បច្ចេកវិទ្យា
អស្ចារ្យមែន realme បានដាក់ប្រកាសផ្លូវការនូវ តុក្កតាតំណាង “realmeow” ៖ ឈានមុខគេរបត់ថ្មីដែលនាំយកនូវបច្ចេកវិទ្យាេពញនិយមចូលមកក្នុងវិស័យបច្ចេកវិទ្យា
realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកលូតលាស់លឿនបំផុតនៅលើពិភពលោក ថ្ងៃនេះបានដាក់ប្រកាសជាផ្លូវការនូវតុក្កតាតំណាង “realmeow” ក្នុងនាមជា Chief Trendsetting Officer ។ “realmeow” ត្រូវបានបំផុសគំនិតដោយសត្វឆ្មា ការរចនាទាន់សម័យ តំណាងឲ្យ realme មានភាពវ័យក្មេង ហ៊ានឆ្ពោះទៅមុខ ៖ ឯករាជ្យ វាយបំបែកនូវអ្វីថ្មី ក្លាហាន និងភាពជឿជាក់។

“realmeow” តុក្កតាតំណាងរបស់ realme ត្រូវបានបង្កើតរួមគ្នាដោយ realme និងលោក Mark A. Walsh ដែលជាអ្នកដឹកនាំគំនូរជីវចលដ៏ល្បីល្បាញលើពិភពលោក ។ លោក Mark គឺជាអ្នកដឹកនាំរឿងគំនូរជីវចល “ Finding Nemo” និងជាអ្នកបង្កើតតួអង្គនៃរឿង “ Monster Inc” ។ លោកជឿជាក់យ៉ាងមុតមាំថា“ រូបភាពដែលមានភាពទាន់សម័យ បុគ្កលិកលក្ខណជាមួយនឹងមានស្មារតីជាខ្លួនឯងទើបអាចទទួលបានប្រជាប្រិយភាព។ លើសពីនេះទៀត វាត្រូវបន្តផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នាមិនថាមានការលំបាកនិងឧបសគ្គអ្វីក៏ដោយ ហើយតែងតែជំនះដោយភាពក្លាហាន ឆ្ពោះទៅមុខជានិច្ច។ “ ដូច្នេះក្នុងនាមជាCreative Directorនៃrealme Design Studio លោកបានសហការជាមួយrealme បង្កើតបាននូវ “realmeow ” ដែលមានរូបរាងទាន់សម័យនិងមានភាពឯករាជ្យក្លាហាន។
របត់ថ្មីនៃ realme ការបង្កើតដែលមិនធ្លាប់មាន
ក្នុងនាមជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាមួយ realme បានប្តេជ្ញាចិត្តនាំយកនូវរបត់ថ្មីមួយចូលទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា realme បានដើរហួសស្តង់ដារធម្មតា ហើយបានរកឃើញថាភាពទាន់សម័យពេញនិយមនិងបច្ចេកវិទ្យានឹងទទួលបានការគាំទ្រយ៉ាងខ្លាំង។ “realmeow” ត្រូវបានបង្កើតរួមគ្នាដោយ realme និងអ្នកដឹកនាំរឿងគំនូរជីវចលល្បីឈ្មោះ លោក Mark A. Walsh ។ “realmeow” មិនត្រឹមតែរួមបញ្ចូលជាមួយនឹងវប្បធម៍ street & HIP HOP ថែមទាំងមានរួមបញ្ចូលជាមួយនឹងគំនូរសិល្បះនិងចម្លាក់ផងដែរ ដែលមើលទៅមានរូបរាងគួរឲ្យចាប់អារម្មណ៍។ “realmeow” មានតួរខ្លួនពណ៌លឿង និងមានវ៉ែនតាពណ៌ខ្មៅ រំលេចចេញជាពណ៌យ៉ាងស្រស់ស្អាត នេះគឺរួមបញ្ចូលជាមួយនឹងភាពពេញនិយមនៃវប្បធម៍អាមេរិក។ វ៉ែនតាឡាស៊ែររបស់វាមានថាមពលគ្មានដែនកំណត់ ហើយថាមពលដ៏អស្ចារ្យនេះទទួលបានមកពីភពក្រៅ ។

realme យល់ថាតុក្កតាតំណាងដែលទាន់សម័យគឺជាឧបករណ៍កណ្តាលមួយសម្រាប់អ្នកប្រើប្រាស់ដើម្បីទាក់ទងនិងស្វែងយល់ពីវប្បធម៌ដែលទាន់សម័យ នាំយកស្មារតីនៃម៉ាកនិងសិល្បៈនៃការលេងរួមបញ្ចូលគ្នា ក្លាយទៅជាគន្លឹះស្មារតីរវាង realme និងអ្នកគាំទ្រវ័យក្មេង ។ ដូចនេះហើយ លោក Mark និងក្រុមអ្នករចនានៃ realme បានសម្រេចជ្រើសយកសត្វ “ឆ្មា” ដែលជាសត្វអាថ៌កំបាំងដែលមកពីភពក្រៅនិងជា “របត់ថ្មីពេញនិយមនៅភពក្រៅ” គឺ “realmeow” ។ វាឆ្លាតមានភាពក្លាហាន មកភពផែនដីក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៍ពេញនិយម និងពោរពេញដោយថាមពលគ្មានដែនកំណត់។
ហ៊ានឆ្ពោះទៅមុខធ្វើជាខ្លួនឯង ដៃគូរបត់ថ្មីក្នុងសម័យថ្មី
realme ជឿជាក់ថា យុវវ័យគ្រប់រូបដែលស្រលាញ់ការរស់នៅទាំងអស់ក្នុងចិត្តប្រាកដជាមានដៃគូរបត់ថ្មីពេញនិយមសម្រាប់ខ្លួនឯង។ ហើយ“ realmeow” គឺជាដៃគូរបត់ថ្មីពេញនិយមពិតប្រាកដរបស់អ្នកគាំទ្រទាំងអស់ មានជាមួយនឹងស្មារតីហ៊ានឆ្ពោះទៅមុខនិងហ៊ានធ្វើជាខ្លួនឯងដែលតំណាងដោយ realme និងអ្នកគាំទ្រ ហើយតែងតែប្រកាសប្រាប់ពិភពលោកថានេះជាវប្បធម៌ទាន់សម័យរបស់យើង។ “realmeow” នឹងបន្តរីកចម្រើនជាមួយអ្នកគាំទ្រ វាយបំបែកនិងបង្កើតនូវអ្វីដែលថ្មី ។
realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យា បានប្តេជ្ញានាំវប្បធម៍ពេញនិយមចូលក្នុងឧស្សាហកម្មបច្ចេកវិទ្យា បង្កើតនូវបច្ចេកវិទ្យាពេញនិយមពិតប្រាកដសម្រាប់យុវវ័យ ប្រើប្រាស់នូវវិធីផ្សព្វផ្សាយវប្បធម៍ពេញនិយមនិងបច្ចេកវិទ្យាខ្ពស់ដែលសមស្របនិងសក្តិសមបំផុតសម្រាប់យុវវ័យ។ នាអនាគត realme នឹងដាក់បង្ហាញស្មាតហ្វូន “realmeow Special Edition និងផលិតផលAIoT បន្តបង្កើតនូវការរស់នៅឆ្លាតវៃនិងពេញនិយមដល់យុវវ័យ៕
អត្ថបទ ផ្សាយពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


