បច្ចេកវិទ្យា
ក្រុមហ៊ុន តូតាល់កម្ពុជា នាំយកបច្ចេកវិទ្យាលាងសម្អាតរថយន្តទំនើបបំផុតលំដាប់ ព្រីមៀម ពីអឺរ៉ុប មកកាន់ប្រទេសកម្ពុជាដំបូងគេ
តូតាល់កម្ពុជា ជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេលំដាប់អន្តរជាតិមួយនៅក្នុងប្រទេស ដែលកំពុងតែធ្វើទីផ្សារលើផលិតផលនិងសេវាកម្ម ដែលផ្តោតសំខាន់លើប្រេងឥន្ធនៈនិងប្រេងរំអិល បានបើកសម្ពោធសេវាកម្មលាងរថយន្តដោយស្វ័យប្រវត្តិដំបូងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ។

តូតាល់ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនលំដាប់ពិភពលោកដែលកំពុងកាន់កាប់ និងកំពុងធ្វើ ការវិនិយោគលើឃ្លាំងស្តុកប្រេងឥន្ធនៈ ប្រេងរំអិលនិងស្ថានីយ ប្រកបដោយស្តង់ដារខ្ពស់បំផុត ។ ក្រុមហ៊ុន តូតាល់ ក៏ផ្តល់ជូននូវសេវាកម្មចម្បងៗជាច្រើនទៀតទៅកាន់បណ្តាអតិថិជនជាច្រើនទូទាំងពិភពលោកផងដែរ។ យោងតាមការស្ទាបស្ទង់មតិអតិថិជនប្រចាំឆ្នាំដែលធ្វើឡើងដោយ Statista ក្នុងនាមជា TESTBILD បានបង្ហាញថា TOTAL Wash ដណ្តើមបានពានរង្វាន់ឆ្នើមជាក្រុមហ៊ុនដែលមានផលិតផល និងសេវាកម្មល្អឥតខ្ចោះលំដាប់ពិភពលោក (Best Quality Services) ៣ ឆ្នាំជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ ២០១៧ ដល់ ២០១៨ នៅក្នុងប្រទេសអាល្លឺម៉ង់។ ឥឡូវនេះសេវាកម្មដ៏អស្ចារ្យនោះមានវត្តមានជាផ្លូវការនៅរាជធានីភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជាហើយ!


Total Wash មានកញ្ចប់សេវាកម្ម ៣ ប្រភេទសម្រាប់អតិថិជនដូចជា លាងរហ័ស (Quick wash), លាងបែបស្តង់ដារ (Standard) និងលាងបែបព្រីមៀម (Premium) ជាមួយនឹងតម្លៃសមរម្យបំផុត។ ជាក់ស្តែងសម្រាប់សេវាកម្ម លាងរហ័ស (Quick wash) មានតម្លៃចាប់ពី ១២០០០ រៀល ដល់ ២០០០០ រៀល ដែលធ្វើការលាងសម្អាតរថយន្តបានស្អាតបំផុត ហើយចំណាយពេលប្រមាណជា ៦នាទីប៉ុណ្ណោះ។ ដោយឡែកសម្រាប់កញ្ចប់សេវាកម្ម លាងបែប ព្រីមៀម (Premium) វិញផ្តល់ជូននូវសេវាកម្មលាងសម្អាតពិសេសបំផុតជាមួយនឹង ការសម្អាតផ្នែកខាងក្នុង ស្ទីម ខាត់ និងប៉ូលាឱ្យថ្មី។ Total Wash ផ្តល់ជូនសេវាកម្មលាងសម្អាតដោយប្រើបច្ចេកវិទ្យា ពពុះហ្វូម និងបច្ចេកវិទ្យាសម្ពាធទឹកខ្លាំង ដែលមានអានុភាពលាងសម្អាតរថយន្តបានស្អាតបំផុត ដូច្នេះទោះរថយន្តប្រឡាក់ខ្លាំងប៉ុណ្ណាក៏អាចលាងបានស្អាតល្អ និងមើលទៅថ្មីដែរ!

លោក Asif IQBAL ដែលជាអគ្គនាយកក្រុមហ៊ុន តូតាល់កម្ពុជា បានសម្តែងការរំភើបសម្រាប់ការខិតខំប្រឹងប្រែងចុងក្រោយនេះ ហើយលោកក៏កំពុងទន្ទឹងរង់ចាំនូវការរីកចម្រើនទៅមុខជាបន្តទៀត។ លោក Asif IQBAL ក៏បានបន្ថែមទៀតថា “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់លើ ក្រុមហ៊ុនតូតាល់កម្ពុជា តាមរយៈ ប្រេងឥន្ធនៈសម្រាប់រថយន្ត និងតម្រូវការប្រេងរំអិល។ ហើយឥឡូវនេះយើងកំពុងតែធ្វើការពង្រីកវិសាលភាពសេវាកម្មរបស់យើងឱ្យឈានដល់កម្រិតល្អបំផុតសម្រាប់អតិថិជនទាំងអស់ដោយផ្តល់ជូននូវសេវាកម្មលាងរថយន្តស្វ័យប្រវត្តិដ៏ទំនើបដំបូងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងពិតជាចង់ឃើញរថយន្តរបស់អតិថិជនទាំងអស់មើលទៅថ្មី និងមានផាសុកភាពក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។”

លោកមានប្រសាសន៍ទៀតថា “យើងពិតជាមានមោទកភាព និងរំភើបរីករាយក្រៃលែងដែលបានផ្តល់ជូននូវសេវាកម្មថ្មីមួយនេះសម្រាប់អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំថាធ្វើយ៉ាងណានឹងធ្វើឱ្យជីវិតរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងរីករាយ។”

លោកបានបន្ថែមទៀតថា “រដូវភ្លៀងគឺតម្រូវឱ្យលោកអ្នកធ្វើការលាងសម្អាតរថយន្តញឹកញាប់ ប្រសិនបើលោកអ្នកចង់ឱ្យរថយន្តថ្មីស្អាត។ នៅពេលថ្ងៃអាចនឹងសើម ហើយនៅតាមដងផ្លូវនឹងមានទឹកដក់ ឬភក់ដែលងាយនឹងធ្វើឱ្យរថយន្តប្រឡាក់ ប៉ុន្តែជាមួយនឹងសេវាកម្ម និងបច្ចេកវិទ្យារបស់ TOTAL Wash ទោះរថយន្តរបស់អ្នកប្រឡាក់ខ្លាំងប៉ុណ្ណាក៏នៅតែអាចលាងសម្អាតបានស្អាតល្អ និងធ្វើឱ្យរថយន្តមើលទៅថ្មីពោរពេញដោយផាសុកភាព”

សូមបញ្ជាក់ថា TOTAL Wash មាន ២ ទីតាំងដំបូងគេ កំពុងបើកដំណើរការនៅស្ថានីយ តូតាល់ ពោធិចិនតុងទល់មុខអគារអ៊ែតវូត និងមួយទីតាំងទៀតនៅស្ថានីយ តូតាល់សាតូដូ ក្បែរអាងទឹកស្តាតអូឡាំពិក។ អ្វីដែលពិសេសបំផុតនៅ TOTAL Wash គឺផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនដូចជា លាងរថយន្តឥតគិតថ្លៃ និងការបញ្ចុះតម្លៃពិសេសជូនអតិថិជនទាំងអស់កំឡុងពេលបើកសម្ពោធនេះរហូតដល់អស់ពីស្តុក៕









ព័ត៌មានទំនាក់ទំនងអំពី Total Wash
កញ្ញា ឆាយ កក្កដា លេខទូរស័ព្ទ 061 555 185 ឬតាមរយៈ អ៊ីម៉ែល៖ [email protected]
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


