សេចក្ដីជូនដំណឹង
ក្រុមហ៊ុន អិន ស៊ី អិច បន្តទទួលស្គាល់សិទ្ធិផ្ដាច់មុខលើការនាំចូល និង ចែកចាយផ្តាច់មុខលើ ម៉ូតូម៉ាក HONDA MOTOR CO., LTD នៅក្នុងប្រទេសកម្ពុជា
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈលិខិតទទួលស្គាល់លេខ១០៧២និង លេខ១២៦៩ ព.ណ.ក.ស.ប របស់ក្រសួងពាណិជ្ជកម្ម បានឯកភាពក្នុងការបន្តទទួលស្គាល់សិទ្ធិផ្ដាច់មុខលើការនាំចូល និងចែកចាយផ្តាច់មុខលើម៉ូតូរបស់ក្រុមហ៊ុន អិន ស៊ី អិច ទៅលើម៉ាក DREAM, WAVE, BeAT, SCOOPY, ZOOMER-X, CLICK, VARIO, PCX, ADV, MSX, GROM, CB150R,CBR និងGIORNO+ និងតាមរយៈលិខិតទទួលស្គាល់លេខ១០៧១ ព.ណ.ក.ស.ប របស់ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិផ្ដាច់មុខលើការនាំចូល និងចែកចាយផ្តាច់មុខលើម៉ូតូម៉ាក WINNER របស់ក្រុមហ៊ុន HONDA MOTOR CO., LTD ដែលជាម្ចាស់ម៉ាក ដើម។ ដើម្បីអនុលោមតាម មាត្រា៣ និងមាត្រា១១ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងការការពារសិទ្ធិ និងផលប្រយោជន៍របស់ម្ចាស់សិទ្ធិ និងសាធារណៈជនក្នុងការប្រើប្រាស់ម៉ាកដូចដែលបានរៀបរាប់ខាងលើ ក៏ដូចជាទប់ស្កាត់ការនាំចូល និងចែកចាយទំនិញក្លែងក្លាយផងនោះ។
ក្រុមហ៊ុន អិន ស៊ី អិច បានសម្រេចដាក់ពាក្យស្នើសុំដើម្បីបន្តសុពលភាពចុះបញ្ជីកត់ត្រាម៉ាក និងតម្កល់លិខិតប្រគល់សិទ្ធិនាំចូលផ្តាច់មុខទៅកាន់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលក្រុមហ៊ុនបានទទួលសិទ្ធិផ្តាច់មុខនេះពីក្រុមហ៊ុន HONDA MOTOR CO., LTD ដែលជាក្រុមហ៊ុនមេផងដែរ។
សូមបញ្ជាក់ផងដែរថា ផលិតផលផ្លូវការរបស់ក្រុមហ៊ុន គឺមានស្លាកសញ្ញា N.C.X ជាសញ្ញាសម្គាល់ជាប់ជាមួយនឹងម៉ូតូ ដែលបង្ហាញអំពីគុណភាពដ៏ល្អផ្ដាច់គេមានការធានាច្បាស់លាស់ និងជាផលិតផលសុទ្ធរបស់ក្រុមហ៊ុន អិន ស៊ី អិច ដែលបានចុះបញ្ជីម៉ាកស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន អិន ស៊ី អិច មានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវម៉ាកដូចដែលមាននៅក្នុងលិខិតទទួលសិទ្ធិលេខ១០៧២ លេខ១២៦៩ លេខ១០៧១ ព.ណ.ក.ស.ប និងអាចដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញារធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅលើការនាំចូល និងចែកចាយផលិតផលដែលពាក់ម៉ាកដូចគ្នា ទៅនឹងម៉ាករបស់ក្រុមហ៊ុនដូចដែលមានចែងក្នុងលិខិតទទួលសិទ្ធិខាងលើ។
នេះគឺរូបភាពឯកសារទទួលស្គាល់ពីក្រសួង





-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន