សប្ដាហ៍​…!!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​មើលឃើញថា​ស្ថានភាព​បច្ចុប្បន្ន​ការប្រើប្រាស់ អេ​ឡិច​ត្រូ​និ​ក ឌី​វា​យស៍ (Electronic Devices) កំពុង​តែមាន​តម្រូវការ​កើនឡើង និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ស្ទើរតែ​គ្រប់​វិស័យ ក្រុមហ៊ុន សាម​សុង ក៏បាន​បញ្ចេញ និង​ដាក់លក់​ផ្លូវ​ការ​នូវ Samsung Galaxy Tab A7 Lite ដ៏​ទំនើប​ទាន់សម័យ​…​ស្រស់ស្អាត​…​និង​មានតម្លៃ​សមរម្យ​បំផុត​របស់ខ្លួន ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​របស់ខ្លួន​ជាពិសេស​សម្រាប់​ក្រុមគ្រួសារ​ដែល​ឆ្លាត​វៃ និង​មានកូនៗ​ដែល​ត្រូវ​សិក្សា និង​បំពេញការងារ​តាមរយៈ​អន​ឡាញ​ច្រើន​…!

​គួរ​រំឭក​ថា Samsung Galaxy Tab A7 Lite ឆ្នាំ2021នេះ​ គឺជា​ថេប​ប្លេ​ត​ដែល​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង និង​ធ្វើឱ្យ​អតិថិជន​យ៉ាងច្រើន​រង់ចាំ​យ៉ាង​តក់ក្រហល់​បំផុត​ ព្រោះ​វា​ត្រូវបាន​ផលិតឡើង និង​បំពាក់​នូវ​លក្ខណៈពិសេស​ជាច្រើន​ដូចជា ៖​មាន​រាងស្តើង​ស្រាល​,​ទំនើប​ទាន់សម័យ​, ទំហំ​ថាមពល​ថ្ម​ធំ​, និង​ទំហំ​ផ្ទុក​ធំ​…​មាន​អេក្រង់​ធំ​លាតសន្ធឹង 8.7 អ៊ី​ញ ដែល​ផ្តល់​ភាពងាយស្រួល​ក្នុង​ការមើល​វីដេអូ​…​និង​ការរៀន​អន​ឡាញ​យ៉ាង​ងាយស្រួល និង​ពេញចិត្ត​បំផុត​ជាមួយនឹង​កាមេរ៉ា​មុខ​នៅ​ចំ​កណ្តាល​តាម​ទម្រង់​បញ្ឈរ​ល្អ​បំផុត​សម្រាប់ Video Call និង​ការរៀន​តាម​អន​ឡាញ​តែម្តង​…!

​សូមបញ្ជាក់​ផងដែរ​ថា Samsung Galaxy Tab A7 Lite ដែល​នឹង​ដាក់លក់​ជូន​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ​គឺមាន 2 ប្រភេទ​ដូចជា​៖ ប្រភេទ​ប្រើ Wifi (Tab A7 Lite Wifi) ដែលមាន​តម្លៃ 179 ដុល្លារ និង​ប្រភេទ​ដាក់​ស៊ីម​កាត​បាន (Tab A7 Lite LTE) ដែលមាន​តម្លៃ 229 ដុល្លារ ជាមួយនឹង​ជម្រើស 2 ពណ៌​៖ ពណ៌​ទឹកប្រាក់ (​ស៊ុម​អេក្រង់​ពណ៌​ស​) និង​ពណ៌​ប្រផេះ (​ស៊ុម​អេក្រង់​ពណ៌​ខ្មៅ​)…!

​ជាពិសេស Samsung Galaxy Tab A7 Lite ក៏មាន​បំពាក់​ជាមួយនឹង​មុខងារ Samsung Kids ដែល​មុខងារ​នេះ​អាចឱ្យ​ឪពុកម្តាយ​អាច​គ្រប់គ្រង និង​កំណត់​រយៈពេល​លេង វីដេអូ​ប្រភេទ​ណា​គួរឱ្យ​កូនៗ​មើល និង​កំណត់​កម្មវិធី​ប្រភេទ​ណា​ដែល​គួរ​អនុញ្ញាតឱ្យ​គាត់​ចូល​ប្រើ​បាន​យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ពួកគាត់​ដោយ​មិន​បារម្ភ​ខ្លាច​គាត់​ប្រើ​ក្នុង​ផ្លូវ​មិនល្អ​ឡើយ​…!

* បញ្ជាក់​៖ សម្រាប់​អតិថិជន​ដែល​បានធ្វើការ​កុម្ម៉ង់​ទិញ​ទុក​មុន Samsung Galaxy Tab A7 Lite ចាប់ពី​ថ្ងៃនេះ​រហូតដល់ ទី 07 ខែមិថុនា ឆ្នាំ 2021 នេះ​នឹង​ទទួលបាន ថេប​ប្លេ​ត នៅ​ថ្ងៃទី 09 ខែមិថុនា ផងដែរ​!

* Samsung Galaxy Tab A7 Lite មានការ​ធានា​ជូន​រយៈពេល 1 ឆ្នាំ ជា​ផ្លូវការ​ពី​ក្រុមហ៊ុន សាម​សុង​!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ ឬ​ធ្វើតេស្ត​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម