Connect with us

បច្ចេកវិទ្យា

ឈ្វេងយល់ អំពី សង្រ្គាម Social Media នាពេលបច្ចុប្បន្ន

បានផុស

នៅ

នៅក្នុងឆ្នាំ២០២៣ ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងសាកលលោកបានកើនឡើងដល់ ៤,៩ ប៊ីលាននាក់ ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ប្រមាណជា ៥,៨៥ ប៊ីលាននាក់នៅឆ្នាំ២០២៧ ដែលតួលេខនេះបានធ្វើឱ្យការប្រកួតប្រជែងរវាងថ្នាលបណ្តាញសង្គមកាន់តែមានភាពខ្លាំងឡើង។ ​នេះបើយោងតាមករណីសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបណ្តាញសង្គមបានបង្កើតមុខងារថ្មី និងធ្វើបច្ចុប្បន្នភាពថ្នាលរបស់ខ្លួន ដោយមានលក្ខណៈស្រដៀងគ្នាទៅនឹងមុខងាររបស់ថ្នាលផ្សេងទៀតដែលកំពុងមានប្រជាប្រិយភាព ជាហេតុធ្វើឱ្យបន្ទាត់ខណ្ឌចែកភាពលេចធ្លោ និងមុខងារពិសេសរវាងថ្នាលបណ្តាញសង្គមពីមុនលែងមានទៀតហើយ។

ការលួចចម្លង លក្ខណៈពិសេសរបស់គ្នាមិនមែនជារឿងថ្មីឡើយ នៅក្នុងពិភពបណ្តាញសង្គម ជាក់ស្តែង ដំបូងកម្មវិធី Instagram ត្រូវបានគេស្គាល់ថា ជាកម្មវិធីសម្រាប់បង្ហោះរូបភាពដ៏មានការពេញនិយមតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មក Instagram បានរួមបញ្ចូលមុខងារ Stories បន្ថែមដោយមើលឃើញពីប្រជាប្រិយភាពរបស់មុខងារនេះនៅក្នុងកម្មវិធី Snapchat ។ Instagram ក៏បានបង្កើត Reels ដើម្បីប្រកួតប្រជែងជាមួយ TikTok ព្រមទាំងបានចាប់ផ្តើមមុខងារមួយហៅថា Remix for Reels ដែលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងមុខងារ Duet ដ៏ពេញនិយមរបស់ TikTok ផងដែរ។

ថ្មីៗនេះ ក្រុមហ៊ុន Meta បានដាក់ដំណើរការថ្នាលបណ្តាញសង្គមថ្មីមួយដែលមានឈ្មោះថា Threads ជាកម្មវិធីបង្កើតឡើងមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងកម្មវិធី Twitter ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំង ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងចាប់តាំងពីការប្រកាសដាក់ឱ្យដំណើរការកម្មវិធី Threads ថ្នាលនេះបានប្រមូលផ្តុំអ្នកចុះឈ្មោះជាង ១០០ លាននាក់ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាដៃគូប្រកួតប្រជែង Twitter ដ៏ធំបំផុតនាពេលបច្ចុប្បន្ននៅក្នុងពិភពបណ្តាញសង្គម។

មិនយូរប៉ុន្មាន Elon Musk បានផ្លាស់ប្តូរម៉ាកយីហោឡើងវិញ ដោយប្តូរពី Twitter ទៅជា “X” នៅចុងខែកក្កដាផងដែរ។ នៅក្រោយការប្រកាសរបស់ Elon Musk បន្តិច TikTok ក៏បានប្រកាសពីមុខងារថ្មីរបស់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះអត្ថបទដោយមានផ្ទៃខាងក្រោយ និងសំឡេងអមជាមួយបាន។ ការប្រកួតប្រជែងរវាងក្រុមហ៊ុនធំៗទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាច្រើន និងធ្វើឱ្យបណ្តាញសង្គមមានភាពចលាចលផងដែរ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៣៤ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ៤៧ នាទីutes មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម៥៦ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

Sokha Hotels

ព័ត៌មានពេញនិយម