បច្ចេកវិទ្យា
មកដល់ទៀតហើយ! realme នឹងផ្តល់ឲ្យអ្នកនូវស្មាតហ្វូន Gaming realme 8 នាថ្ងៃស្អែកនេះ ដោយមានការបង្ហាញពីGamer ល្បីៗ
realme ដែលជាប្រេនស្មាតហ្វូនពេញនិយម ខាងបច្ចេកវិទ្យា នឹងដាក់ប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 8 នៅថ្ងៃទី20 ខែឧសភា នេះវេលា 7:00 ល្ងាច។ លើកនេះ realme នាំយក realme 8 មកបង្ហាញអមជាមួយGamers ៣ រូបដែលមានការគាំទ្រខ្លាំងក្នុងវិស័យកីឡាអេឡិចត្រូនិកនោះ គឺ លោក Ic3_fr0Gz អ្នកនាង Henaa Gaming និងកញ្ញា Seaneang ។ ពួកគាត់ទាំង៣ មានការភ្ញាក់ផ្អើល ចំពោះសមត្ថភាព realme 8 ដែលមានតម្លៃក្រោម ៣០០ ដុល្លារ ហើយព្រមទាំងមានលក្ខណៈសម្បត្តិល្អ ។ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា នៅកម្មវិធីប្រកាសជាផ្លូវការ realme 8 ដ៏ជក់ចិត្តនេះ។ តោះឥឡូវពួកយើងមកមើលពីលក្ខណៈពិសេសរបស់វាទាំងអស់គ្នា។
បន្ទះឈីប gaming Helio G95 ជាមួយបច្ចេកវិទ្យាមិនឆាប់ឡើងកម្ដៅ
realme 8 បំពាក់ដោយបន្ទះឈីប Gaming Helio G95 ដែលមាន 8 cores ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU វាមានសមត្ថភាពខ្លាំងអាចអូសហ្គេមធំៗបានផងដែរ ។ចំពោះបច្ចេកវិទ្យាបន្សាបកម្ដៅនេះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពត្រជាក់ 14.4% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វាrealme 7។

អេក្រង់6.4-inch Super AMOLED display ជាមួយកំរិតពន្លឺដល់ 1000nits
realme 8 បំពាក់ដោយអេក្រង់លាតបេញ 6.4-inch Super AMOLED វាគាំទ្រមុខងារ Always-on Display នឹងមានសិនស័រស្កេនក្រយៅដៃផងដែរ។ វាមានកម្រិតបង្ហាញ 1080P FHD និងកម្រិតប៉ះបញ្ជា 180Hz ដែលជួយឲ្យការប៉ះបញ្ជាកាន់តែរលូន ជាពិសេសសម្រាប់ការលេងហ្គេម។ វាពិតជាងាយស្រួលមើលក្រោមពន្លឺថ្ងៃដោយមានកម្រិតពន្លឺរហូតដល់ 1000nits ហើយវាក៏មានមុខងារ ការពារភ្នែក eye protection ដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។

កាមេរ៉ាAI Quad ទំហំ 64MPផ្តល់គុណភាពរូបថតពេលយប់កាន់តែច្បាស់ល្អ
realme 8 បំពាក់កាមេរ៉ាគោលទំហំ 64MP លែនទូលាយ ultra-wide-angle 119° ទំហំ 8MP លែនmacro និង លែន B&W portrait បូករួមជាមួយមុខងារថតរូបទាន់សម័យជាច្រើនទៀត។ មុខងារដំបុងគេដែលបំពាក់លើស្មាតហ្វូននោះគឺ Tilt-shift mode ការផ្តិតយករូបថត ដែលមានលក្ខណៈរូបភាពឃើញតូចឬវីដេអូឃើញវត្ថុរូបតូចវាបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក ដោយវត្ថុនិងអ្វីៗទាំងអស់ប្រែក្លាយទៅពិតភពតូចល្អិត មើលទៅប្លែកអារម្មណ៍និងស្រស់ស្អាត។ វាត្រូវបានគេថតពីដំណើរនៃទីក្រុង ឬទីប្រជុំជនដ៏មមាញឹកមួយ ដើម្បីធ្វើជាផ្នែកមួយនៃវីដេអូឲ្យកាន់តែមានភាពច្នៃប្រឌិត។ ចំណែក Starry time-lapse video គឺជាការថតយកដំណើរនៃហ្វូងផ្កាយ ជាលក្ខណៈវីដេអូ ដែលមានល្បឿនលឿន។ វាជាមុខងារសម្រាប់កម្សាន្តនៅពេលយប់ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង មើលទៅពិតជាអស្ចារ្យមែនទែន អមជាមួយទីតាំងភូមិសាស្ត្រដែលមានទេសភាពស្រស់ស្អាត។ realme 8ក៏ភ្ជាប់មកជាមួយមុខងារ Portraitថ្មីប្លែកដូចជា Neon Portrait, Dynamic Bokeh, New AI Portrait។


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


