Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​ខ្លះ​នៅ​ឥណ្ឌា​​ចាប់ផ្តើម​រកវិធានការ​ហាមឃាត់​ក្មេង​ក្រោម ១៦ ប្រើប្រាស់បណ្តាញ​សង្គម​

បានផុស

នៅ

ការ​ជជែក​ដេញ​ដោល​ជុំវិញ​ការហាម​ប្រាម​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមតាមទូរសព្ទ ឬកំព្យូទ័រ សម្រាប់​កុមារ​​និងយុវជន​អាយុ​ក្រោម១៦ឆ្នាំ កំពុងមាន​សន្ទុះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​រដ្ឋ​មន្ត្រី​ក្នុង​រដ្ឋ​ជា​ច្រើន​ លើក​ឡើង​ថា​ ពួកគេ​កំពុង​រៀប​ចំ​​ច្បាប់​ ​ហាមកុមារពី​បណ្តាញ​សង្គម​ ដែល​ទើប​ចូល​ជាធរ​មាន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
​រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក​ Nara Lokesh. India News

រដ្ឋ​មន្ត្រី​នៅ​រដ្ឋភាគខាងត្បូង​ប្រទេស​ឥណ្ឌាពីរ​នាក់​បាន​លើក​ឡើង​នា​ពេល​ថ្មីៗ​នេះ​ថា​ពួក​គេ​កំពុង​ពិនិត្យ​មើល ​ថាតើការហាមឃាត់​នឹង​មាន​ប្រសិទ្ធ​ភាព​ នាំ​ឱ្យ​កុមារ​ចេញ​ឆ្ងាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែរ​ឬ​យ៉ាងណា​។

កាលពី​សប្តាហ៍​មុន ការស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយប្រធាន​ទី​ប្រឹក្សា​សេដ្ឋកិច្ចរបស់​ប្រទេស​ឥណ្ឌា បាន​ផ្តល់​អនុសាសន៍​ថា រដ្ឋា​ភិ​បាល​ គួរ​ពិចារ​ណា​លើ​អាយុ​ ដែល​អាច​អនុញ្ញាត្ត​ឱ្យ​ប្រើប្រាស់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​សម្រាប់​កុមារ។

គួរ​ឱ្យ​ដឹង​ថា ថ្មីៗនេះ ប្រទេសអូស្ត្រាលីបាន​ក្លាយ​ជាប្រទេសដំបូងគេ​ក្នុងពិភពលោក ដែល​ហាមឃាត់កុមារ​លើ​​ប្រព័ន្ធផ្សព្វផ្សាយសង្គម​​ សម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ។

ការ​ធ្វើ​បែប​នេះ​ជា​រឿង​​ចាំ​បាច់​ ដើម្បីផ្ទៀងផ្ទាត់​អាយុ​របស់​អ្នក​ប្រើ​ប្រាស់ ​និង​បិទគណនីដោយ​អ្នកប្រើប្រាស់​មិនទាន់​គ្រប់​អាយុ។​

កាល​ពីសប្តាហ៍មុន សមាជិកសភានៅក្នុងសភាជាន់​ទាប​របស់ប្រទេស​បារាំង​បានអនុម័ត​ច្បាប់​ដែល​នឹង​ហាមឃាត់​ការចូលប្រើប្រព័ន្ធ​ផ្សព្វផ្សាយសង្គមសម្រាប់ក្មេងអាយុក្រោម ១៥ ឆ្នាំ។

ចំណែក​ចក្រភពអង់គ្លេស​ក៏កំពុងពិចារណាលើការហាមឃាត់​នេះ​ផង​ដែរ​។​

នៅក្នុងប្រទេសឥណ្ឌា លោក LSK Devarayalu សមាជិកសភាមកពីគណបក្ស Telugu Desam និង​ជាមនុស្ស​ជិតស្និទ្ធ​ជាមួយ​នាយក​រដ្ឋមន្ត្រី លោក Narendra Modi បាន​ស្នើ​ច្បាប់ ដើម្បី​ស្វែង​រកការរារាំង​កុមារអាយុក្រោម ១៦ ឆ្នាំ ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ​សង្គម ​ កាលពីសប្តាហ៍មុន។

ចំណែក​រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក​ Nara Lokesh បាន​និយាយ​នៅ​លើ​ X កាល​ពី​សប្តាហ៍​មុន​ថា៖ «កុមារ​កំពុងចូល​ទៅ​ប្រើ​ប្រាស់បណ្តាញ​សង្គម​ឥត​ឈប់ឈរ ដែល​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ការ​អប់រំរបស់ពួកគេ»។

លោកបានបន្ថែមថា៖ « យើងនឹងធានាថាប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ក្លាយ​ជា​កន្លែងដែលមានសុវត្ថិភាពជាង​មុន និង​កាត់បន្ថយផល​ប៉ះ​ពាល់​ដ៏អាក្រក់ចំពោះ​ជន​រង​គ្រោះ​ ជាពិសេស​សម្រាប់ស្ត្រី និងកុមារ»។

មិន​តែ​ប៉ុណ្ណោះ​ ​រដ្ឋផ្សេង​ទៀតក៏​ចំណាប់​អារម្មណ៍​ចំពោះ​វិធាន​ការ​នេះ​ផង​ដែរ។

ការ​សិក្សានាពេលថ្មីៗ​នេះ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ស្ទង់​មតិ​ថា​ក្មេង​ជំទង់​ឥណ្ឌា ចំនួន ១ ២៧៧នាក់ អាច​​ការរឹតបន្តឹងតាមអាយុ និងប្រព័ន្ធផ្ទៀងផ្ទាត់បាន ហើយ​វា​នឹង​ក្លាយ​ជា​ឧបសគ្គ​បន្ថែម​នៅ​ក្នុង​ប្រពន្ធ័ឌីជីថលរបស់​ប្រទេស​ឥណ្ឌា៕​

ប្រែសម្រួល៖ ណឺ មិនា  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម