Connect with us

សេចក្ដីជូនដំណឹង

ធនាគារ ABA ដាក់ឲ្យដំណើរការមុខងារ PaySound សំឡេងបញ្ជាក់ការបង់ទូទាត់ប្រាក់

បានផុស

នៅ

ធនាគារ ABA បានដាក់ឲ្យដំណើរការមុខងារ PaySound ដែលជាមុខងារជូនដំណឹងជាសំឡេងថ្មី អាចប្រកាសចំនួនទឹកប្រាក់ និងរូបិយប័ណ្ណនៃការទូទាត់ចូលភ្លាមៗ។ មុខងារ PaySound មាននៅលើ ABA Mobile, ABA Merchant App និងម៉ាស៊ីនទូទាត់ ABA POS ដែលជួយឲ្យអ្នកប្រើប្រាស់អាចបញ្ជាក់ការទទួលប្រាក់បានភ្លាមៗជាភាសាខ្មែរ អង់គ្លេស ឬចិន ដោយមិនចាំបាច់ពិនិត្យមើលអេក្រង់ជាញឹកញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខងារ PaySound ត្រូវបានរចនាឡើងសម្រាប់អាជីវកម្មគ្រប់ប្រភេទ និងគ្រប់ទំហំ ចាប់ពីហាងលក់រាយ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប អ្នកលក់ដូរតាមដងផ្លូវ សេវាដឹកជញ្ជូន រហូតដល់អ្នកផ្តល់សេវាផ្សេងៗ។ មុខងារនេះផ្តល់ការបញ្ជាក់ជាសំឡេងយ៉ាងច្បាស់រាល់ពេលមានការទូទាត់ចូលតាមរយៈបណ្តាញទូទាត់របស់ ABA។ ជាមួយគ្នានេះដែរ មុខងារ PaySound ក៏មានប្រយោជន៍សម្រាប់អតិថិជន ABA ដែលមានប្រតិបត្តិការចូលជាប្រចាំ ហើយចង់ទទួលព័ត៌មានអំពីការទូទាត់ចូល លឿន និងងាយស្រួលជាងមុន។

តាមរយៈការប្រកាសចំនួនទូទាត់ភ្លាមៗ មុខងារ PaySound ជួយកាត់បន្ថយការយល់ច្រឡំទាក់ទងនឹងការទូទាត់ សម្រួលដល់ការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងបង្កើនតម្លាភាពនៃប្រតិបត្តិការ ជាពិសេសក្នុងអំឡុងពេលអាជីវកម្មមានភាពមមាញឹក។ សម្រាប់ពាណិជ្ជករ មុខងារនេះ ជួយបញ្ជាក់ការទូទាត់បានលឿនជាងមុននៅពេលទូទាត់ និងមានទំនុកចិត្តកាន់តែខ្ពស់ថាការទូទាត់ត្រូវបានទទួលដោយជោគជ័យ។

អ្នកនាង ប្លុង ម៉ាលីពណ៌ អគ្គនាយិការង និងជានាយិកាផលិតផលឌីជីថលនៃ ABA Bank បានមានប្រសាសន៍ថា៖ «មុខងារ PaySound ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការធ្វើឲ្យការទូទាត់ឌីជីថលកាន់តែងាយស្រួល ច្បាស់លាស់ និងអាចប្រើប្រាស់បានជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។ តាមរយៈការផ្តល់ជាសំឡេងភ្លាមៗពីការទូទាត់ចូល យើងជួយឲ្យអ្នកលក់ និងអតិថិជនធ្វើការទូទាត់បានកាន់តែលឿន មានទំនុកចិត្ត និងងាយស្រួលជាងមុន»។

អត្ថប្រយោជន៍សំខាន់មួយរបស់ មុខងារ PaySound គឺភាពងាយស្រួលក្នុងការប្រើប្រាស់។ មុខងារនេះត្រូវបានបញ្ចូលដោយផ្ទាល់ទៅក្នុងប្រព័ន្ធទូទាត់ឌីជីថលដែល ABA មានស្រាប់ ដោយមិនចាំបាច់ត្រូវការឧបករណ៍បន្ថែម hardware ដាច់ដោយឡែក ឬការថែទាំបន្ថែមឡើយ។ អ្នកប្រើប្រាស់អាចបើកដំណើរការ មុខងារ PaySound តាមរយៈការកំណត់ក្នុងកម្មវិធីដែលពាក់ព័ន្ធ និងជ្រើសរើសភាសា និងសំឡេងដែលខ្លួនពេញចិត្តបានយ៉ាងងាយស្រួល។

តាមរយៈការដាក់ឲ្យដំណើរការ មុខងារ PaySound នេះ ធនាគារ ABA បន្តពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ឌីជីថលរបស់ខ្លួន តាមរយៈនវានុវត្តន៍ដែលអាចអនុវត្តបានជាក់ស្តែង ដើម្បីជួយឲ្យអាជីវកម្មដំណើរការបានកាន់តែមានប្រសិទ្ធភាព និងធ្វើឲ្យការទូទាត់ដោយមិនប្រើសាច់ប្រាក់កាន់តែលឿន មានសុវត្ថិភាព និងមានភាពងាយស្រួលសម្រាប់ប្រជាជនទូទាំងប្រទេសកម្ពុជា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម