ព័ត៌មានជាតិ
ក.ប.ទ៖ ពលរដ្ឋបានងាកមកប្រើបណ្ដាញសង្គមជំនួសការទាក់ទងតាមលេខទូរស័ព្ទផ្ទាល់
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ហៅកាត់ថា ក.ប.ទ បានលើកឡើងថាស្របពេលដែលកំពុងជំរុញប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការហៅឆ្លងប្រព័ន្ធឱ្យមានភាពល្អប្រសើរ ក្រសួងបានសង្កេតឃើញថាពលរដ្ឋបច្ចុប្បន្នបានងាកមកប្រើប្រាស់ការប្រាស្រ័យទាក់ទងតាមបណ្ដាញសង្គមជំនួសការទាក់ទងតាមលេខទូរស័ព្ទដោយផ្ទាល់វិញ។
ក្រសួងបានកត់សម្គាល់បែបនេះក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែធ្នូ របស់ខ្លួនដោយថាបើទោះបីពេលនេះបញ្ហាពាក់ព័ន្ធនឹងការហៅឆ្លងប្រព័ន្ធត្រូវបានដោះស្រាយឱ្យមានភាពល្អប្រសើរជាងមុន និងសម្រួលដល់ទំនាក់ទំនងរបស់ប្រជាពលរដ្ឋហើយក្ដី តែការទាក់ទងឬហៅទូរស័ព្ទដោយប្រើប្រាស់បណ្ដាញសង្គមដូចជា Telegram, Whatsapp និងFacebook Messenger ត្រូវបានពលរដ្ឋចាប់យកមកប្រើប្រាស់ជំនួសឱ្យការទាក់ទងតាមលេខទូរស័ព្ទចល័តផ្ទាល់។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់លោក ស៊ឹម វិបុល បានប្រាប់កម្ពុជាថ្មីថាលោកស្ទើរតែមិនដែលទាក់ទងទៅមិត្តភ័ក្ររបស់លោកតាមលេខទូរស័ព្ទទៅហើយពេលនេះ ដោយរាល់ពេលដែលចង់ទាក់ទងលោកតែប្រើប្រាស់ Telegram ឬFacebook Messenger វិញដោយថាការប្រើប្រាស់បណ្ដាញសង្គមមានភាពងាយស្រួលជាង អាចដឹងពីពេលដែលពួកគេអនឡាញ ឬខលទៅ ភាគីម្ខាងទៀតបានឃើញឬមិនឃើញ និងអាចខលជាវីដេអូបាន។
គួរឱ្យដឹងផងដែរថានៅកម្ពុជាបច្ចប្បន្នមានក្រុមហ៊ុនទូរស័ព្ទចំនួន៥រួមមាន Cellcard, Smart, Metfone, Seatel និង Cootel ខណៈដែលពេលនេះក្រុមហ៊ុនបានផ្ដោតលើការផ្ដល់ជាកញ្ចប់អ៊ុនធើណិតដល់អ្នកប្រើប្រាស់វិញ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវផែនការសកម្មភាពជាច្រើនដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍ដោយមានការចាប់សាងសង់អង់តែនបន្ថែមនៅតាមបុរីនានាក្នុងរាជធានីភ្នំពេញ រួមទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តផងដែរ៕
ដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


