Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដាក់ចេញនូវទស្សនវិស័យថ្មី ក្នុងឆ្នាំ ២០២២

បានផុស

នៅ

​ក្រុមហ៊ុន អិន ស៊ី អិ​ច ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​របស់ Honda ជាច្រើន​ប្រភេទ ​ដើម្បី​បំពេញ​រាល់​សេចក្តីត្រូវការ​របស់​អតិថិជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​គុណភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ឈានមុខ​គេ​រួមមាន​ដូចជា​៖

– ម៉ូតូ Honda – រថយន្ត Honda – និង​ម៉ាស៊ីន​កសិឧស្សាហកម្ម Honda

​កាលពី​ឆ្នាំ ​2021 ក្រុមហ៊ុន NCX បានដាក់​ចេញ​នូវ​ទស្សនវិស័យ “WeTOGETHER” ក្នុងន័យ​រួម​ដំណើរ​ជាមួយ​ប្រជាជន​កម្ពុជា​ដើម្បី​សម្រេច​រាល់​ក្ដី​ស្រមៃ ដោយ​តែងតែ​ផ្ដល់នូវ​ផលិតផល​ហុងដា ជាច្រើន​ប្រភេទ​ប្រកបដោយ​គុណភាព​ខ្ពស់ បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ និង​ធន​ក្នុងការ​ប្រើប្រាស់​គង់វង្ស​យូរអង្វែង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សន​វិ​ស័យថ្មី​ក្នុង​ឆ្នាំ​ 2022 របស់​យើង​គឺ TOMORROW TOGETHER “​យើង​ឆ្ពោះទៅមុខ​ជាមួយគ្នា​”

ជាមួយ​ចក្ខុ​វិ​ស័យសម្រាប់ ថ្ងៃ​អនាគត NCX នឹង​បន្ត​ឆ្ពោះទៅមុខ​ជានិច្ច ពួកយើង​នឹងមិន​បញ្ឈប់​ការផ្តល់ជូន​នូវ​សេចក្ដី​រីករាយ​ប្រកបដោយ​សក្តានុពល​នៃ​ជីវិត​ប្រចាំថ្ងៃ ហើយនឹង​ធ្វើឲ្យមនុស្ស​គ្រប់រូប​បាន​ចូលរួមចំណែក​ជំរុញ​សង្គមជាតិ​រី​កចម្រើន​ជា​លំដាប់​។​

​ក្រុមហ៊ុន NCX នៅតែ​បន្ត​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​លើ​បច្ចេកវិទ្យា​ដ៏​ទំនើបៗ​របស់​ហុងដា ដើម្បី​ឆ្លើយតប​តាម​តម្រូវការ និង​សមស្រប​ទៅនឹង​ការរីកលូតលាស់​ជា​ដ៏​រាប​របស់​សង្គម​កម្ពុជា​។ យើង​ជឿជាក់ថា​បច្ចេកវិទ្យា​អាចធ្វើអោយ​ពិភពលោក​ទាំងមូល​កាន់តែ​ប្រសើរឡើង​។ ជាច្រើន​ឆ្នាំ​មកនេះ ពួកយើង​បាន​ចូលរួមចំណែក​ដោយ​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មីៗ ទំនើប​ឈានមុខ បំពេញ​រាល់​តម្រូវការ និង​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​។​

​ក្រម​ហ៊ុន NCX ផ្ដល់ជូន​ជាទី​គាប់ចិត្ត​បំផុត ដោយ​ផលិតផល​មាន​គុណភាព​ខ្ពស់ និង​សេវាកម្ម​ក្រោយ​ការលក់​គ្រប់​ទីកន្លែង​ប្រកបដោយ​វិជ្ជាជីវៈ និង​គ្រឿងបន្លាស់​សុទ្ធ​របស់​ហុងដា​សម្រិតសម្រាំង​ជូន​អតិថិជន ហើយ​ពួកយើង​តែងតែ​ឆ្លើយតប​ទៅនឹង​ការលើក​កម្ពស់​ផ្នែក​សុវត្ថិភាព​បើកបរ​ក្នុងសង្គម​ឆ្ពោះទៅ​មុខជា​លំដាប់​។ ព្រោះ​យើង​មិន​ត្រឹមតែ​បង្កើត​នូវ​ភាព​រីករាយ​ជូន​អតិថិជន​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ផ្តល់នូវ​ភាព​រីករាយ​ជូនទៅ​កាន់​ប្រជាជន​កម្ពុជា​ទាំងមូល​ផងដែរ​។​

Tomorrow with Quality (SALES)

​ឆ្ពោះទៅមុខ​ជានិច្ច ប្រកបដោយ​គុណភាព​ខ្ពស់

Tomorrow with Genuineness (SPARE PARTS)

​ឆ្ពោះទៅមុខ​ជានិច្ច ជាមួយ​គ្រឿងបន្លាស់​សុទ្ធ​របស់​ហុងដា​

Tomorrow with Care (SAFETY)

​ឆ្ពោះទៅមុខ​ជានិច្ច ដោយ​លើក​កម្ពស់​សុវត្ថិភាព​លើ​ដងផ្លូវ​

Tomorrow with Professional (SERVICE)

​ឆ្ពោះទៅមុខ​ជានិច្ច ជាមួយ​ការផ្តល់ជូន​នូវ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​

​ក្រុមហ៊ុន NCX បាន​ក្លាយជា​ក្រុមហ៊ុន​ដ៏​ជោគជ័យ និង​ធំជាងគេ​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លំដាប់ថ្នាក់​លេខ​១ នៅក្នុង​វិស័យ​ទោចក្រយានយន្ត​។ ហើយ​យើង​មាន​តំណាង​ចែកចាយ​រាប់រយ​សាខា រួមជាមួយ​សាខា​ធំ និង​សាខា​តូចៗ នៅ​ទូទាំងប្រទេស​។ យើង​បាន​នឹង​កំពុង​បន្ត​អភិវឌ្ឍ​បណ្តាញ​ចែកចាយ​អោយ​ក្លាយជា​កន្លែង​របស់​អ្នក​រាល់គ្នា​ជឿទុកចិត្ត និង​រីករាយ​ក្នុងការ​ទទួលយក​សេវាកម្ម​ក្រោយ​ការលក់​ដ៏​ល្អ​បំផុត​។ បុគ្គលិក​ផ្នែក​បច្ចេកទេស​គ្រប់រូប​មានចំណេះដឹង ជំនាញ​ច្បាស់លាស់ មានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ និង​មាន​ឧបករណ៍​ជុស​ជុល​គ្រប់គ្រាន់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ហុងដា ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ក្នុងការ​ជុស​ជុល​។ ជាមួយគ្នានេះ​ផងដែរ​ផ្នែក​សេវាកម្ម​អតិថិជន​មាន​ភាព​រួសរាយ​រាក់ទាក់ និង​ទទួល​យ៉ាង​កក់ក្តៅ ដើម្បី​ប្រាកដថា​អតិថិជន​របស់​យើង​នឹង​ទទួលបាន​សេវាកម្ម​ល្អ​បំផុត​។

​ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែល​ស្ថិតក្រោម​សម្ព័ន្ធ​ក្រុមហ៊ុន NCX ប្ដេជ្ញា​ផ្ដល់ជូន​នូវ រថយន្ត​ប្រកបដោយ​គុណភាព សុវត្ថិភាព​ខ្ពស់ និង សេវាកម្ម​ក្រោយ​ការលក់ ដ៏​ល្អ​បំផុត ជូន​អតិថិជន​។ ការរំពឹងទុក​របស់​អតិថិជន ត្រូវបាន​បំពេញ​ជូន​យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​។​

​សម្រា​ប់​ព័ត៌មាន​បន្ថែម​៖ 010 922 922 ឬ ចូលទៅ​កាន់​គេហទំព័រ : N.C.X honda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម