បច្ចេកវិទ្យា
ឡូយមែន! realme 8 ត្រូវបានយកទៅថតក្នុងពិភព Cyberpunk បង្កើតបានជាភាពទាន់សម័យថ្មីមួយកម្រិតទៀត Fashion x realme
យើងធ្លាប់បានឃើញពីការវិវឌ្ឍន៍នៃការរចនារបស់ស្មាតហ្វូននៃក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុននាំមុខគេខាងផ្នែកបច្ចេកវិទ្យារួចមកហើយ។ គួររំលឹកផងដែរថា realme ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលផ្តោតទៅលើការចនាខ្លាំង កាលពីចុងឆ្នាំ 2020 កន្លងទៅ realme បានសហការជាមួយលោក Jose Levy នាយកផ្នែកសិល្បៈនៃស្ទូឌីយោរចនារបស់ realme និងជាអ្នករចនាម៉ូដសហការជាមួយ Hermès ដើម្បីរចនាកាសឥតខ្សែ។

នៅក្នុងខែឧសភានេះ realme បានប្រកាសចេញស្មាតហ្វូនថ្មីមួយទៀតគឺ realme 8 ដែលមានការរចនាពណ៌ថ្មី “ការរចនានៃអនាគតកាន់តែលេចធ្លោ” ។ ដោយ realme 8 ផ្តោតទៅលើភាពទាន់សម័យខ្លាំង វាពិតជាសាកសមមែនទែនក្នុងពិភព Fashion ហើយត្រូវបានជ្រើសរើសដោយសិល្បករសិល្បការិនីដូចជា កញ្ញា Jennie_Vee ជា Influencer, លោក Poahong Hay – ហៃប៉ោហុង ជា Artis,អ្នកនាង Henaa ជា Influencer យកមកថតរូបបែបច្នៃប្រឌិតក្នុងស្ទីលថ្មី Cyberpunk ។ ស្វាគមន៍មកកាន់ពិភព Cyberpunk ជាមួយ realme 8

ការរចនានៃអនាគតកាន់តែលេចធ្លោ “ Cyberpunk “
realme 8 ការរចនានៃអនាគតមកកាន់ទូរស័ព្ទស្មាតហ្វូន ផ្នែកខាងឆ្វេងតំណាងឱ្យពិភពលោករបស់យើង រីឯផ្នែកខាងស្តាំតំណាងឱ្យពិភពឌីជីថលដ៏អាថ៌កំបាំង។ ដោយប្រើការរចនាបំបែកជាពីរ និងដំណើរការរួមបញ្ចូលគ្នា រវាងការបម្លែងភាពពិត និងគំនិតច្នៃប្រឌិត តាមរបៀបដែលមើលឃើញដ៏អស្ចារ្យ។ ការរចនាលេចធ្លោប្រាកដថានឹងធ្វើឱ្យអ្នកកាន់តែលេចធ្លោ។ ទូរស័ព្ទនេះបង្កើតឡើងតាមរយៈ ការរចនាផ្នែកផ្សេងៗគ្នាបន្ទាប់មកដំណើរការផ្គុំវាបញ្ជូនគ្នាដើម្បីផ្តល់នូវទម្រង់ថ្មីដល់ពិភពឌីជីថល ។

មតិមនុស្សជាច្រើននៅពេលបានឃើញវាជាលើកដំបូងគិតថា ការរចនារូបរាងរបស់វាមើលទៅស្រស់បំព្រងស្ទាយឡូយបែបបច្ចេកវិទ្យាទំនើប ដែលឆ្លុះបញ្ចាំងពីអនាគត។ realme 8 មានជម្រើស 2ពណ៌ គឺពណ៌ទឹកប្រាក់(Cyber Silver)និងពណ៌ខ្មៅ(Cyber Black)។

ហើយនេះជាលើកដំបូងហើយដែលយើងបានណែនាំការរចនាបែបឌីជីថលដែលបានបំផុសគំនិតនៅក្នុងផលិតផលទូរស័ព្ទរបស់យើង។ realme 8 មានកម្រាស់និងទម្ងន់ប្រហាក់ប្រហែលទៅនឹង realme 8 Pro ដែលវាមានរូបរាងស្តើងស្រាលងាយស្រួលក្នុងការចាប់កាន់ជាមួយនឹងទម្ងន់177g នឹងកម្រាស់មិនដល់ 8mm ផង។ គួរបញ្ជាក់ផងដែរថា realme 8 បានប្រកាសលក់ជាផ្លូវការហើយជាមួយតម្លៃពិសេសត្រឹមតែ 289 ដុល្លារ ជាមួយនឹងកាដូបន្ថែមជាច្រើនទៀត។ ប្រញាប់រួសរាន់ឡើង ដើម្បីចូលទៅពិភព Cyberpunk ទាំងអស់គ្នា!
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១០ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


