បច្ចេកវិទ្យា
ចេញលក់ហើយ realme 8 តម្លៃត្រឹមតែ 289$ប៉ុណ្ណោះ ជាមួយកាដូបន្ថែមជាច្រើនទៀត ជាមួយសមត្ថភាពលើសពីតម្លៃ រកឯណាបាន
ឥឡូវនេះអ្វីដែលអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ realme 8 មានលក់ជាផ្លូវការនៅគ្រប់ដៃគូហាងសហការទូទាំងប្រទេស ជាមួយតម្លៃត្រឹមតែ 289 ដុល្លារប៉ុណ្ណោះ នឹងទទួលបានកាដូបន្ថែមដូចជា កាសប្លូធូស ដបទឹក និងស៊ីមស្មាតតម្លៃ 54 ដុល្លារ។ ស្មាតហ្វូន realme 8 គឺជាសេរី ដែលជោគជ័យបង្អស់របស់ត្រកូល realme វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកម្រិតមធ្យមជាមួយនឹងការលក់បានចំនួន 33,000,000គ្រឿងក្នុងអំឡុងរយៈពេល3ឆ្នាំកន្លងមកនេះ។ ថ្មីៗនេះ realme សហការជាមួយខ្សែភាពយន្តដ៏ល្បីគឺ Fast & Furious 9 ដែលជាឈុតឆាកប្រយុទ្ធមើលទៅគួរឲ្យជក់ចិត្តនឹងការប្រណាំងឡានមានល្បឿនលឿនប្រៀបបានហ្នឹងល្បឿនដ៏លឿនរបស់ realme 8 ។
មិនតែប៉ុណ្ណោះ realme ដែលជាប្រេនស្មាតហ្វូនដែលយុវវ័យពេញចិត្តបំផុត បានសហការជាមួយហ្គេមដែលពេញនិយមបំផុតសម្រាប់យុវវ័យ Mobile Legend ហើយតារារបស់ realme គឺលោក G-Devith និង Icefrog ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Mobile Legends ហើយបានផ្តល់បទពិសោធន៍ដ៏អស្ចារ្យដល់អ្នកលេងហ្គេម។ ស្របពេលព្រឹត្តិការណ៍ 515Eparty ផងដែរ ក្រុមហ៊ុនស្មាតហ្វូន Realme ក៏បានរៀបចំកាដូដ៏អស្ចារ្យសម្រាប់អ្នកគាំទ្ររបស់ Mobile Legends: Bang Bang នោះគឺស្មាតហ្វូន realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95,ការលេងហ្គេមកាន់តែរលូន ។ ព្រឹត្តិការណ៍ Mobile Legends :Bang Bang 515 Epartyលើកនេះ បានបញ្ចប់ទៅដោយជោគជ័យដោយមានវត្តមានgamer លំដាប់កំពូលជាង 30នាក់ប្រចាំប្រទេសកម្ពុជាបានចូលរួមកម្មវិធីកម្សាន្តនេះរួមមាន(Ice Frogz,Paragonនឹង Atev)។ លោក G-Devith អ្នកនាង Henaa និងលោក Oun បានដើរជាតួអង្គ S.T.U.N បានរួមគ្នាចេញវីដេអូចម្រៀង (MV)- Together ហើយបានចែកចាយក្នុងបណ្តាញសង្គមដោយមានអ្នកចូលមើលដល់ជិតមួយលាននាក់។ ហើយ Team selena ទទួលបានជយលាភីក្នុងកម្មវិធីប្រកួត Funmatch 515 នឹងឈ្នះរង្វាន់ធំពីក្រុមហ៊ុន realme នោះគឺrealme 8 នឹង realme Buds Q ផងដែរ។

realme 8 នាំមកនូវកាមេរ៉ាដ៏អស្ចារ្យជាមួយនឹងសិនស័រទំហំ 64MP បូករួមជាមួយមុខងារថតរូបពិសេសជាច្រើនទៀត វាមានអេក្រង់ Super AMOLED ដែលមានពន្លឺភ្លឺដល់ 1000nits។
កាមេរ៉ាAI Quad ទំហំ64MPផ្តល់គុណភាពរូបថតពេលយប់កាន់តែច្បាស់ល្អ
realme 8បំពាក់កាមេរ៉ាគោលទំហំ64MP លេនទូលាយ( ultra-wide-angle)ទំហំ8MP 119° លេនmacroនឹងលេនB&W portraitបូករួមជាមួយមុខងារថតរូបទាន់សម័យជាច្រើនទៀត។

មុខងារ Tilt-shift Modeការថតរូបឲ្យឃើញតូចវាអាចផ្តិតរូបពិភពពិតទៅជាពិភពខ្នាតតូចដោយផ្តល់នូវបទពិសោធន៍ថតរូបដ៏អស្ចារ្យនិងប្លែក។

មុខងារ New Starry Modeធ្វើឱ្យប្រសើរឡើងនៅលើប្រសិទ្ធិភាពភ្លឺច្បាស់និងការកាត់បន្ថយសំលេងរំខាន។

realme 8ក៏ភ្ជាប់មកជាមួយមុខងារ Portraitថ្មីប្លែកដូចជា Neon Portrait, Dynamic Bokeh, New AI Portrait.


កាមេរ៉ា Selfieទំហំ16MPភ្ជាប់មកជាមួយមុខងារ AI Beauty, Portrait Mode, and Super Nightscape.

មុខងារ Dual-view Videoអាចឲ្យអ្នកថតវីដេអូកម្សាន្តយ៉ាងសប្បាយនឹងគួរឲ្យចាប់អារម្មណ៍ ចំពោះ UIS Max Video Stabilizationទប់លំនឹងបានល្អនឹងផ្តល់នូវសមត្ថភាពក្នុងការថតវីដេអូ ដែលមានស្ថេរភាពនិងរលូននៅពេលដំណើរការ។

អេក្រង់6.4-inch Super AMOLED displayជាមួយកម្រិតពន្លឺដល់1000nits
realme 8បំពាក់ដោយអេក្រង់6.4-inch Super AMOLEDវាគាំទ្រមុខងារ Always-on Displayនឹងមានសិនស័រស្កេនក្រយៅដៃផងដែល។អេក្រង់វាអាចបង្ហាញកម្រិត resolutionដល់1080P FHDនឹងtouch rateដល់ 180Hz។ មុខងារ Sunlight modeអាចកំណត់ពន្លឺភ្លឺដល់1000nits ហើយវាក៏មានមុខងារ eye protectionដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។

ថាមពលថ្មធំ5000mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន30W Dart Flash Charge
realme 8 បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន30W dart Flash Chargeវាអាចសាកថ្មទំហំ5000mAh ត្រឹមតែរយៈពេល 65 នាទីប៉ុណ្ណោះ។ វាអាចទុក standbyបាន40ថ្ងៃនឹងលេងហ្គេមបាន10ម៉ោង។ ដំណើរការនៃមុខងារ Super Power Saving Modeវាអាចទុក standbyបានដល់ទៅ2ថ្ងៃដោយចំណាយថ្មអស់5%ប៉ុណ្ណោះ។ realme 8 ក៏មានមុខងារ App Quick Freeze, Sleep Standby Optimization និងមុខងារបង្កើនថាមពលថ្មផ្សេងទៀតព្រមទាំងអាចសាកទូរសព្ទផ្សេងទៀតឬឧបករណ៍វៃឆ្លាតជាមួយខ្សែ OTG ផងដែរ។

ការរចនាម៉ូដថ្មី Infinite Bold Design,ទម្ងន់ស្រាលនឹងស្តើងត្រឹម177g
realme 8មានរចនាបថទាក់ទាញនឹងលេចធ្លោដោយមានជម្រើស2ពណ៌ គឺពណ៌ទឹកប្រាក់ (Cyber Silver) នឹងពណ៌ខ្មៅ (Cyber Black)វាមានទម្ងន់ស្រាល177gនឹងកម្រាស់ស្តើង8mm។ផ្ទៃខាងក្រោយវាមានសភាពភ្លឺរលោងរំលេចដោយអក្សរ Dare to leap ធំសរសេរជាផ្តេកនៅលើឆ្នូតវែងលាយឡំដោយពណ៌ឥន្ទធនូ ហើយការឌីហ្សាញលាយបញ្ជូលគ្នាទាំងអស់នេះ មើលទៅពិតជាអស្ចារ្យនឹងស្រស់ស្អាតមែនទែន ការសង្កេតមួយផ្សេងទៀតនោះ គឺវាមិនងាយប្រលាក់ស្នាមម្រាមដៃផងដែរ។


បន្ទះឈីប gaming Helio G95 ជាមួយបច្ចេកវិទ្យាបន្សាបកម្ដៅ
realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95 ដែលបង្កើតឡើងដោយ cores ធំA75 ចំនួន 2 និង A55 តូចៗចំនួន 65 ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU ដំណើរការនេះ មានសមត្ថភាពគ្រប់គ្រងហ្គេមក្នុងទូរស័ព្ទ។ចំពោះ បច្ចេកវិទ្យាបន្សាបកម្ដៅនេះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពត្រជាក់ 14.4% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វាrealme 7។ ហើយrealme 8 បានភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់ស្រាប់នឹងមានវិញ្ញាបនប័ត្រសំឡេង Hi-Res បញ្ចាក់សំឡេងដែលមានគុណភាពខ្ពស់។


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



