Connect with us

បច្ចេកវិទ្យា

កំហុសធំបំផុត! ពេលគណនីត្រូវបានបិទ ទៅបង្កើតគណនីថ្មីលើទូរសព្ទដែលមានគណនីត្រូវបានបិទពីមុន

បានផុស

នៅ

បន្ទាប់ពីគណនីហ្វេសប៊ុកត្រូវបានបិទ (Disabled Account) អ្នកជាច្រើនធ្លាប់ប្រើទូរសព្ទដើមដើម្បីបង្កើតគណនីថ្មីឡើងវិញ។ តែការធ្វើបែបនេះគឺជាកំហុសធំបំផុត ហើយអាចប៉ះពាល់ដល់ សិទ្ធិសង្រោះគណនីចាស់ ឬធ្វើឲ្យគណនីថ្មីត្រូវបានបិទបន្ថែមផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ជី សុផាត អ្នកជំនាញផ្នែកបច្ចេកវិទ្យា កាលពីរាត្រីថ្ងៃទី១៦ តុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមើលឃើញគណនីហ្វេសប៊ុកដែលត្រូវបានបិទជាច្រើន ត្រូវបានបង្កើតឡើងវិញ អ្នកជំនាញរូបនេះណែនាំមូលហេតុ ដែលមិនគួរបង្កើតគណនីថ្មីលើទូរសព្ទដើម ខាងក្រោមនេះ

១. Facebook ចាប់អារម្មណ៍ឧបករណ៍ដែលមានប្រវត្តិចាស់លើទូរសព្ទនោះ
– ប្រព័ន្ធសុវត្ថិភាពរបស់ Facebook នឹងស្គាល់ថា ទូរសព្ទនេះធ្លាប់ភ្ជាប់នឹងគណនីដែលត្រូវបានបិទ។
– នៅពេលអ្នកបង្កើតគណនីថ្មីលើទូរសព្ទដើម វាអាចត្រូវបានសម្គាល់ថាជាគណនីសង្ស័យ ឬជាផ្នែកនៃបញ្ហាបុរាណ។

២. ធ្វើឱ្យការសង្រោះគណនីចាស់កាន់តែពិបាក
– ប្រព័ន្ធ Facebook អាចច្រឡំថា អ្នកបានបោះបង់គណនីចាស់ ហើយចង់ប្រើថ្មីជំនួស។
– នេះអាចធ្វើឲ្យ Case ស្នើសុំសង្រោះគណនីចាស់ត្រូវបានបដិសេធ ឬយឺតជាងមុន។

៣. បង្កើតប្រវត្តិឆ្លងគ្នា (Conflict Data)
– ប្រសិនបើអ្នកប្រើលេខទូរសព្ទ ឬអ៊ីមែលដើម សម្រាប់គណនីថ្មី វាធ្វើឲ្យប្រព័ន្ធច្រឡំថា មានគណនីពីរដែលប្រើព័ត៌មានដូចគ្នា។
– អាចនាំឱ្យទាំងពីរគណនីត្រូវបានបិទ ឬជាប់គាំង។

តើត្រូវធ្វើដូចម្តេចជំនួស?
– កុំបង្កើតគណនីថ្មីនៅលើទូរសព្ទដែលមានគណនីបិទ។
– ប្រសិនបើចង់សង្រោះគណនីចាស់ សូមប្រើ ឧបករណ៍ដើម ដែលអ្នកធ្លាប់ចូល (មិនប្ដូរទូរសព្ទ ឬស៊ីម)។
– ចូលទៅកាន់ Facebook Help Center ដើម្បីដាក់ពាក្យស្នើសង្រោះផ្លូវការ។
– កុំអាលបង្កើតគណនីថ្មី ភ្លាមៗ
– កុំអាលដោះស្រាយអ្វីទាំងអស់សិន ពេលបច្ចប្បន្ន

មួយវិញទៀត ត្រូវរក្សាទុកព័ត៌មានសំខាន់ៗដូចជា៖
– URL ឬ Username
– Email
– លេខទូរសព្ទ
សម្រាប់ព័ត៌មានលម្អិតបន្ថែមជុំបញ្ហាដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ អាចតាមដាន Channel Telegram របស់លោកផ្ទាល់ t.me/SophatCHY ។

អត្ថបទពាក់ព័ន្ធ៖ https://www.kampucheathmey.com/tech/1005476

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម