បច្ចេកវិទ្យា
មានតែ $197 ក្នុងមួយខែ អាចទិញរថយន្ត SUV ថ្មីបាន!
តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មី ដែលមានតម្លៃសមរម្យ និងងាយស្រួល ក្នុងការបង់រំលស់មែនទេ? ប្រាកដណាស់ថ្ងៃនេះដែរ យើងខ្ញុំសូមណែនាំរថយន្ត SUV ថ្មីមួយប្រភេទ ដែលមានវត្តមាននៅទីផ្សារប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងត្រូវបានអតិថិជនទទួលស្គាល់ពីសមត្ថភាព ភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនោះ គឺរថយន្ត Ford EcoSport ដែលមានតម្លៃត្រឹមតែជាង 2 ម៉ឺនដុល្លារតែប៉ុណ្ណោះ ជាមួយនឹងជម្រើស 7 ពណ៌ដូចជា៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។


ជាពិសេសនោះ គឺរថយន្តមាននៅក្នុងស្តុកស្រាប់ ទិញភ្លាមទទួលបានរថយន្តភ្លាម សម្រាប់ការបង់ប្រាក់ អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ ដែលមានអត្រាការប្រាក់ទាបជាងគេ គឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $197 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $5,580 តែប៉ុណ្ណោះ ជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ 2-3 ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បានតាមតម្រូវការ។

រថយន្ត Ford EcoSport ថែមទាំងមានរូបរាងស្រស់ស្អាតខុសប្លែកពីរថយន្តដទៃដែលស័ក្ដិសមសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់តម្រូវការដែលរថយន្តនេះមានបណ្តោយ 4325mm ទទឹង 1765mm កម្ពស់ 1656mm និងកម្ពស់ពីដីរហូតដល់ទៅ 209mm ដោយសារតែមានកម្ពស់ខ្ពស់បែបនេះទើបធ្វើឲ្យរថយន្តងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ការចូលចតដែលមានកម្ពស់ខ្ពស់ និងអាចបើកបរកាត់ទឹកបានជម្រៅជ្រៅដោយគ្មានបញ្ហា។ ជារួមសម្រាប់រូបរាងផ្នែកខាងក្រៅយើងឃើញថា ពិតជាធំជាងរថយន្ត SUV ខ្នាតតូចដទៃ ចំណែកឯរូបរាងផ្នែកខាងក្នុងវិញក៏មានភាពទូលាយដែរ។

ជាពិសេសនោះ គឺនៅត្រង់កាប៊ីនផ្នែកខាងមុខ និងតាបឡូដែលមានភាពស្រឡះងាយស្រួលក្នុងការមើលផ្លូវ និងបើកបរ ហើយផ្នែកខាងក្រោយក៏មានភាពធំទូលាយ ហើយកៅអីផ្នែកខាងក្រោយក៏អាចបត់បានដើម្បីងាយស្រួលក្នុងការផ្ទុកនូវអីវ៉ាន់ធំៗផងដែរ។

រថយន្ត Ford EcoSport ត្រូវបានបំពាក់មកជាមួយម៉ាស៊ីន EcoBoost 1.0L ជំនាន់ថ្មីដែលអាចផលិតបានកម្លាំងសេះរហូតដល់ទៅ 125 PS និងកម្លាំងរមួល 170 Nm បូករួមជាមួយនឹងប្រអប់លេខ 6 វគ្គអូតូ ដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ កាន់តែទំនើបនោះ គឺមាន Paddle Shift សម្រាប់បញ្ចូលលេខដៃនៅលើដៃចង្កូតផ្ទាល់តែម្តង រីឯចង្កូតវិញគឺជាចង្កូតបូមអេឡិចត្រូនិកដែលធូរងាយស្រួលបើកបរនៅក្នុងក្រុង និងជួយបន្តឹងឲ្យមានលំនឹងពេលបើកបរល្បឿនលឿន ឬផ្លូវតាមខេត្ត។ ជាប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបលើសដៃគូប្រកួតប្រជែងនោះ គឺកាមេរ៉ាមានខ្សែគំនូសពណ៌ស ដែលអាចពង្រីកបង្រួមបាន និងសេនសឺជុំវិញរហូតដល់ទៅ 8 គ្រាប់ មានអេក្រង់កម្សាន្តទំហំ 8 អ៊ីញ ដែលមានភាពរស់រវើកប្រើប្រាស់បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអាចភ្ជាប់ផ្ទាល់ទៅនឹង Apple CarPlay, Android Auto និង Google Map។

ក្រៅពីនេះរថយន្ត Ford EcoSport នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត ដូច្នេះបើបងប្អូនចង់ជ្រាបច្បាស់បន្ថែមសូមអញ្ជើញមកសាកសួរព័ត៌មានក៏ដូចជា បើកបរសាកល្បងជាមួយរថយន្តនេះ នៅតាមបណ្តាអគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខាដូចជា៖
• អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
• អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
• អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
• អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
• អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



