បច្ចេកវិទ្យា
រថយន្ត SUV ទើបមកដល់ថ្មី Maxus D60 និង Souest DX7
រថយន្តប្រភេទ SUV នៅក្នុងទីផ្សារប្រទេសកម្ពុជាកាន់តែមានការចាប់អារម្មណ៍ជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Maxus បានបង្ហាញពីម៉ូឌែលថ្មីរបស់ខ្លួនគឺ Maxus D60 ចំណែកឯក្រុមហ៊ុន Souest ក៏បានបង្ហាញនូវ DX7 ថ្មីផងដែរ។ ម៉ូឌែលទាំងពីរនេះមានភាពខុសគ្នាទៅនឹង តម្លៃ និង មុខងារប្រើប្រាស់ដែលបានបំពាក់មក។ រថយន្តប្រភេទSUV គឺជាជម្រើសដ៏ល្អបំផុតសម្រាប់តម្រូវការផ្សេងៗរបស់អ្នក ហើយក៏សាកសមសម្រាប់មនុស្សជាច្រើនដែលមានថវិកាសមល្មម។ ថ្ងៃនេះយើងខ្ញុំនឹងបង្ហាញពីចំណុចពិសេសមួយចំនួនរបស់រថយន្ត Maxus D60 និង Souest DX7៖
– រថយន្ត Souest DX7 មានតម្លៃចាប់ពី $38,800 ហើយវាបានបំពាក់មកជាមួយម៉ាស៊ីនតួបូ1.5 រួមនឹងប្រអប់លេខអូតូ៦វគ្គ។ ប្រវែងរបស់រថយន្ត Souest DX7គឺមាន ប្រវែងបណ្តោយ 4,585mm , ទទឹង 1,900mm , កំពស់ 1,718mm និងគម្លាតពីកង់មុខទៅកង់ក្រោយ 2,700mm។ ផ្នែកខាងក្នុងនៃរថយន្ត Souest DX7 ភ្ជាប់មកជាមួយការរចនាពណ៌សលាយខ្មៅ ដោយរចនាយ៉ាងស្រស់ស្អាតនៅលើកៅអី និង តាមទ្វារផងដែរ។ វាក៏បន្ថែមនូវម៉ូតជាពណ៌ឈើដែលរំលេចឡើងនៅតាប់ឡូកណ្តាល។ វាក៏បានបំពាក់មកជាមួយមុខងារប្រើប្រាស់ដ៏ទំនើបមួយចំនួនដូចជា កុងទ័រប្រភេទLCDទំហំ១០អ៉ីញ, អេក្រង់កម្សាន្តទំហំ១០អ៉ីញ, កាមេរ៉ាក្រោយរួមនឹងមានសេនស័រខាងក្រោយ, ប្រព័ន្ធសោឆ្លាតវៃ ហើយរថយន្ត Souest DX7 ក៏មានការធានារយៈពេល៥ឆ្នាំសម្រាប់អតិថិជនរបស់ពួកគេផងដែរ។



– រថយន្ដ Maxus D60 ជាប្រភេទរថយន្ត SUV ៧កៅអីដែលផ្តល់ជូននូវស្ទីលដ៏ស្រស់ស្អាតនិងផាសុកភាពបំផុត។ រថយន្ត Maxus D60 មានតម្លៃចាប់ពី $42,000 ហើយវាបានបំពាក់ដោយម៉ាស៊ីនតួបូ1.5TGI និង ប្រអប់លេខអូតូ DCT ៧វគ្គ។ វាផ្តល់នូវកម្លាំង 166hp និង កម្លាំងរមួល 250Nm ។ រថយន្ត Maxus D60 មានប្រវែងបណ្តោយ 4,720mm, ទទឹង 1,860mm , កម្ពស់ 1,736mm និងគម្លាតពីកង់មុខទៅកង់ក្រោយ 2,769mm ដែលវាមានទំហំធំជាងរថយន្ត Souest DX7។ ពូកស្បែករបស់រថយន្ត Maxus D60 ត្រូវបានដេរយ៉ាងម៉ត់ចត់ហើយរំលេចឡើងនូវស្បែកពណ៍ខ្មៅលាយក្រហមដែលកាន់តែប្រណីតនិងទាក់ទាញ។ រថយន្ត Maxus D60 ក៏បានបំពាក់នូវមុខងារដ៏ទំនើបមួយចំនួនដូចជា: កុងទ័រឌីជីថលLCDទំហំ១៤អ៉ីញ និង អេក្រង់កម្សាន្តទំហំ១២.៣អ៉ីញ។ Maxus D60 បន្ថែមមកជាមួយលក្ខណៈពិសេសស្តង់ដាររួមមានដូចជា: កាំមេរ៉ាមើលក្រោយអមនឹងសេនស័រក្រោយជំនួយពេលចតរថយន្ត, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់, មុខងារពិសេសអាចបញ្ជាពីដៃចង្កូត, ប្រព័ន្ធគ្រប់គ្រងល្បឿនក្នុងពេលបើកបរ ហើយរថយន្ត Maxus ក៏ផ្តល់ជូននូវការធានារយៈពេល៥ឆ្នាំផងដែរ។



ប្រសិនបើលោកអ្នកកំពុងពិចារណាលើរថយន្តប្រភេទSUV លោកអ្នកអាចពិចារណាជាមួយរថយន្ត SUV ពីរម៉ូឌែលខាងលើដែលសាកសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងការងារអាជីវកម្មផ្សេងៗរបស់អ្នកប្រកបដោយសុវត្ថិភាព និងផាសុកភាព៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់