ព័ត៌មានអន្ដរជាតិ
លោក ត្រាំ គំរាមដាក់គុកមេ Facebook មួយជីវិត
តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែសីហាឆ្នាំ២០២៤, អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមដាក់គុកលោក Mark Zuckerberg មួយជីវិតប្រសិនបើបណ្តាញសង្គម Facebook លូកដៃក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។

ក្នុងសៀវភៅ Save America ដែលគ្រោងបោះពុម្ភផ្សាយនៅសប្តាហ៍ក្រោយ លោក ត្រាំ ចោទថា លោក Zuckerberg ព្យាយាមយក Facebook ធ្វើជាអាវុធប្រឆាំងរូបគាត់ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២០។
លោក ត្រាំ អះអាងថា «កាលខ្ញុំកាន់តំណែង, Zuckerberg និងភរិយាបានមកលេងខ្ញុំដល់ការិយាល័យអូវ៉ាល់ ហើយថែមទាំងទទួលទានអាហារពេលល្ងាចជាមួយគ្នាទៀតផង។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ធ្វើល្អដាក់មនុស្សរាល់គ្នា ប៉ុន្តែតាមពិតគេមានផែនការប្រឆាំងប្រធានាធិបតីរួចទៅហើយ។ នៅលើ Facebook គាត់ប្រាប់គេឯងថា គ្មាននរណាដូចត្រាំទេ ប៉ុន្តែនៅពេលជាមួយគ្នានោះ គាត់បែរយក Facebook ប្រឆាំងខ្ញុំទៅវិញ»។

ដូច្នេះហើយ ទើបយើងតាមដានគាត់យ៉ាងយកចិត្តទុកដាក់ ហើយប្រសិនបើគាត់ធ្វើអ្វីខុសច្បាប់ទៀតនៅពេលនេះ គាត់នឹងត្រូវជាប់គុកមួយជីវិតដូចអ្នកបំផ្លាញការបោះឆ្នោតដទៃទៀតដែរ។
សូមជម្រាបថា អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២០ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបិទការផ្សាយពាណិជ្ជកម្មជុំវិញការចោទប្រកាន់ក្លែងបន្លំការបោះឆ្នោត។
Facebook ក៏បានដាក់បម្រាមលើគណនីរបស់លោក ត្រាំ ផងដែរបន្ទាប់ពីកុបកម្មថ្ងៃទី៦ខែមករានៅ Capitol Hill ប៉ុន្តែពីរឆ្នាំក្រោយមក ក៏សម្រេចដកបម្រាមនោះវិញ។
យ៉ាងណា ចាប់តាំងពីពេលនោះមក Facebook បានផ្លាស់ប្តូរគោលនយោបាយ ថែមទាំងអនុញ្ញាតឲ្យផ្សព្វផ្សាយមាតិកានានា រួមទាំងការអះអាងដោយគ្មានមូលដ្ឋានរបស់លោក ត្រាំ និងអ្នកគាំទ្ររបស់គាត់ដែលថា ការបោះឆ្នោតឆ្នាំ ២០២០ គឺជាការក្លែងបន្លំផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថា ការព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ របស់លោក ត្រាំ ពិតជាត្រឹមត្រូវណាស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


