Connect with us

បច្ចេកវិទ្យា

All New Honda WAVE110 បានមកដល់ព្រះរាជាណាចក្រកម្ពុជាជាផ្លូវការហើយ!

បានផុស

នៅ

ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​គុណភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ឈានមុខ​គេ​រួមមាន​ដូចជា​៖

-​ ម៉ូតូ Honda រថយន្ត Honda និង​ម៉ាស៊ីន​កសិឧស្សាហកម្ម Honda

ដោយមាន​ការទន្ទឹងរង់ចាំ​ពី​សំណាក់​អតិថិជន​ជាច្រើន​នៅ​ទូទាំងប្រទេស និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ក្រុមហ៊ុន​បានធ្វើការ​ដាក់លក់​ជា​ផ្លូវការ​នូវ​ម៉ូតូ​ម៉ាក Honda WAVE110 “POWER YOUR LUCK” ស៊េរី​ថ្មី ជា​ម៉ូតូ​ដែលមាន​កម្លាំង​ខ្លាំង​ជាង​មុន និង​សន្សំសំចៃ​ប្រេងសាំង​កាន់តែ​ប្រសើរ​ជាង​មុន បើ​ប្រៀប​ទៅនឹង Honda WAVE ស៊េរី​មុនៗ​។

​ឆ្នាំនេះ Honda WAVE110 “POWER YOUR LUCK” រចនា​ថ្មី​មក​ថ្មី​ទាំងស្រុង ដោយ​ជាមួយនឹង​គុណ​តម្លៃ​នៃ​ត្បូង​នាំ​សំណាង និង​សម្រាប់តែ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ នឹងធ្វើ​ឲ្យ​ជីវិត​ប្រកបដោយ​ភាព​ក្លៀវក្លា​ជាមួយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុននឹង​ធ្វើ​ឲ្យ​ការបើកបរ​កាន់តែ​ស្វាហាប់ និង​រីករាយ​លើ​គ្រប់​ដង​វិថី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តោះ​ចឹ​ង​មក​ស្វែងយល់​បន្ថែម​ជាមួយនឹង​មុខងារ ដែល​បំពាក់​នៅលើ​ម៉ូតូ​ហុងដា WAVE110:

– ម៉ាស៊ីន​កម្លាំង​110cc ថ្មី​!

​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ជាង​មុន ជាមួយនឹង​ការ​សន្សំសំចៃ​ក្នុងការ​ប្រើប្រាស់​ប្រេងសាំង ផ្តល់​អនុភាព​ពេញលេញ ជូន​លោកអ្នក​ឆ្ពោះទៅកាន់​គោលដៅ​ដោយ​ភាពជឿជាក់​។

– ​ចង្កៀង​ក្រោយ​រចនា​ថ្មី​!

​ទាក់ទាញ​គ្រប់​ក្រសែភ្នែក ងាយស្រួល​ឃើញ​គ្រប់​ជ្រុងជ្រោយ និង​ពី​ចម្ងាយ បញ្ចេញ​ពន្លឺ​បាន​ច្បាស់​ល្អ​ប្រកបដោយ​សុវត្ថិភាព​។

– សោរ​សុវត្ថិភាព​ជាមួយ​សន្ទះ​ការពារ​ថ្មី​!

សោរសុវត្ថិភាព បំពាក់​សន្ទះ​ការពារ​បង្កើន​សុវត្ថិភាព​ទ្វេដង​។

– តែម​ថ្មី​! រចនា​រូបរាង​ដោយ​ត្បូង​ដ៏​មានតម្លៃ​

​រចនា​យ៉ាង​ទាក់ទាញ​លេចធ្លោ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​ល្អ​សមសួន បង្កប់​នូវ​អត្ថន័យ​ប្រក​ដោយ​សក្តានុពល និង​នាំមក​នូវ​សំណាងល្អ​។​

– កុង​ទ័​រ​ថ្មី​! ផ្ទៃ​រចនា​ដោយ​ចំណិត​ត្បូង រំលេច​យ៉ាង​ទាក់ទាញ​

​រចនា​យ៉ាង​ស្រស់ស្អាត​តាមបែប​ចំណិត​ត្បូង ភ្លឺ​ច្បាស់​ងាយស្រួល​មើល​គ្រប់​ស្ថានភាព​នាពេល​ធ្វើដំណើរ​។​

– ​ចង្កៀង​បំភ្លឺ​មុខ​រូបរាង​ថ្មី​!

​ការ​រចនា​ចង្កៀង​មុខ​ថ្មី​ ដែលមាន​ពន្លឺ​ភ្លឺ​ច្បាស់ បើកបរ​ប្រកបដោយ​ទំនុក​ចិ​ត្ដ និង​គ្រប់​ស្ថានភាព​ផ្លូវ​។​

​ជាមួយនឹង​ជម្រើស​រហូត​ទៅដល់​៣​ពណ៌ ដែល​តែម​ថ្មី​! រចនា​សម្រាប់តែ​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ​៖

•​ ពណ៌​ខ្មៅ​៖ ពោរពេញ​ដោយ​អនុភាព​

• ​ពណ៌​ក្រហម​៖ នាំមក​នូវ​សំណាងល្អ​

•​ ​ពណ៌​ខៀវ​៖ ប្រកបដោយ​ភាព​ក្លៀវក្លា​

​បញ្ជាក់បន្ថែម​៖

​អតិថិជន​ទាំងអស់​ អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូទាំងប្រទេស ​ចា​ប់​ពី​ថ្ងៃទី ​០១ ខែមីនា ឆ្នាំ ​២០២២ នេះ​តទៅ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម ចូលទៅ​កាន់​លីង​ខាងក្រោម​

•​ ​Website: HONDANEWWAVE110WS

•​ ​FB: HONDACAMBODIA

•​ ​IG: HONDANewWave110

•​ ​Tiktok: NewWave110TT

•​ ​YouTube: NewWave110YT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម