បច្ចេកវិទ្យា
កប់ម៉ងកក់ទុកឥឡូវនេះ! realme 8 កម្លាំងម៉ាស៊ីនខ្លាំង សាកថ្មលឿន30W dart Flash Charge ល្បឿនដូច Fast & Furious 9 តម្លៃត្រឹមតែ 289 ដុល្លារប៉ុណ្ណោះ!
ខ្សែភាគយន្តបែបប្រយុទ្ធ និងផ្សងព្រេង ដែលលាយឡំដោយឈុតឆាកប្រណាំងប្រជែងល្បឿននៃឡានទំនើបៗ ដែលនឹងមកដល់ឆាប់នេះក្នុងឆ្នាំ2021នោះគឺ Fast & Furious 9។ ហើយ Fast & Furious 9 ត្រៀមនឹងចាក់បញ្ចាំងក្នុងប្រទេសយើងនាពេលឆាប់ៗខាងមុខនេះ ចឹងច្បាស់ជាមានប្រិយមិត្តជាច្រើនទទឹមរង់ចាំទស្សនាខ្សែភាគយន្តដ៏អស្ចារ្យនេះ។
ដូចដែលយើងបានដឹងពីខ្សែភាគយន្តល្បីល្បាញនេះគឺផលិតដោយបច្ចេកទេសទំនើបបូករួមជាមួយបច្ចេកវិទ្យាទាន់សម័យមើលទៅឡូយដូចស្មាតហ្វូន realme 8 ដែរ។ ព្រមទាំងមានការចូលរួមសំដែងដោយតារាលំដាប់កំពូលដូចជា លោក Vin Diesel និង លោក John Cena និងតារាហូលីវ៉ូតល្បីៗជាច្រើនទៀត បើអ្នកបានមើលវីដេអូខ្លីៗនៃសាច់រឿងវិញប្រាកដជាជក់ចិត្តជាមិនខានមានឈុតវាយតប់ប្រយុទ្ធគ្នា ហើយបើកឡានប្រជែងគ្នាវិញល្បឿនលឿនដូចហោះប្រៀបដូច realme 8 កម្លាំងម៉ាស៊ីនខ្លាំងលេងហ្គេមលឿនរលូន។ ស្របពេលជាមួយគ្នានេះ realme 8 ក៏ត្រូវបានប្រកាសចេញលក់ជាផ្លូវការក្នុងទីផ្សារកម្ពុជាយើងជាមួយតម្លៃត្រឹមតែ 289 ដុល្លារប៉ុណ្ណោះ សម្រាប់ការកក់ទុកពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែឧសភានឹងទទួលបានកាដូបន្ថែមដូចជា កាបូបយួរដៃ កាសប្លូធូស ដបទឹក និងស៊ីមស្មាតតម្លៃ 54 ដុល្លារ។ ហេតុអ្វីបានជាថា realme 8 មានលក្ខណៈសម្បត្តិអស្ចារ្យនឹងលឿនដូចស្តេចល្បឿន Fast & Furious 9? ឬក៏មាន realme 8 Special Edition Fast & Furious 9? ឥឡូវយើងក្រឡេកទៅមើលលក្ខណៈពិសេសរបស់វាទាំងអស់គ្នា។
បន្ទះឈីប Gaming Helio G95 ដំណើរកាន់តែលឿន
realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95 G95 ដែលមាន 8 cores ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU។ បើនិយាយយនៅក្នុងពិភពហ្គេមវិញ គ្រប់វិនាទីសុទ្ធតែជាឱកាសប្រកួតយកជ័យជម្នះបានដូច្នេះដំណើរការនេះ មានសមត្ថភាពគ្រប់គ្រងហ្គេមក្នុងទូរស័ព្ទបានយ៉ាងល្អនឹងបង្កើនប្រសិទិ្ធភាពក្នុងការលេងហ្គេមកាន់តែរលូន។ ជាពិសេសវាមានបំពាក់បច្ចេកវិទ្យាបំភាយកម្ដៅទូរស័ព្ទទោះបីយើងលេងហ្គេមយូរម៉ោងក៏ដោយ វាប្រៀបដូចជាការបើកឡានប្រដេញគ្នាក្នុងខ្សែភាពយន្ត Fast & Furious 9 ។

បច្ចេកវិទ្យាសាកថ្មលឿន 30W Dart Charge ល្បឿននៃ FF9
រឹតតែអស្ចារ្យដោយ realme 8 បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 30W Dart Flash Charge វាអាចសាកថ្មទំហំ5000mAh ពេញ 100% ត្រឹមតែរយៈពេល 65 នាទីប៉ុណ្ណោះ។ វាអាចទុក standby បាន 40ថ្ងៃ និងលេងហ្គេមបាន10ម៉ោង។ នៅពេល realme 8 នៅសល់ថ្មត្រឹមតែ 5% ការបើកដំណើរការនៃមុខងារ Super Power Saving Mode អាចទុក standby បានដល់ទៅ2ថ្ងៃ ។ realme 8 ក៏មានមុខងារ App Quick Freeze, Sleep Standby Optimization និងមុខងារបង្កើនថាមពលថ្មផ្សេងទៀតព្រមទាំងអាចសាកទូរស័ព្ទផ្សេងទៀតឬឧបករណ៍វៃឆ្លាតជាមួយខ្សែ OTG ផងដែរ។

អេក្រង់6.4-inch Super AMOLED display ជាមួយកម្រិតពន្លឺដល់ 1000nits
realme 8 បំពាក់ដោយអេក្រង់លាតបពញ 6.4-inch Super AMOLED វាគាំទ្រមុខងារ Always-on Display នឹងមានសិនស័រស្កេនក្រយៅដៃផងដែរ។ វាមានកម្រិតបង្ហាញ 1080P FHD និងកម្រិតប៉ះបញ្ជា 180Hz ដែលជួយឲ្យការប៉ះបញ្ជាកាន់តែរលូន ជាពិសេសសម្រាប់ការលេងហ្គេម។ វាពិតជាងាយស្រួលមើលក្រោមពន្លឺថ្ងៃដោយមានកម្រិតពន្លឺរហូតដល់ 1000nits ហើយវាក៏មានមុខងារ ការពារភ្នែក eye protection ដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។

ទាំងនេះសុទ្ធតែជាលក្ខណៈសម្បត្តិសំខាន់ៗដែល អ្នកប្រើប្រាស់គ្រប់រូបចង់បាន ជាមួយល្បឿនដែលលឿនប្រៀបបាននឹង Fast & Furious 9 ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


